ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ចាប់​ជន​សង្ស័យ​4​នាក់​​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ជន​សង្ស័យ​៤នាក់ ​ក្នុង​នោះ​មានស្ត្រី​ម​្នាក់​​ផង​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​បាន​ចាប់ឃាត់​ខ្លួន​ភ្លាម​ៗ ​នៅ​ក្នុង​បន្ទប​់​លេខ​១៤​បេ ផ្ទះលេខ​៣៤៧​ ក្រុម​ទី​៣១ ភូមិ​ទី​៥ សង្កាត់​ផ្សារ​​ដើម​ថ្កូវ ​ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​១​និង​១០​នាទី ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ​ខណៈ​ក្រុម​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​

រាជ​ធានីភ្នំពេញ ​៖ ជន​សង្ស័យ​៤នាក់ ​ក្នុង​នោះ​មានស្ត្រី​ម្នាក់​​ផង​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​បាន​ចាប់ឃាត់​ខ្លួន​ភ្លាម​ៗ ​នៅ​ក្នុង​បន្ទប​់​លេខ​១៤​បេ ផ្ទះលេខ​៣៤៧​ ក្រុម​ទី​៣១ ភូមិ​ទី​៥ សង្កាត់​ផ្សារ​​ដើម​ថ្កូវ ​ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​១​និង​១០​នាទី ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ​ខណៈ​ក្រុម​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​និង​ប្រើ​ប្រាស់ ។

​ក្នុង​​ប្រតិ​បត្តិ​​​ការ​​បង្ក្រាប​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​នេះ​ ដឹកនាំ​ដោយ​លោក​ហោ លី​​ណា ​ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​និង​លោក​វរសេនីយ៍​ទោ សោម ​ប៊ុន្នី នាយការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ​​ព្រម​​ទាំង​​​មាន​ការ​ចូ​លរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន​​ផង​​ដែរ ។

លោក​នាយ​ការិយាល័យ​បាន​ឱ្យដឹងថា ​ជន​សង្ស័យ​៤​នាក់​​ដែល​ឃាត់​ខ្លួន​​មាន​​ ​១-​ឈ្មោះ​ធឿន ​ភារៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​២-​ឈ្មោះ​វិចិត្រ ស្រីពៅ ​ភេទ​ស្រី​ អាយុ​២០​ឆ្នាំ ​៣-​ឈ្មោះ​យូ ម៉ារ៉ាឌី ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​និង​៤-​ឈ្មោះ​​ចាន់​ រស្មី ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​។ ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​សមត្ថ​កិច្ច​ឆែក​ឆេរ​រក​ឃើញថ្នាំ​ញៀន​ក្រាម​ស​ថ្លា ​ចំនួន​៨​កញ្ចប់​ថង់​តូច ​និងម្សៅ​​ពណ៌​សមួយ​ចំនួន​ ដាវ​សាម៉ូរ៉ៃ១​ដើម ​ឧបករណ៍​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​កំប្លេរ និងរបស់​របរ​មួយ​ចំនួន​ទៀត ​។ ​លោក​​បាន​បន្ត​ថា ​មុន​នឹង​ឈាន​ដល់​ការ​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប ក្រុម​ជួញ​ដូរ​គ្រឿងញៀន​ខាង​លើ​នេះ ​សមត្ថកិច្ច​​ចម្រុះ​​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ ​អស់​រយៈ​ពេល​ជា​យូរណាស់​មក​ហើយ រហូត​ទទួល​បាន​ដំណឹង​​និង​តម្រុយ​ថា ក្រុម​ជន​សង្ស័យ​​កំពុង​លាក់​ខ្លួន​នៅ​ចំណុច​​ខាង​លើ ទើប​រូប​លោក​បាន​សុំ​ដីកា​ពីព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ ​ដើម្បី​ចុះ​មក​ឆែក​ឆេរ​​ចាប​់ខ្លួន​ជន​សង្ស័យ​ទាំង​នេះ ។

ខណៈ​ដែល​សមត្ថ​កិច្ច​ចម្រុះចុះ​មក​ឡោម​ព័ទ្ធ ​បង្ក្រាប​​ជន​សង្ស័យ​នេះគឺ​ឈ្មោះ​ធឿន ​ភារៈ និង​វិចិត្រ ស្រីពៅ រួម​ជា​មួយ​ឈ្មោះ​យូ ម៉ារ៉ាឌី ​កំពុង​ធ្វើ​សកម្ម​ភាព​​ទិញ​-លក់​និងប្រើ​ប្រាស់​ថ្នាំ​ញៀន ក្នុង​បន្ទប់​លេខ​១៤​បេ ​។ ដោយ​ឃើញ​ជាក់​ស្តែង​​សមត្ថកិច្ច​​បាន​ចាប់ឃាត់​ខ្លួន​និង​ធ្វើ​ការ​សាក​សួរ​រួម​ទាំង​ឆែក​ឆេរ រក​វត្ថុ​តាង​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត​់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ចាន់ រស្មី ​ដែល​កំពុង​ពួន​ស្នាក់​នៅ​ផ្ទះលេខ​៤៥០​ ក្នុង​សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ ​។

បន្ទាប់​ពី​ធ្វើ​ការ​ឃាត​់​ខ្លួន និងឆែក​ឆេរ​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​ខាង​លើ​នេះ​ លោក​ព្រះ​រាជ​អាជ្ញា​បាន​សម្រេច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ពួក​គេទៅ​ឃុំ​​​​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ការិ​យា​​ល័យ​ប្រឆាំង​បទ​ល្មើស​​គ្រឿង​ញៀន ដើម្បី​បន្ត​
កា​រ​សាក​សួរ​​ស្វែង​រក​​​មេ​ខ្លោង​របស់​ពួកគេ ៕