ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់មក​​ប្ដឹង​សមត្ថកិច្ច​ថា​ មានក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់​​ភ្ជង់​ប្លន់​យក​ទូរ​ស័​ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូន​​ហ្វ័រ​

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ យុវជន​​​ម្នាក់​បាន​មក​ដាក់​ពាក្ស​បណ្ដឹង​នៅ​ស្នាក់​ការ​នគរ​បាល​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ​​ ខណ្ឌ​មាន​ជ័យ​​ ឱ្យ​សមត្ថកិច្ច​ជួ​យ​ស្រាវ​ជ្រាវ​រក​ចាប់ខ្លួន​ ជន​សង្ស័យ​២នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ អេស​អិល ពណ៌ខ្មៅ​ យក​ស្គុត​ខ្មៅ​បិទ​ពី​លើ​ បាន​មក​ភ្ជង់​ប្លន់​យកទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូន​ហ្វ័រ ពី​ខ្លួន​កាលពី​វេលាម៉ោង​១២ ថ្ងៃត្រង់​ ថ្ងៃ​ទី​

រាជធានី​ភ្នំ​ពេញ​៖ យុវជន​​​ម្នាក់​បាន​មក​ដាក់​ពាក្ស​បណ្ដឹង​នៅ​ស្នាក់​ការ​នគរ​បាល​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ​​ ខណ្ឌ​មាន​ជ័យ​​ ឱ្យ​សមត្ថកិច្ច​ជួ​យ​ស្រាវ​ជ្រាវ​រក​ចាប់ខ្លួន​ ជន​សង្ស័យ​២នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ អេស​អិល ពណ៌ខ្មៅ​ យក​ស្គុត​ខ្មៅ​បិទ​ពី​លើ​ បាន​មក​ភ្ជង់​ប្លន់​យកទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូន​ហ្វ័រ ពី​ខ្លួន​កាលពី​វេលាម៉ោង​១២ ថ្ងៃត្រង់​ ថ្ងៃ​ទី​១៩ មិថុនា ២០១៣ ។

 ជន​រងគ្រោះ​ខាងលើ​ឈ្មោះ​យ៉ុន វុធថៃ​ ភេទប្រុស​ អាយុ​២១ឆ្នាំ ជាសិស្ស​សាលាសាមគ្គី​ ស្នាក់​នៅភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹ​ង​មានជ័យ​ ខណ្ឌមានជ័យ​។

​ចំពោះ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​បាន​និយាយ​ថា​ មិនមែន​ជាក​រណី​ប្លន់​នោះ​ទេ​ តែ​ជាករណី​បន្លំ​យក​​ទូរស័ព្ទ​ពី​ជន​រងគ្រោះ​ តែទោះ​ជាយ៉ាង​ណា​សមត្ថកិច្ច​កំពុង​​បន្ត​ស្រាវ​ជ្រាវ​តាម​រក​ចាប់​ខ្លូន​ជន​សង្ស័យ​​ ដើម្បី​យ​ក​មក​ផ្ដន្ទា​ទោស​តាម​នីតិវិធី​ច្បាប់​៕