ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​ផង​…​ផ្ទុះ​ឆេះ​លើ​ផ្លូវជាតិ​លេខ​៧នៅ​​សល់​តែ​គ្រោងឆ្អឹង (មានវីដេអូ)

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៩​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តព្រៃវែង ក៏​ជួប​ហេតុការណ៍​ត្រូវ​ភ្លើង​ឆេះ​រថយន្ត​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ តែ​ហេតុការណ៍​នេះ…

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​៩​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តព្រៃវែង ក៏​ជួប​ហេតុការណ៍​ត្រូវ​ភ្លើង​ឆេះ​រថយន្ត​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ តែ​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មូលហេតុ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ខាងលើ​គឺ​ផ្តើម​ចេញពី​ទុ​ស្សេ​ចរន្ត ភ្លើង​របស់​រថយន្ត ហើយ​ការ​ឆាបឆេះ​មិន​បាន​រាលដាល​លឿន​នោះ​ទេ តែ​ក៏​មិន​អាច​ជួយ សង្គ្រោះ​បាន​ដែរ ដោយសារ​តែ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​ភ្លើង​បាន​ឆេះ​រថយន្ត​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​នោះ​មាន​រយៈពេល​ជាង​កន្លះ​ម៉ោង ធ្វើ​ឲ្យ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ខាងលើ​រង​ការ​ខូចខាត​ឆេះ​ម៉ដ្ឋ​ក្នុង​អណ្តាតភ្លើង​នៅ​សល់​តែ​គ្រោងឆ្អឹង​។

រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ អ្នកបើកបរ​រថយន្ត​ឈ្មោះ អំ វ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​រស់នៅ​ខេត្តស្ទឹងត្រែង ហើយ​រថយន្ត​នេះ បាន​ដឹក​មនុស្ស​ចំនួន​៩​នាក់​មក​ពី​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ឆ្ពោះទៅ​ខេត្តព្រៃវែង ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​។

បើ​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​ទី ២៣ វិច្ឆិកា គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​នេះ មាន​សភាព​ហុយផ្សែង​ពី​ខាង​មុខ​ពេល​កំពុង​តែ​បើក​ក្នុង​ល្បឿន​យឺត​ៗ​។ ភ្លាម​នោះ​អ្នក​ជិះ​ក្នុង​រថយន្ត​បាន​ស្ទុះ​ចេញ​មក​ក្រៅ ហើយ​រថយន្ត ក៏​ចាប់ផ្តើម​ឆេះ​ពី​ផ្នែក​ខាង​មុខ​កាន់តែ​ខ្លាំង​ឡើង រហូត​មាន​សំឡេង​​ផ្ទុះ ធ្វើ​ឲ្យ​​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ៗ​នោះ​មិន​ហ៊ាន​ចូល​ជួយ​បាញ់​ទឹក​ពន្លត់​ឡើយ​។

ក្រោយ​កើតហេតុ រថយន្ត​មួយ​គ្រឿង​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សល់​តែ​ដែក​គ្រោងឆ្អឹង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ