ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ការ​ជើង​​ទាំង​ពីរ​​រក​ស៊ី​ប៉ះ​កង់ ​​លោក​​ជំទាវ​​ ជា ខេង ស៊ុយ សែម​ ទិញ​ដី​និង​ធ្វើ​ផ្ទះជូន

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​បញ្ចុះ​​បឋម​​សិលា​សាង​សង់​អគារ​​​សិក្សា​មួយ​ខ្នង​​ មាន​៦បន្ទប់​ ជា​អំណោយ​​​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា តាម​រយៈ​លោក​រដ្ឋ​មន្ត្រី​​ ស៊ុយ សែម នៅ​សាលា​​បឋម​​សិក្សា​​​ត្រាង ស្ថិត​​​ក្នុងឃុំ​​​​មេទឹក ស្រុក​បា​កាន​ កាល​ពី​ថ្ងៃទី​១៧ មិថុនា ​​​លោកជំទាវ​ ជា ខេង ស៊ុយ​ សែម ​​បាន​

ខេត្ត​ពោធិ៍​សាត់ ៖ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​បញ្ចុះ​​បឋម​​សិលា​សាង​សង់​អគារ​​​សិក្សា​មួយ​ខ្នង​​ មាន​៦បន្ទប់​ ជា​អំណោយ​​​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា  តាម​រយៈ​លោក​រដ្ឋ​មន្ត្រី​​ ស៊ុយ សែម នៅ​សាលា​​បឋម​​សិក្សា​​​ត្រាង ស្ថិត​​​ក្នុងឃុំ​​​​មេទឹក ស្រុក​បា​កាន​ កាល​ពី​ថ្ងៃទី​១៧ មិថុនា ​​​លោកជំទាវ​ ជា ខេង ស៊ុយ​ សែម ​​បាន​ប្រទះឃើញ​​​​​បុរស​ពិការ​​​​ម្នាក់​​​​និង​មាន​ការ​អាណិត​អាសូរ​​យ៉ាង​​ខ្លាំង ។​​

នៅពេល​​សាក​សួរ​​​​ ​បុរស​រូប​នេះ​បាន​រៀប​​​​​រាប់​​​ប្រាប់​ថា​​ គាត់​​ឈ្មោះ ​​បេន ខ្លី អាយុ​៣៥​ឆ្នា​ំ ​រស់នៅ​​ក្នុង​ភូមិ​​អង្កាញ់​ ​ឃុំ​​​មេទឹក​ ស្រុក​​​​បាកាន​​ ​មាន​​​​ប្រពន្ធ​និង​កូន​​​៣នាក់​ កូន​ប្រុស​​​​បង អាយុ​១៣​ឆ្នាំ ​។ សព្វ​ថ្ងៃ​​​គាត់​ពុំ​មានដីស្រែ​ និង​ដី​​​​លំនៅ​​ឋាន​​​ទេ គឺ​​​​សុំ​ដី​អ្នក​​​​​ស្គាល​់​គ្នា​​រស់នៅ​​​បណ្តោះ​អាសន្ន​​​​​ដោយ​ប្រកប​​​​មុខ​របរ​ជា​ជាង​ប៉ះ​កង់​ ។ គាត់​​​មាន​បង​ប្រុស​ម្នាក់​ពិការ​​ដែរ ​គឺ​​​ពិការ​​​តាំង​ពី​​​​កំណើត​​​​​ដូច​គ្នា ។ ពិការ​​ភាព​របស់​​​គាត់​ គឺ​ជើង​ស្តាំង​​​ត្រឹម​​​ជង្គង់​​​ត្រង់​​ទៅ​​​មុខ​ ​ហើយ​​បាត​ជើង​​​ និង​ក្រញាំ​ជើង​​​ផ្ងារ​ឡើង​​​លើ​​មើល​​ទៅ​ដូច​ម្រាម​ដៃ​​ ឯ​ជើង​​​ឆ្វេង​​​បត់​​ទៅក្រោយ​​ដើរ​​​​នឹង​ជង្គង់​ ។ សព្វ​​​​ថ្ងៃ គាត់​មាន​​​ជីវភាព​​​លំបាក​​​​យ៉ាង​​ខ្លាំង បើ​ថ្ងៃ​ណា​ពុំ​មាន​អ្នក​ចូល​​​ប៉ះ​កង់​​ ឬ​ប្រពន្ធ​​មិន​បាន​​​ដើរ​​​បេះ​​បន្លែ​​​លក់​​​ទេ ស្ទើរ​តែ​​រក​អង្ក​រច្រក​ឆ្នាំង​​ពុំ​បាន ។​​

បន្ទាប់​​ពី​ស្តាប់​​ការ​រៀប​រាប់​​​របស់​គ្រួសារ​​​​​ជន​ពិការ​​ក្រីក្រ​​ខាង​លើ​​​​ភ្លាម ​លោក​​ជំទាវ​​​ ជា ខេង ស៊ុយ​ សែម ​ដែល​តែង​​​តែ​មាន​​​ចិត្តធម៌​​បាន​សម្តែង​​​​​​កា​រអាណិត​​អាសូរ​​​យ៉ាង​ខ្លាំង​​ ។ ​លោក​ជំទាវ​​​​​​​បាន​ទិញ​ដីស្រែ​ចំនួន​​មួយ​ហិកតា​សង់​ផ្ទះ​​​តៀម​​​​ឈើ​មួយ​​ខ្នង​ទំហំ​​​៥មែ៉ត្រគុណ​៦មែ៉ត្រ​​​ និង​ទិញ​ប្រដាប់​ប្រដា​​ប៉ះ​កង់​មួយឈុត​​​​​​​ទៀត​​ជូន​​​ ដើម្បី​​បន្ត​​​ជីវិត​​រស់នៅ​​​ឱ្យ​​​​មាន​​​ភាព​សម​រម្យ​​នឹង​គេ ។​​

​លោក​​ជំទាវ​​​ ជា ខេង ស៊ុយ​ សែម​ បាន​ប្រគល់​​​ការ​ងារ​នេះ​​ជូន​លោក សៅ ដារឿន ​​អភិ​បាល​​ស្រុក​បា​កាន​​ ដើម្បី​​​ដើរ​រក​​ទិញ​​​ដី​ និង​​ទិ​ញ​ឈើ​​ធ្វើ​​​​ផ្ទះ​​​​ឱ្យ​​​បាន​​ឆាប់​​បំផុត ។ លោក​ជំទាវ​​​​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​​ថា ដី​ស្រែ​​​និង​ផ្ទះ​​ដែល​ធ្វើ​​ជូន​នេះ​​ជា​កម្ម​សិទ្ធិ​​លើ​​ប្តី​ បើ​ថ្ងៃ​ក្រោយ​​​​​លែង​លះ​គ្នា ប្រពន្ធ​​​ពុំ​មាន​សិទ្ធិ​​ទាម​ទារ​ទេ ​​ហើយ​ប្តី​​ដែល​ជា​ជន​ពិការ​​​នេះ ​ក៏មិន​អាច​លក់​​​ដីនេះ​បាន​​ដែរ ។​​អ្នក​ទៅ​ចូល​រួម​​​ក្នុង​ពិធី​​​បាន​លាន់​​មាត់​ថា ​មិន​ចាំ​បាច់​​​​ទេវតា​នៅ​លើ​មេឃ​​​​ទេ ​​​លោក​​ជំទាវ​​​ ជា ខេង ស៊ុយ​ សែម ​ក៏ជា​ទេវតា​​​​​ដែរ ព្រោះ​​​លោក​ជំទាវ​​​​បានជួយ​​សង្គ្រោះ​​​​ប្រជា​ពល​រដ្ឋ​​​​ និង​​កសាង​​សមិទ្ធ​ផល​​​​ច្រើន​​​​​ណាស់​​​នៅ​ខេត្ត​​​ពោធិ៍សាត់​​​នេះ​ ៕