ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរហើយ…ស្រុក​មោង​ប្ញ​ស្សី ងាក​កន្លែង​ណាក៏​ឃើញ​​​សំរាមដែរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ថិត​ក្នុង​ស្រុក​មោង​ប្ញ​ស្សី ​ត្រូវ​​​គេ​មើលឃើញ​​ថា ហាក់​បាន​​ក្លាយជា​ស្រុក​​សំរាម​ទៅ​ហើយ ព្រោះ​​គរចោលដូចភ្នំ​​​គ្មាន​​ដំណោះ​ស្រាយ​ ហើយ​រូបភាពនេះ ក៏​​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​តាម​គ្នា ដោយសារ​តែ​បោះចោល​​​​ពាស​វាល​ពាស​កាល ​បំពុល​ខ្លួនឯង​​នេះ…

ខេត្តបាត់ដំបង ៖ ស្ថិត​ក្នុង​ស្រុក​មោង​ប្ញ​ស្សី ​ត្រូវ​​​គេ​មើលឃើញ​​ថា ហាក់​បាន​​ក្លាយជា​ស្រុក​​សំរាម​ទៅ​ហើយ ព្រោះ​​គរចោលដូចភ្នំ​​​គ្មាន​​ដំណោះ​ស្រាយ​ ហើយ​រូបភាពនេះ ក៏​​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​តាម​គ្នា ដោយសារ​តែ​បោះចោល​​​​ពាស​វាល​ពាស​កាល ​បំពុល​ខ្លួនឯង​​នេះ ។

ជាក់ស្តែង សំរាម​បាន​គរ​ចោល​គ្រប់​ទីកន្លែង ​​តាម​របង​វត្ត​អារាម, របង​បក្ស, របង​សាលារៀន, តាម​ដងផ្លូវ​តូច ផ្លូវ​ធំ ជួរ​មាត់​ស្ទឹង​មោង ជា​ពិសេស​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​មោង​ប្ញ​ស្សីតែម្តង​ ​គឺ​​មាន​ក្លិន​ស្អុយរលួយ ​​រាប់​​ខែ​​ម​ក​​ហើយ ។

ដោយសារ​មិន​បាន​ទទួល​ដំណោះស្រាយ​ណាមួយ​នោះ​ និង​ទ្រាំ​ក្លិនស្អុយ​លែង​បាន​ទៀត ប្រជា​ពលរដ្ឋ​ក៏​បាន​​សុំ​ឱ្យ​ជួយ​ផ្សព្វផ្សាយ ​ដើម្បី​ឱ្យ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យផ្ទាល់​​ផង ។ បញ្ហា​នេះ ​ប្រជា​ពលរដ្ឋ ​សុំ​មិន​រក​អ្នក​​ណា​ខុសអ្នក​ណា​ត្រូវ​នោះ​ទេ តែ​អ្វី​ដែល​ពួក​គាត់​ចង់បាននោះ​ គឺ​ការ​ដោះស្រាយ ដើម្បី​គ្រប់គ្រងបញ្ហា​​សំរាម​ក្នុង​​ស្រុក​មោង​ប្ញ​ស្សី​នេះឱ្យបានល្អឡើងវិញ ​។

ពួក​គាត់និយាយទៀត​​​ថា តើ​ឱ្យទៅ​ពឹងពាក់​អ្នក​ណា បើ​ខាង​ស្រុក ខេត្ត ម្ចាស់​តំបន់ មិន​បាន​អើពើ​ទៅ​ហើយ  ឬ​ចង់ឱ្យ​ពួក​គាត់​បន្ត​ទ្រាំ​ដេក​ហិតក្លិន​ស្អុយ​នេះទៅ​ទៀត​ឬ?

វីដេអូ

https://www.facebook.com/KohSantepheapFireBuzz/videos/209789723254925/

អត្ថបទសរសេរ ដោយ