ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អង្គការ​យូណេ​ស្កូ​ទស្សន​កិច្ច​ប្រាសាទ​ព្រះ​វិហារ​

11 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​​ថ្ងៃទី​​១៨ មិថុនា ប្រតិ​​ភូ​អង្គ​ការ​​​យូេណ​ស្កូ​​ ដែល​​​​បាន​អញ្ជើញ​​មក​ធ្វើ​មហា​សន្និ​បាត​​លើក​ទី​​៣៧ នៃ​គណ​ៈ​កម្មាធិការ​​បេតិ​​កភណ្ឌ​ពិភព​លោក​​​ នៅ​ប្រទេស​កម្ពុជា ​បាន​​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​​នៅ​​ប្រាសាទ​ព្រះ​វិហារ​​ចំនួន​​១៤​រូប ​​តាម​ជើង​​​​​ឧទ្ធ​ម្ភាគចក្រ​​​២​គ្រឿង​​​​ចុះ​ចត​​ក្នុង​ទីបញ្ជា​​ការ​នៃបញ្ជា​​ការ​ដ្ឋាន​​​​​​អង្គ​រក្ស​​​ប្រ​ចាំ​ជួរ​មុខ ក្បែរ​​​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​កាលពី​វេលា​ម៉ោង​​​​៩ព្រឹក

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​​ថ្ងៃទី​​១៨ មិថុនា ប្រតិ​​ភូ​អង្គ​ការ​​​យូេណ​ស្កូ​​ ដែល​​​​បាន​អញ្ជើញ​​មក​ធ្វើ​មហា​សន្និ​បាត​​លើក​ទី​​៣៧ នៃ​គណ​ៈ​កម្មាធិការ​​បេតិ​​កភណ្ឌ​ពិភព​លោក​​​ នៅ​ប្រទេស​កម្ពុជា ​បាន​​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​​នៅ​​ប្រាសាទ​ព្រះ​វិហារ​​ចំនួន​​១៤​រូប ​​តាម​ជើង​​​​​ឧទ្ធ​ម្ភាគចក្រ​​​២​គ្រឿង​​​​ចុះ​ចត​​ក្នុង​ទីបញ្ជា​​ការ​នៃបញ្ជា​​ការ​ដ្ឋាន​​​​​​អង្គ​រក្ស​​​ប្រ​ចាំ​ជួរ​មុខ ក្បែរ​​​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​កាលពី​វេលា​ម៉ោង​​​​៩ព្រឹក​​ និង​ទទួល​ការ​ស្វាគមន៍​ ព្រម​ទាំង​​​ធ្វើ​​បដិ​សណ្ឋា​រកិច្ច​យ៉ាង​រាក់​ទាក់​​​​​ពី​សំណាក់​​​លោកនាយ​​ឧត្តម​សេ​នីយ៍​​​​ ​ហុីង ប៊ុន​​​ហៀង ​អគ្គ​មេបញ្ជា​ការ​​​រងកង​​យោធពល​ខេមរភូមិន្ទ ​​មេបញ្ជា​ការ​​​នៃ​បញ្ជា​ការ​ដ្ឋាន​​​កង​​អង្គ​រក្ស ​និង​ជា​អនុ​​ប្រធាន​​​សមរ​ភូមិ​​ទិស​​យោធ​ភូមិ​​​ភាគ​ទី​៤ លោកនាយ​​ឧត្តម​​​​សេនីយ៍​​ ​ជា​ តារា  អគ្គ​មេ​បញ្ជា​ការ​​​រង​ កង​​យោធពល​ខេមរ​ភូមិន្ទ​​ ប្រធាន​គណ​ៈ​​មេ​បញ្ជាការ​​​​សមរភូមិ​​ទិស​យោធភូមិ​ភាគទី​៤ លោក អ៊ុំ ​ម៉ារ៉ា ​អភិ​បាល​​ខេត្ត​​ព្រះ​វិហារ​ ​ លោក អ៊ុន ​ចាន់​ដា អភិ​បាល​​​​រង​ខេត្ត​ប្រចាំ​​ទិស​ប្រាសាទ​​​ព្រះ​វិហារ​ ។ ​

​ដំណើរ​ទស្ស​ន​កិច្ច​​​នេះ ​តំណាង​​រាជ​​រដ្ឋាភិ​បាល​​កម្ពុជា​ដឹក​នាំ​ដោយ​​ លោក ជុច ភឿន ​រដ្ឋ​លេខា​ធិការ​​​​​​ក្រសួង​​​វប្បធម៌​​ និង​​វិចិត្រ​សិល្បៈ ​និង​ជា​​ប្រធាន​​​​​អាជ្ញា​​​​ធរ​ជាតិ​​ព្រះ​វិហារ​ ។ គោល​​បំណង​​នៃដំណើរ​ទស្ស​ន​កិច្ច​​​​​របស់​​ប្រតិភូ​​​ខាង​លើ​នេះ ​គឺ​ដើម្បី​​ឈ្វេងយល់​អំពី​​ប្រវត្តិ​​សាស្ត្រ​​​​ នៃ​ស្ថាប​ត្យ​​​កម្ម​​ខ្មែរ​​​នា​សម័យ​​​ដើម​ និង​សិក្សា​​បន្ថែម​​​​ទៀ​ត ​ជុំ​វិញ​​​ការ​ត្រៀម​​ជួស​ជុល ​និង​​អភិ​វឌ្ឍ​តំបន់​នេះ ​ក្រោម​ការ​ជួយ​​​ឧបត្ថម្ភ​​របស់​​​អង្គ​ការ​​យូ​ណេស្កូ​ ។ ប្រតិ​​ភូ​បាន​​​ធ្វើ​ទស្សន​កិច្ច​​​នៅ​ប្រាសាទ​​​ព្រះ​​វិហារ​​​​​អស់​រយៈ​​​​ពេល​​ប្រមាណ​​​​​២មោ៉ង​​ បន្ទាប់​មក​​​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​​​​​ នៅ​​សា​រ​​មន្ទីរ​​ធម្ម​ជាតិ​​សកល​ សម្តេច​​​តេជោ ហ៊ុន សែន​ ព្រះ​វិហារ ​​ស្ថិត​​ក្នុង​ភូមិ​​​​ធម្ម​ជាតិ​​​សម្តេច​តេជោ​ ឃុំ​​​​ស្រឯម ​ស្រុក​ជាំ​ក្សាន្ត​ រយៈ​ពេល​ប្រ​​​​​ហែល​​​​១​ម៉ោង​​​​​ ទើប​​ប្រតិ​​ភូ​បាន​អញ្ជើញ​​​​និវត្ត​តាម​​​​ឧទ្ធ​ម្ភា​​គ​ចក្រ​​ត្រឡប់​​មក​វិញ ។​​

កាលពី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា​ លោក​ស្រី​ អុី រីណា​ បូកាវ៉ា​ (Irina​ Bokova) អគ្គ​នាយិកា​អង្គការ​យូណេស្កូ​មានប្រសាសន៍​​ថា​ យូណេស្កូ​បាន​បញ្ជូន​អ្នក​ឯកទេស​ទៅ​​ពិនិត្យ និង​ត្រៀម​ថវិកា​ដើម្បី​ធ្វើការ​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​ ​ដោយសហការ​ជាមួយ​មន្ត្រី​កម្ពុជា​ ដើម្បី​ថែរក្សា​អភិ​រក្ស​បេតិកភណ្ឌ​ដ៏​ល្អ​នេះ ។​ លោក អ៊ាង​ សុផល្លែត​ ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ បាន​ប្រាប់​ឱ្យ​ដឹង​ក្រោយពី​ជំនួប​ថា​ លោក​ស្រី​អគ្គនាយិកា​អង្គការ​យូណេស្កូ​​ ​នា​រសៀល​ថ្ងៃ​ទី​១៧​ មិថុនា​ ២០១៣​ នៅ​វិមាន​សន្តិ​ភាព​ក្នុង​ឱកាស​ដែល​លោក​ស្រី​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរ​សម​ ពិភាក្សា​ការងារ​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ។​

លោកស្រី​អគ្គ​នាយិកា​បាន​ជម្រាប​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថា​ លោកស្រី​មាន​មោទន​ភាព​ណាស់​ដែល​បាន​មក​ចូលរួម​កិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​លើក​ទី​៣៧​ នៅ​ប្រទេស​កម្ពុជា​ ។ លោក​ស្រី​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​ចំពោះ​ឆន្ទៈ​របស់​សម្តេច​តេជោ​ លើ​ការ​អភិរក្ស​វប្បធម៌​ និង​បេតិកភណ្ឌ​ជាតិ ។​ យូណេស្កូ​នឹងធ្វើ​ឱ្យ​ពិភព​លោក​ទាំង​មូល​បាន​យល់​​ដឹង​អំពី​បេតិកភណ្ឌ​ និង​វប្ប​ធម៌​របស់​កម្ពុជា​ រួម​ទាំង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ និង​វប្បធម៌​ប្រកប​ដោយ​ចីរ​ភាព ។​ លោក​ស្រី​នឹងចែក​រំលែក​នូវ​បទ​ពិសោធន៍​ ហើយ​និង​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មាន​សាមគ្គី​ភាព​កាន់​តែ​ខ្លាំងឡើង​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​វប្ប​ធម៌​ និង​បេតិក​ភណ្ឌ ។

​ទាក់ទិន​នឹង​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ លោក​ស្រី​​អគ្គ​នាយិកា​អង្គការ​យូណេស្កូ​បញ្ជាក់​ថា​ លោក​ស្រី​បាន​តាមដាន​យ៉ាង​យកច​ិត្តទុក​ដាក់​ និង​សូមសម្តែង​នូវ​ការ​សោកស្តាយ​ដែល​មិន​គួរ​ណា​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជាបេតិកភណ្ឌ​ពិភព​លោក​បាន​ធ្វើ​ឱ្យ​មាន​ជម្លោះ ។​ ចំណុច​នេះ​លោក​ស្រី​មានប្រសាសន៍​ថា​ ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​នេះ ​គប្បី​មាន​ការ​ចាត់​ទុក​ថា​ ជា​ការ​លើក​ស្ទួយ​បេតិកភណ្ឌ​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ជាតិ​ មិន​មែន​ជាវិធី​ជំរុញ​ទៅ​កាន់​ជម្លោះ​នោះ​ទេ​ ។​ យូណេស្កូ​បាន​បញ្ជូន​អ្នក​ឯក​ទេស​ទៅ​ធ្វើ​ការ​ពិនិត្យ​ និងត្រៀម​ថវិកា​ដើម្បី​ធ្វើ​ការ​ជួស​ជុល​ និង​សហការ​ជាមួយ​មន្ត្រី​កម្ពុជា​ដើម្បី​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ដ៏​ល្អ​នេះ​ ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​ការ​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​ យូ​ណេស្កូ​ មិន​គួរ​មាន​ការ​ស្ទាក់​ស្ទើរ​នោះ​ទេ​ ព្រោះ​នេះ​ជា​បញ្ហា​វប្បធម៌​ និង​បេតិកភណ្ឌ​ មិន​មែន​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាព​ ឬ​ជម្លោះ​ដីធ្លី​នោះ​ឡើយ​ ។ ពាក់​ព័ន្ធ​នឹង​ការ​សហការ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ សម្តេច​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​រៀប​ចំ​សន្និសីទ​ ICC អង្គរ​លើក​ទី៣​ នៅ​ទីក្រុង​សៀម​រាប​ កម្ពុជា​ ព្រោះ​កន្លង​មក​ សន្និសីទ​នេះ​បាន​ធ្វើ​នៅ​ទីក្រុង​តូក្យូ​ និង​ប៉ារីស​រួចមក​ហើយ​ ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា​ កម្ពុជា​មាន​បេតិ​កភណ្ឌ​ច្រើន​ណាស់​ បើ​ប្រៀប​ធៀប​រវាង​ទំហំ​ផ្ទៃ​ដី​របស់​កម្ពុជា​ និង​ចំនួន​បេតិ​កភណ្ឌ​​ ។ ការ​ដែល​មាន​បេតិ​កភណ្ឌ​ច្រើន​នេះ​ គឺ​ជា​មោទន​ភាព​ដែល​អតីត​ព្រះ​មហា​ក្សត្រ​ បុព្វ​បុរស​ខ្មែរ​បាន​កសាង​ប្រាសាទ​ ហើយ​បន្សល់​ទុក​ ។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ក៏​ជា​ការ​ប្រឈម​សម្រាប់​​កម្ពុជា​ ព្រោះ​ថា ការ​ថែ​ទាំ​បេតិ​កភណ្ឌ​ទាំង​នេះ​ត្រូវ​ការ​ថវិកា​ ។ ក្នុង​ន័យ​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​យូណេស្កូ​ បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​ ក្នុង​ការ​ថែ​ទាំ​ និង​អភិរក្ស​ប្រាសាទ​ទាំង​ឡាយ​នៅ​កម្ពុជា​ ។ ​​

ដោយ​ឡែក​នា​រសៀលថ្ងៃ​ដដែល​​​ សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​​ក៏​បានបន្ត​​ទទួល​​​ជួប​ពិ​ភាក្សា​​ជាមួយ​លោកស្រី​​កាតាលីន បុកយ៉ាយ (Katalin Bogyay)​​ប្រធាន​មហា​សន្និបាត​អង្គ​ការ​យូណេស្កូ​ ​និង​គណៈ​ប្រតិ​ភូ​ ។ ក្នុង​ជំនួប​នេះ​​​​លោក​ស្រី​​​កាលីន ​​បុក​យ៉ាយ​ បានជម្រាប​​​​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​​ថា ការ​អញ្ជើញមក​​កម្ពុជា​របស់​លោកស្រី​​​នៅ​ពេល​នេះ​​​គឺ​ក្នុង​​នាម​ជា​ឯក​អគ្គ​រដ្ឋ​ទូត​​​​របស់​ប្រទេស​ហុង​គ្រី​​​ និង​ក្នុងនាម​ជា​ប្រធាន​មហា​សន្និបាត​​​យូណេស្កូ​​​​។​ ​លោក​​ស្រី​បន្ត​ថា ​​​លោក​ស្រី​មក​កាន់​កម្ពុជា​​​នៅ​ពេល​នេះ​គឺ​ជាប់ពាក់​​​​ពាក់ព័ន្ធ​នឹង​ការ​​ទទួល​ខុស​ត្រូវ​​​លើ​វប្បធម៌​​ និង​បេតិក​ភណ្ឌ​​ដែលជា​ទ្រព្យ​សម្បត្តិ​​របស់​មនុស្ស​ជាតិ​​​​ និង​ជាការ​ជួប​ជុំ​​គ្នា​ដើម្បី​ពិ​ភាក្ស​ា​​លើ​បច្ចុ​ប្ប​ន្ន​​ និង​អនាគត​​របស់​វប្បធម៌​​​ និងបេតិកភណ្ឌ​​​ ។

ជាការ​ឆ្លើយ​តប​​​​​ សម្ដេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​បាន​រំលឹក​​ឱ្យ​ឃើ​ញ​ពី​គុណ​តម្លៃ​​​ដ៏​ធំ​ធេង​​​​ដែល​វិស័យ​​បេតិ​កភណ្ឌ​​​ក៏​ដូច​ជា ​​​វិស័យ​ទេសចរណ៍​​​វប្ប​ធម៌​​ និង​ធម្ម​ជាតិ​ ​បាន​​រួមចំណែក​​​ដល់​ការ​ជំរុញ​​​កំណើនសេដ្ឋកិច្ច​​​ និងបាន​ចូល​រួម​​​វិភាគ​ទាន​​​​ដល់ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ។ ជាក់ស្ដែង​​​កម្ពុ​ជា​បាន​​គ្រប​ដណ្ដប់​​​ដោយ​​ភាព​ក្រីក្រ​​​១០០​ភាគរយ​​នៅ​ឆ្នាំ​​១៩៧៩​​ តែមក​ដល់​​​​ពេល​នេះ​​ កម្ពុជា​​​ទទួល​បាន​នូវការ​អភិវឌ្ឍ​​​​រីក​ចម្រើន និង​​​មានកំណើន​សេដ្ឋកិច្ច​​ ហើយកម្រិត​​ភាព​ក្រី​ក្រ​ត្រូវបានកាត់​បន្ថយ​​​​ ។ ​កម្ពុជានៅ​ជួប​បញ្ហា​ប្រឈម​​​នូវការ​បំ​ផ្លាញ​​​ទាំង​ស្រុង​ដោយ​មនុស្ស និងធម្មជាតិ​​​​ដែលទាម​ទារ​នូវការ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​​​កម្ពុជា​ត្រូវ​​​ការ​ថវិកា​​​សម្រាប់​ការ​ពារ​និង​​​អភិរក្ស​​ប្រាសាទដែល​ជា​សម្បត្តិ​​វប្បធម៌​បេតិ​កភណ្ឌ​​​​ទាំងអស់​​នេះ ។​

​ជាចុងក្រោយ​នៃ​ជំនួប​ពិ​ភាក្សា​​​ គណៈ​ប្រតិ​ភូ​​​មហាសន្និបាត​​​នៃ​អង្គការ​យូណេស្កូ​​​បាន​បំពាក់​ជូន​​សម្ដេច​អគ្គមហាសេនាបតីតេជោ​នាយក​រដ្ឋមន្ត្រី​​​​នូវ​​គ្រឿង​​​ឥស្ស​រិយ​យស​​សន្ដិ​ភាព​​​បរិស្ថាន​​​ពិ​ភព​លោក ​​​ឆ្លើយ​តប​​​​ចំពោះ​កិច្ច​​​ខំ​ប្រឹង​ប្រែ​ង​​ការ​ពារ​អភិរក្ស​​វប្បធម៌​​​បេតិ​កភណ្ឌ​​នៅ​កម្ពុជា ៕