ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ខ្យល់គ​ស្លា.ប់ ក្រោយ​ចេញពី​ញ៉ាំ​មី​ហិ​រ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ទំនងជា​ខ្យល់គ​ហើយ​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​គ្លីនិក​ឯកជន​មួយ បន្ទាប់​ពី​បុរស​នោះ​ចេញពី​ហូប​មី​ហិ​រ​ក្នុង​ហាង​មួយ​កន្លែង ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោងជាង​៣​រសៀល…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ទំនងជា​ខ្យល់គ​ហើយ​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ដល់​គ្លីនិក​ឯកជន​មួយ បន្ទាប់​ពី​បុរស​នោះ​ចេញពី​ហូប​មី​ហិ​រ​ក្នុង​ហាង​មួយ​កន្លែង ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៨​នេះ​។ ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​សម្ដី​ស្ត្រី​ម្នាក់​ឈ្មោះ គង់ សុ​ឃឿ​ន ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​សុខភាព​ប្តី​របស់​គាត់​មុន​នឹង​ស្លាប់​នេះ​មិន​មាន​ជំងឺ​អ្វី​ឡើយ ត្រង់​គាត់​ជា​ប្តី​មិន​ប្រាប់​ឲ្យ​ដឹង ឬ​យ៉ាងណា​នោះ​មិនដឹង​ដែរ តែ​សម្រាប់​គាត់​ត្អូញ​ថា​ឈឺ​ដូច​ជា​គ្មាន​ទេ​។ ប្រភព​ពី​សាច់ញាតិ​សព​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហូប​មី​ហិ​រហើយ ជន​រង​គ្រោះ​ថា ដូច​វិលមុខ ភ្លាម​នោះ​មិត្តភក្តិ​ដែល​ទៅ​ជាមួយ​ក៏​ដឹក​មក​កាន់​គ្លីនិក​ឯកជន​មួយ​នៅ​ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​។

តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​ទាំង​ដែល​បុគ្គលិក​គ្លីនិក​មិន​បាន​ចាក់​ថ្នាំ ឬ​ឲ្យ​លេបថ្នាំ​នៅឡើយ ។ ប្រភព​ដដែល​បាន​បន្ថែម​ថា ចំពោះ​រឿង​នេះ ខាង​សាច់ញាតិ​មិន​ទាន់​សម្រេច​យ៉ាងណា ថា​តើ​មក​ពី​ពុល​មី​ហិ​រ ឬ​ខ្យល់គ មូលហេតុ​អ្វី​នោះ​ទេ ដោយ​គិត​រឿង​រៀបចំ​បុណ្យសព​តាម​ប្រពៃណី​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ