ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វរ​បុរស​អច្ឆរិយ: ក្នុង​រឿង Man of Steel

12 ឆ្នាំ មុន

មកដល់​ថ្មីទៀ​តហើយ​ខ្សែ​ភាព​យន្ត Man of Steel ដែល​ជា​វណ្ណកម្ម​ដ៏អស្ចារ្យ​មួយ​ទៀត​ហើយ ដែល​គ្រប់​ឈុ​តឆាក​បង្កប់​ទៅ​ដោយ​ការប្រើកំលាំង​ពិសេស​របស់វីរបុរស​អច្ឆរិយ: ដែល​គេបា​នហៅគាត់​ថា Super Man ដែល​លោក​អ្នក បាន​ទទឹងរង់​ចាំជា​យូរ​មក​ហើយ​នោះ នឹងចាក់​បញ្ចាំងនៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុងពេល​ខាងមុខ​ឆាប់ៗនេះ​ហើយ។

ក្នុង​ខ្សែភាព​យន្តនេះ បាន​និយាយពី​ទារកម្នាក់​ត្រូវបាន​ឪពុកដែល​ជាវីរបុរសមួយ​រូបបាន​បោះបង់ចោល​ពិភពគ្រីបតុង (Krypton) ដោយ​មិនដាច់​ចិត្ត ក៏​ព្រោះតែចង់​ឱ្យរូបគេ​រួចផុតពី​គ្រោះថ្នាក់​នៃការរលាយ​ភពនោះ។ Clark Kent ដែល​ជាទារកតូច​នោះ បាន​ក្លាយ​ជាអ្នក​កាសែតមួយ​រូប ហើយ​ត្រូវបាន​ទទួលយក​ទៅចិញ្ចឹម​ដោយគ្រួសារ​របស់លោក Jonathan និង​អ្នកស្រី Marthan Kent។ អ្នក​ទាំង២បាន​ចិញ្ចឹមបីបាច់​រូបគេយ៉ាង​ប្រពៃ បើទោះ​ជា Clark Kent ព្យាយាម​សួរចង់​ដឹង តើរូប​គេជាកូ​នប្រុស​របស់ពួក​គេ​មែន ឫមិនមែន​ក៏ដោយ។ ប៉ុន្តែគេ​មានអារម្មណ៍​ថា ខ្លួនឯង ដូចជា​មនុស្សចម្លែក​ម្នាក់អញ្ចឹង ព្រោះ​ថាមពល​ចម្លែកដ៏​អស្ចារ្យ​មួយ ធ្វើឱ្យគាត់​ចាប់ផ្តើម​ស្វះស្វែងរ​កទីកន្លែង​សម្រាប់​ជីវិតផ្ទាល់​ខ្លួន។ បន្ទាប់ពី​នោះមក នៅពេល​ដែលពិភព​លោកត្រូវ​បានលុក​លុយ និង​វាយ​កម្ទេច គាត់ក៏​ក្លាយជាវីរបុរស​មួយរូប​ដោយដាក់​ឈ្មោះឱ្យខ្លូនឯង​ថា Superman ដើម្បីជួយ​ការពារ​ភពផែន​ដី និង​មនុស្ស​ទំាង​ឡាយ​ឱ្យមានសុវត្ថិ​ភាពចៀស​ផុតពីគ្រោះ​ថ្នាក់ និងវិនាស​កម្មនានា​ដែលកំពុង​កើតមាន។ តើនឹងមាន​អ្វីកើតឡើង​ចំពោះ Super Man ម្នាក់នេះ​ក្នុងការ​ការពារភព​ផែនដី និងមនុស្ស​ទំាងឡាយឱ្យមានសុវត្ថិ​ភាពចៀសផុតពី​គ្រោះថ្នាក់ និ​ងវិនាស​កម្មនានា​ដែល​កំពុង​កើត​នោះ? បើចង់​ដឹងឱ្យកាន់​តែច្បាស់មាន​តែចួលរួម​ទស្សនា​ទាំងអស់គ្នា​នៅរោង​ភាពយន្ត Legend ។

គូរបញ្ជាក់ផង​ដែរថា ខ្សែភាពយន្តនេះ​នឹងត្រូវដាក់​បញ្ចាំងជា​សាធារណៈនៅថ្ងៃទី​២០ មិថុនា ឆ្នាំ២០១៣ នេះតទៅ​នៅរោង Legend ដែលមាន​ទីតាំងនៅផ្សារ​ទំនើប City Mall ជាន់ទី៣ ៕