ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​៣​នាក់​ត្រូវ​កម្លាំង​នគរ​បាល​​ឃាត់​ខ្លួន​​ពី​បទ​សង្ស័យ​បង្ខាំង​​មនុស្ស​ខុស​ច្បាប់ និង​ធ្វើ​ទារុណ​កម្ម​​លើ​ជន​រង​គ្រោះ​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ជន​បរទេស​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយា​ល័យ​អន្តរា​គមន៍​​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​​​សហ​ការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​​ដំបូង​ខេត្ត​ព្រះ​សីហនុ​ឃាត់​ខ្លួន​កាល​ពី​​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ ពី​បទ​សង្ស័យ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ធ្វើ​ទារុណ​កម្ម​លើ​ជន​រង​គ្រោះ​​​បញ្ជូន​ទៅ​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ។​

ជន​បរទេស​ទាំង​៣​នាក់​នោះ​ ១-ឈ្មោះSUNDAROY VADYM ភេទ​ប្រុស កើត​ឆ្នាំ​១៩៨០​ ជា​ជន​ជាតិ​អ៊ុយ​ក្រែន​ ជា​ម្ចាស់​ផ្ទះ​, ២-ឈ្មោះ​ KULLKOV ALEXANDR ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨​ ជន​ជាតិ​រុស្ស៊ី​ និង​​​​៣-ឈ្មោះ​ Anatoll Vlamirrovich Krutakov ភេទប្រុស​ អាយុ​២៦​ឆ្នាំ សញ្ជាតិ​​អ៊ុយ​ក្រែន ។  យោង​តាម​​សម្តី​របស់​លោក​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​លេខ​៣បាន​ឱ្យ​ដឹង​ថា ជន​បរទេស​ខាង​លើ​នេះ​​មក​រស់​នៅ​បង្កើត​ជា​ភូមិ​ឋាន​​ ភូមិ​គ្រឹះ​មាន​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​​ ដោយ​បាន​នាំ​ក្រុម​គ្រួសារ​ ឪពុក​ ម្តាយ​ចាស់​ជរា​មក​ស្នាក់​នៅ​ជាមួយ​ ខណៈ​ពេល​នៅ​ប្រទេស​រុស្ស៊ី​ចូល​ដល់​រដូវ​ត្រជាក់​។

គួរ​រំលឹក​ផង​ដែរ​ថា ​ជន​រង​គ្រោះ​ជា​ជន​សង្ស័យ​ឈ្មោះ​​មុំ រិទ្ធី​​ អាយុ​២៨​ឆ្នាំ ​មាន​ទី​លំនៅ​ក្រុម​ទី​២០ ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ​ បាន​ចូល​ទៅ​ផ្ទះ​របស់​ជន​បរទេស​ ​​លួច​យក​ទូរ​ស័ព្ទ​ដៃ​១គ្រឿង​ម៉ាក​ណូកៀ​ N77 ហើយ​ត្រូវ​ជន​សង្ស័យ​ទាំង​៣​នាក់​ចាប់​​ឃុំ​ខ្លួន​​នៅ​ក្នុង​ផ្ទះ​ និង​ធ្វើ​ទារុណ​កម្ម​ដោយ​យក​កន្ត្រៃ​កាត់​ដែក​​កាត់​មេ​ដៃ​ស្តាំ​ និង​យក​កាវ​វិទ្យាសាស្ត្រ​​ចាក់​លើ​បាត​ដៃ​ឱ្យ​កក​ឈឺ​ផ្សារ​ និង​យក​ច្រវ៉ាក់​​ទាក់​.​ក​ដូច​សត្វ​ឆ្កែ​ យក​បំពង់​ទីប​​ជ័រ​ចង​បិទ​​មាត់​​មិន​ឱ្យ​និយាយ​រួច​ ចង​ដៃ​ស្លាប​សេក​ទៅ​ក្រោយ និង​ចង​ជើង​​ឃុំ​ខ្លួន​ជន​រង​គ្រោះ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៣ រហូត​ដល់​យប់​ថ្ងៃ​ទី​១៨ មិថុនា ២០១៣ ទើប​ជន​រង​គ្រោះ​រើ​បម្រះ​រួច​​ ក៏​ស្រែក​ឆោ​ឡោ​ឱ្យ​អ្នក​ជិត​ខាង​ជួយ​​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​នោះ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​​តែ​ម្តង​។