ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទេព នីថា ៖ បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​​លទ្ធ​ផល​ការ​បោះ​ឆ្នោត​ វា​ជា​ការ​ងារ​តាម​ផ្លូវ​ច្បាប់​គម្រោង​គ.ជ.ប

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​​បញ្ចប់​ពិធី​ប្រគល់​​ និង​ទទួល​​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ពី​សារ​សា​ធារណ​រដ្ឋ​ឥណ្ឌា​ផ្តល់​មក​គ.ជ.ប​លោក​អគ្គ​លេខាធិការ​​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ទេព នីថា ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​​​កាលពីព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ថា ចំពោះ​គណបក្ស​នយោ​បាយ​​ណា​​ដែល​ដាក់បេក្ខ​ភាព​ចូល​រួម​ប្រកួត​​ប្រជែង​​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​​

រាជធានីភ្នំពេញ​ ៖  បន្ទាប់​ពី​​បញ្ចប់​ពិធី​ប្រគល់​​ និង​ទទួល​​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ពី​សារ​សា​ធារណ​រដ្ឋ​ឥណ្ឌា​ផ្តល់​មក​គ.ជ.ប​លោក​អគ្គ​លេខាធិការ​​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ទេព នីថា ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​​​កាលពីព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ថា ចំពោះ​គណបក្ស​នយោ​បាយ​​ណា​​ដែល​ដាក់បេក្ខ​ភាព​ចូល​រួម​ប្រកួត​​ប្រជែង​​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥​ ហើយប្រកាស​ថា មិន​ទទួល​ស្គាល់​​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​​នៅក្នុង​អាណត្តិ​លើក​នេះ មាន​លក្ខណៈ​ខុស​​ពីលើក​មុន ព្រោះ​ថា ការងា​រនេះ​គ.ជ.ប នឹងទៅធ្វើ​តាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត ។

​លោកអគ្គ​លេខាធិការ​បន្តថា ​ទៅតាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​​ជ្រើស​រើស​​តំណាង​រាស្ត្រ​គ.ជ.ប បាន​រៀបចំ​នីតិ​វិធី​នៃ​ការ​ចុះ​បញ្ជី​​គណ​បក្ស​នយោ​បាយ​ និង​បេក្ខ​ជន​ឈ្មោះ​​បោះ​ឆ្នោត ហើយ​នៅ​ក្នុង​សំណុំ​ឯ​ក​សារ​​ដែល​គណបក្ស​​​នីមួយៗ​​ដាក់ ដើម្បី​ចូល​រួម​​ប្រកួត​ប្រជែង​​ក្នុង​ការ​បោះ​ឆ្នោត​​មានសេចក្តី​​ប្រកាស​មួយ​​បានបញ្ជាក់ថា ​នៅ​ពេល​ដែល​​​គណបក្ស​​ណា​មួយ​ចូល​រួម​​បោះ​ឆ្នោត​ ហើយ​គណបក្ស​​នោះ​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​​ដែលប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គោរពច្បាប់​​បោះ​ឆ្នោត​នីតិ​វិធី​បោះ​ឆ្នោត​ក្រម​នីតិ​វិធី​ ដែល​ទាក់​ទង​នឹងការបោះឆ្នោត​ ។ ដូច្នេះ​នេះ​អ្វី​ដែល​មាន​សរសេរនេះ​ គឺជា​សេចក្តី​ប្រកាស​មួយ​ដែល​យើង​អាច​និយាយ​បាន​ថា កិច្ច​សន្យា​មួយ​តាម​ផ្លូវ​ច្បាប់​សម្រាប់​ឱ្យ​គ.ជ.ប​អនុវត្ត ៕