ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន ខ្មែរ​យើង​យក​ដប​ទឹក​សុទ្ធ និង​ទុយោ​ច្នៃ​ជា​ចាប៉ី​ដង​វែង​ព្រោះ​ហេតុផល​សំខាន់​១

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក វណ្ណ ផា​ណ្ណា អ្នក​មើល​ការ​ខុស​ត្រូវ និង​ជា​អ្នក​ស្ថាបនា និង​អភិវឌ្ឍន៍​វត្ដ​រាជ​បូព៌ លោក​មាន​ប្រសាសន៍​ថា វិចិត្រករ​នៅ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ លោក វណ្ណ ផា​ណ្ណា អ្នក​មើល​ការ​ខុស​ត្រូវ និង​ជា​អ្នក​ស្ថាបនា និង​អភិវឌ្ឍន៍​វត្ដ​រាជ​បូព៌ លោក​មាន​ប្រសាសន៍​ថា វិចិត្រករ​នៅ​ខេត្តសៀមរាប នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ច្នៃប្រឌិត ដោយ​យក​ដប​ទឹក​សុទ្ធ​ចំនួន​៦០០០​ដប និង​ទុយោ​ចំនួន​១៦០០០​ដើម មក​ច្នៃ​ចេញ​ជា​ចាប៉ី​ដង​វែង មាន​ប្រវែង​៦​ម៉ែត្រ ដើម្បី​យក​ទៅ​ដាក់​តាំងនៅ​មហោស្រព​ចាប៉ី​ដង​វែង​នៅ​ក្នុង​បរិ​វេណ​វត្ត​រាជ​បូព៌ ក្នុង​សៀមរាប ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ខាង​ម​ខ​នេះ ។

ការ​ច្នៃប្រឌិត​ចាប៉ី​ដង​វែង​ពី​ដប​ទឹក​សុទ្ធ និង​ទុយោ​នេះ​ឡើង​គឺ​ដើម្បី​លើក​ស្ទួយ​ដល់​សិល្បៈ​ចាប៉ី ដែល​ប្រឈម​នឹង​បាត់បង់ ខណៈ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ដឹក​តាម​រយៈ​រទេះគោ​ដោយ​មាន​កង់​ធាក់ បង្ហាញ​ជា​សាធារណៈ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តសៀមរាប​ផង​ដែរ ។

លោក វណ្ណ ផា​ណ្ណា បាន​បញ្ជាក់​ទៀត​ថា ការ​ច្នៃ​ជា​ចាប៉ី​ដង​វែង​ពី​ដប​ទឹក​សុទ្ធ​នេះ​គឺ​ក្នុង​គោល​បំណង​​បង្ហាញ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​រក្សា​ទុក​សំរាម និង​បោះចោល​សំរាម​ឲ្យ​មាន​របៀប និង​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​កាក​សំណល់​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បង្ហាញ​ពី​សំរាម​ក៏​មាន​អត្ថប្រយោជន៍​ផង​ដែរ ។

ជា​ពិសេស​ចង់​ឲ្យ​កូន​ខ្មែរ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទីក​ផង​ដែរ ព្រោះ​វា​បាន​ជះ​ឥ​ទ្ធ​ពល​ពី​បរិស្ថាន​មិនល្អ​ផង​ដែរ ដែល​ធ្វើ​ប៉ះពាល់​ទីក្រុង​ទេសចរណ៍​អង្គរ ខណៈ​ខេត្ដ​នេះ​មាន​ភ្ញៀវ​ទេស​ចរណ៍​រាប់​លាន​នាក់​មក​ទស្សនា​ក្នុង​មួយ​ឆ្នាំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ