ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​វិទ្យា​ល័យ​ ហ៊ុន សែន ​បរិ​វាស​

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​ព្រឹ​ក​ថ្ងៃ​ពុធ​ទី​១៩ មិថុនា ​លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ ប៉ែន ស៊ីម៉ន​​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នា​យ​ក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួ​ល​បន្ទុក​ជា​អគ្គ​នាយក​គយ និង​រដ្ឋា​ករកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ អគារ​សិក្សា​ថ្មី​១​ខ្នង កម្ពស់​២​ជាន់ មាន​១០​បន្ទប់ ​នៅវិទ្យាល័យ​ ហ៊ុន សែន ​បរិវាស ស្ថិត​នៅ​ក្នុង​ឃុំ​

ខេត្ត​កំពត ៖ ​ព្រឹ​ក​ថ្ងៃ​ពុធ​ទី​១៩ មិថុនា ​លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ ប៉ែន ស៊ីម៉ន​​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នា​យ​ក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួ​ល​បន្ទុក​ជា​អគ្គ​នាយក​គយ និង​រដ្ឋា​ករកម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ អគារ​សិក្សា​ថ្មី​១​ខ្នង កម្ពស់​២​ជាន់ មាន​១០​បន្ទប់ ​នៅវិទ្យាល័យ​ ហ៊ុន សែន ​បរិវាស ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ​។

​លោក​ចាន់​ ជាលី ​អភិបាល​ស្រុក​បន្ទាយ​មាស​បាន​គូ​ស​បញ្ជាក់​ថា ​អគារ​ដែល​នឹង​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ពេ​ល​នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុន រា៉នី ហ៊ុន សែន ​ផ្តល់​ជូន​តាម​រយៈ​លោក​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​​ ប៉ែន​ ស៊ីម៉ន ​និង​លោក​ជំទាវ​ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​សាង​សង់​​ពីសំណាក់​ក្រុមហ៊ុន​ NCX HONDA ។ លោក​អភិបាល​ស្រុក​បាន​​បន្តថា ​ក្នុងចំណោម​វិទ្យា​ល័យ​ទាំង​បី​ក្នុង​ស្រុក​បន្ទាយ​មាស​ ត្រូវ​បាន​លោក​បណ្ឌិត ទេស​រដ្ឋមន្ត្រី​ បែ៉ន ស៊ីម៉ន ​និង​លោក​ជំទាវ​​ ងី ស៊ុន​សុភាព ​ផ្តល់​ជូន​ការ​កសា​ង​អគារ​សិក្សា​ថ្មី​១​ខ្នង ២​ជាន់​មាន​១០​បន្ទប់​ រួច​​ហើយ​​ក្នុង​ចំណោម​វិទ្យា​ល័យ​ទាំង​២០​ ក្នុង​ខេត្តកំពត ។

មានប្រសាសន៍​សំណេះ​សំណាល​​លោក​បណ្ឌិតទេសរដ្ឋមន្ត្រី​ ប៉ែន ស៊ីម៉ន បាន​ពាំនាំ​​ការ​នឹក​រលឹក​សាកសួរ​​សុខ​ទុក្ខ​​ពីសំណាក់​សម្តេច​ប្រមុខ​ដឹកនាំ​ទាំង​បី នៃគណបក្ស​ប្រជា​ជន​កម្ពុជា  ពិសេស​សម្តេច​​តេជោ ហ៊ុន សែន ​ជា​នាយករដ្ឋ​មន្ត្រី​ដែល​បាន​ធ្វើ​​ឱ្យ​គ្រប់​ផ្នែក គ្រប់​វិស័យ​​មាន​ការ​រីកចម្រើន​​ជាលំដាប់​ ក្នុងនោះ​វិស័យ​អប់រំ​​សិក្សា​ធិការ​ត្រូវ​បាន​លើក​កម្ពស់​​ ។ លោក​បណ្ឌិត ​បា​ន​បន្ត​ទៀតថា ​ពី​មុន​ក្នុង​ចំណោម​​៤​ស្រុក យើង​មាន​វិទ្យា​ល័យ​តែ​១​កន្លែង ​តែ​ពេល​នេះ​មាន​វិទ្យា​ល័យ៣​ទៅ​៤​កន្លែង ក្នុង​១​ស្រុក​​​ ។

​លោក​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​​ បាន​បញ្ជាក់​ច្បាស់​ថា នៅថ្ងៃ​ទី​២៨​ កក្កដា សូម​ពុក​ម៉ែ បង​ប្អូន​អញ្ជើញ​​ទៅបោះឆ្នោត​​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សញ្ញា​ទេវតា​បាច​​ផ្កា ស្ថិត​នៅ​លំដាប់​លេ​ខរៀង​ទី​៤ ឱ្យបាន​​គ្រប់​ៗ​គ្នា​ដើម្បី​សម្តែង​មតិ​គាំ​ទ្រ​បក្ស​យើង​ ពួក​យើង​ គ្នា​យើង ​ដើម្បី​បាន​សម្តេច​​តេជោ ហ៊ុន សែន ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៥ និង​អាណត្តិ​ក្រោយ​ៗ​ទៀត ។ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី បាន​ក្រើន​រំលឹក​ដល់​​លោ​ក​គ្រូ​ អ្នក​គ្រូ ​ក្មួយ​​ៗ​សិស្សា​នុសិស្ស​ រួម​គ្នា​ថែ​រក្សា​រាល់​សមិទ្ធ​ផល​ដែល​បាន​កសាង​រួច​ឱ្យ​​​មាន​ប្រយោជន៍​​ប្រើ​ប្រាស់​យូរ​អង្វែង​ ។ ​

នៅ​ចុង​ក្រោយ​លោក​បណ្ឌិត​​​បាន​ឧបត្ថម្ភ​​ថវិកា​ជូន​លោក​សាស្ត្រា​ចារ្យ​ លោក​គ្រូ ​អ្នក​គ្រូ ​និង​គ្រូ​ចូលនិវត្ត​​​ន៍​សរុប​ចំនួន​១២៤​នាក់ ​ក្នុង​ម្នាក់​ៗ​ប្រាក់​​៥០​.០០០​រៀល ។ ​សិស្ស​វិទ្យា​ល័យ​​ហ៊ុន សែន ​បរិវាសចំនួន​១.១០១​នាក់ ​ក្នុង​​ម្នាក់​ៗ​​សៀវ​ភៅ​២​ក្បាល​​ ប៊ិក ១ដើម ប្រាក់ ៥.០០០​រៀល ។ សិស្ស​បឋម​សិក្សា​បរិវាស​​២២៥​នាក់ ​​ក្នុង​​ម្នាក់​ៗ​សៀវ​ភៅ ២​ក្បាល​​ ប៊ិក​១ដើម ប្រាក់​៣.០០០​រៀល ។ ​សិស្ស​កាយ​ឫទ្ធិ និង​ក្រុម​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន​៧០​នាក់ ​ក្នុង​ម្នាក់​ៗ​​​ប្រាក់​១០.០០០​រៀល ។

កម្លាំង​ការ​ពារ​​៩០​នាក់ ក្នុង​ម្នាក់​ៗ​ប្រាក់​២០.០០០​រៀល ។ ​ព្រម​ទាំង​ប្រកាស​​ប្រគល់​​ជូន​សាលា​បឋម​សិក្សា បរិវាស​កុំ​ព្យូរ​ទ័រ ២​គ្រឿង ម៉ាស៊ីនព្រីន​ធ័រ១ ម៉ាស៊ីន​ថត​ចម្លង​១ ។ ជូន​វិទ្យាល័យ​​ហ៊ុន សែន បរិវាស​ កុំ​ព្យូរ​ទ័រ​២​គ្រឿង មាស៊ីន​ព្រីន​ធ័រ​១ ម៉ាស៊ីន​ថត​ចម្លង​និង​អគារ​ទី​ចាត់ការ​១​ខ្នង បរិវាស​កុំ​ព្យូ​ទ័រ​២​គ្រឿង ​មា៉ាស៊ីន​​ព្រីន​ធ័រ​ ១ ម៉ាស៊ីន​ថត​​​ចម្លង​និង​អគារ​ទីចាត់​ការ១ខ្នង​ផងដែរ ​។ ទន្ទឹម​នឹង​នេះ​លោក​បណ្ឌិត​​ក៏​បាន​ប្រកាស​ដូចគ្នា​នេះដែរ​ ដើម្បី​ផ្តល់​ អាហារូប​ករណ៍​ដល​់​ន​​ិស្សិត​ចំនួន​​២០០​នាក់​ក្នុង​១​ឆ្នាំ​មកពី​គ្រប់​ស្រុក​ក្នុងខេត្ត​កំពត ៕