ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញាណ​ស្ត្រី​ដែល​ឃាតករ​រឹតក​សម្លា.ប់​ច្រក​ការុង​ប្លុង​ចោល

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថង់ខ្មៅ​មួយ​ដែល​នៅ​​ក្នុង​នោះ​មាន​សម្លៀក​បំពាក់ ​​ស្បែក​ជើង ​​រូប​ថត​​​អនុស្សាវរីយ៍​​​ អត្ត​សញ្ញាណ​ប័ណ្ណ​ និង​ប័ណ្ណ​ការ​ងារ​​​របស់​ស្ត្រី​​ម្នាក់ ​​ត្រូវ​បាន​​ក្រុម​អ្នក​​​រើស​អេត​ចាយ​ប្រទះឃើញ​ហើយ​​រាយការណ៍​​ប្រាប់​​សមត្ថកិច្ច​​ឱ្យ​​ទៅ​​ពិនិត្យ​​មើល​ ។ ​ក្រោយ​ពី​ពិនិត្យ​រួច​​ សមត្ថ​កិច្ច​​សង្ស័យ​ថា ជា​របស់ស្ត្រី​ម្នាក់​ដែល​​ត្រូវឃាត​ករ​​រឹត​​.ក សម្លា.ប់​ច្រក​បាវ​​យក​ទៅ​​​​ទម្លាក់​ចោល​នៅ​ជិត​ដីឡូត៍​​​មួយ​កន្លែង​ក្នុង​ភូមិ​បារគូ

រាជធានីភ្នំពេញ ៖ ថង់ខ្មៅ​មួយ​ដែល​នៅ​​ក្នុង​នោះ​មាន​សម្លៀក​បំពាក់ ​​ស្បែក​ជើង ​​រូប​ថត​​​អនុស្សាវរីយ៍​​​ អត្ត​សញ្ញាណ​ប័ណ្ណ​ និង​ប័ណ្ណ​ការ​ងារ​​​របស់​ស្ត្រី​​ម្នាក់ ​​ត្រូវ​បាន​​ក្រុម​អ្នក​​​រើស​អេត​ចាយ​ប្រទះឃើញ​ហើយ​​រាយការណ៍​​ប្រាប់​​សមត្ថកិច្ច​​ឱ្យ​​ទៅ​​ពិនិត្យ​​មើល​ ។ ​ក្រោយ​ពី​ពិនិត្យ​រួច​​ សមត្ថ​កិច្ច​​សង្ស័យ​ថា ជា​របស់ស្ត្រី​ម្នាក់​ដែល​​ត្រូវឃាត​ករ​​រឹត​​.ក សម្លាប់​ច្រក​បាវ​​យក​ទៅ​​​​ទម្លាក់​ចោល​នៅ​ជិត​ដីឡូត៍​​​មួយ​កន្លែង​ក្នុង​ភូមិ​បារគូ សង្កាត់​​ដង្កោ ខណ្ឌ​ដង្កោ ​​​​ដែល​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​​​ព្រឹក​ថ្ងៃទី​៤ មិថុនា ​កន្លង​​មក គឺ​​​១៤​​ថ្ងៃ​​មុន​នេះ និង​មិន​ទាន់​​​រក​​អត្តសញ្ញាណ​​​​​ស្រ្តី​​​ដែល​ស្លាប់​​នោះ​​ឃើញ​នៅ​ឡើយទេ  ។

​ថង់​ខ្មៅ​​សង្ស័យ​មួយ​នេះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​កាលពី​វេលា​ម៉ោង​​៨និង​​១៥នាទី​​​ព្រឹក​​ថ្ងៃទី​១៨ មិថុនា ​នៅជិត​កន្លែង​​ដែល​​ឃាត​ករ​​​ប្លុង​​​សព​ចោល​ ។ ​តាម​ប្រភព​​ព័ត៌​មាន​​​​​ឱ្យ​ដឹង​ថា នៅ​ក្នុង​​ថង់​ខ្មៅ​​នោះ​មាន​​​សម្លៀក​​បំពាក់​ស្បែក​​ជើង​ស្រ្តី​ មាន​រូប​​​ថតអនុ​ស្សាវរីយ៍​​​ជា​មួយ​ក្រុម​គ្រួសារ ​​រូប​​ថត​នៅ​​កន្លែង​​ពិធី​​មង្គល​ការ​​ ព្រមទាំង​​​​អត្ត​សញ្ញាណ​​​ប័ណ្ណ​ និង​​​ប័ណ្ណ​​​ការ​ងារ​​ជា​សន្តិ​សុខ​ក្រុម​ហ៊ុន​ CSC ​។ តាម​ការ​សន្និដ្ឋាន​​​ សមត្ថកិច្ច​​​បាន​ដាក់​ការ​សង្ស័យ​ថា ​ជា​​របស់​ស្ត្រី​​​ម្នាក់​​ដែល​ត្រូវ​​គេសម្លាប់​​​​​ច្រក​​ការុង​​​​​យក​ទៅ​ទម្លាក់​​​ចោលនៅ​​​ត្រង់​​ចំណុច​ខាង​លើនោះ​ ។​

តាម​ប្រភព​ព័ត​៌​មាន​​​បាន​ឱ្យ​ដឹង​​ថា ​មានស្ត្រី​​​អ្នក​​រើស​​អេត​ចាយ​​មួយ​ក្រុម​បាន​ដើរ​រើសអេត​ចាយ​​​នៅ​​ចំណុច​​​ខាង​លើ​ហើយ​​​​ប្រទះឃើញ​​ថង់​ខ្មៅ​មួយ​នេះ ​​ក៏​ចូលទៅ​រើស​ និង​ស្រាយ​មើល​ស្រាប់​តែឃើញ​​​មាន​សម្លៀក​​បំពាក់​​ និង​របស់​របរ​​មួយ​ចំនួន​ទៀត​ ​ទើប​ប្តឹង​​សមត្ថកិច្ច​​​មូល​ដ្ឋាន​​​ឱ្យ​​ចុះ​ទៅ​ពិនិត្យ​​​មើល ។​​ មន្ត្រីសមត្ថកិច្ច​​​​​ឱ្យ​ដឹង​ថា ​ពេល​ចុះទៅ​​ដល់​​ក៏​ប្រទះឃើញ​​​ដូច​ដែលអ្នក​​​​រើស​​​អេត​ចាយ​​​បាន​រាយ​ការណ៍​​​ប្រាប់​មែន ​​ហើយ​នៅក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​​​នោះដាក់​​ឈ្មោះ អុឹម ​សុវណ្ណ​នី ​​ភេទ​ស្រី​ ​អាយុ​២៧​ឆ្នាំ​ មានទី​លំនៅ​​​​​ផ្ទះ​លេខ​​១៩២ ភូមិ​ព្រែក​ធំ ឃុំ​​​ក្បាល​កោះ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ​។ ក្រៅ​ពី​នេះ​ បាន​​​រក​ឃើញ​​​​រូប​​ថត​​​អនុស្សាវរីយ៍​​ដែល​ស្ត្រី​ឈ្មោះ ​អុឹម​ សុវណ្ណនី​ ​​ថត​​រូប​រួម​​ជា​មួយ​នឹង​​​សាច់​ញាតិ​​​ ព្រម​ទាំង​​​រូប​ថត​​​ជាច្រើន​​ផ្សេង​ទៀត​​នៅ​​ក្នុង​​ថង់​ពណ៌​ខ្មៅ​​នេះ ។​

មន្ត្រីសមត្ថកិច្ច​​បាន​សន្និ​ដ្ឋាន​​​​ជា​ជំហាន​​​​ដំបូង​​ថា សម្ភារ​​ទាំង​នេះ ​សង្ស័យ​ជា​របស់​​ស្ត្រី​​​​ដែល​ឃាត​ក​​​​រ​រឹត.ក​​​សម្លាប់​ច្រក​ការុង​​​យក​​​​សព​មក​​​ប្លុង​ចោល​​ កាលពី​​​​​​១៤​ថ្ងៃ​​​​មុន ។​​ ទោះ​បី​​ជា​​បែប​ណា​​ ពេល​នេះ​​នៅ​មិន​ទាន់​​ច្បាស់​​លាស់​​នៅ​​ឡើយ​​​​ទេ ព្រោះ​​កំពុង​ស្ថិត​​ក្នុង​​​ការស្រាវជ្រាវ​​​​ និង​រង់​ចាំ​​សមត្ថកិច្ច​​ជំនាញ​​​​បច្ចេក​ទេស​​​​នៃ​ស្នង​​ការ​ដ្ឋាន​​​​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ​​​ពិនិត្យ​​​ខ្ចៅ​ដៃ​សិន​​ និង​​​កំពុង​ទាក់​ទង​​​​​ទៅខាង​ស្រុក​កំណើតដែល​មាន​​​នៅ​ក្នុង​​អត្ត​​សញ្ញាណ​​ប័ណ្ណ​​​​ និង​ក្រុម​ហ៊ុន​​​សន្តិសុខ​​​CSC ព្រោះ​ស្ត្រី​​​​ឈ្មោះ អុឹម សុវណ្ណនី ​​​នោះ​ជា​​គណ​នេយ្យ​​​​ករ​​របស់​ក្រុម​ហ៊ុន​​​​​សន្តិសុខ​​​​ខាង​លើ​ ។

​ប្រភព​ព័ត៌​មាន​​ចុង​ក្រោយ​​​ឱ្យ​​ដឹង​ថា ក្រោយ​ពី​នគរ​បាល​​ធ្វើ​​កោសល្យ​វិច័យ​​​​លើ​​​​​ខ្ចៅដៃ​​​ក្នុង​អត្តសញ្ញាណប័ណ្ណ​រួច​មក ​​​បាន​ទទួល​​លទ្ធ​ផល​​​​ថា សព​ស្រ្តី​​ដែល​ច្រក​​ក្នុង​ការុង​​យក​ទៅ​​ប្លុង​​ចោ​​ល​កាលពី​​​​១៤​ថ្ងៃ​មុន ​​ដែល​មាន​​ចុះ​​​ផ្សាយ​​ក្នុង​សារ​ព័ត៌​មាន​​​កោះសន្តិ​ភាព​​នោះ​ ពិត​ជា​ឈ្មោះ ​អុឹម ​សុវណ្ណនី​ ដូច​រូប​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​នេះ​ ប្រាកដ​​មែន ៕