ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុក​ចុង​ជេរ​​ប្រមាថ​ម្តាយ​​កូនប្រុសដុត​ផ្ទះចោល

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ផ្ទះឈើ​ប្រក់​ស័ង្កសី​ទំហំ​៤មែ៉ត្រគុណ៦មែ៉ត្រ ត្រូវ​បាន​កូន​ប្តី​មុន​ដុត​ឱ្យ​ឆាប​ឆេះ​ឡើង​ដោយ​សារ​ខឹង​នឹង​​ឪពុក​ចុង ។ ប៉ុន្តែ​អគ្គិភ័យនេះ​ត្រូវបាន​​រលត់​​ទៅ​វិញ ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​​នាំគ្នា​ដង​​ទឹក​​​ជះ​ពន្លត់​​ទាន់​ពេល​វេលា​​ ។ េហតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​៩និង​​១០​នាទី​ព្រឹក​ថ្ងៃទី​១៧ មិថុនា ​ស្ថិតនៅ​ក្នុងភូមិ​​ស្រែ​លើ​​សែន​ជ័យ ឃុំ​ជាំ​ក្រវៀន ស្រុក​​មេមត់​ ។​​

​លោកអនុសេនីយ៍ទោ ស ​​រិទ្ធី នាយ​ប៉ុស្តិ៍​​​​រដ្ឋ​បាល​ឃុំ​ជាំ​ក្រវៀន​បាន​ឱ្យ​ដឹង​ថា ​ កូន​ប្រុស​ដែល​​​ដុត​ផ្ទះ​​​នោះ​ឈ្មោះ ​​មាស ​ចាន់​នី ត្រូវ​​បាន​សមត្ថ​កិច្ច​​​​​​ចុះទៅ​ឃាត់​ខ្លួន​​បញ្ជូន​​​​ទៅ​កាន់ប៉ុស្តិ៍​​រដ្ឋ​បាល​​ ។​

លោក​នាយ​ប៉ុស្តិ៍​​​​បាន​បន្ត​ទៀត​ថា ​នៅ​មុន​ពេល​​មាន​អគ្គិភ័យ​​​កើតឡើង ​​​​គេ​ឃើញ​​​បុរស​​​ជា​​ឪពុក​ចុង​ឈ្មោះ ​​ឌួង ​ម៉ន អាយុ​៥២​ឆ្នាំ​ ​បាន​ឈ្លោះ​ប្រកែក​​ជា​មួយប្រពន្ធ​​​​ឡើង​តឹង​​សរសៃ​ក ​​ស្ទើរ​​​តែ​ផ្ទុះ​​ហិង្សា ។ នៅ​​ពេល​មើល​ឃើញ​ពី​ទង្វើ​​​របស់​ឪពុក​​​ចុង​ស្រវឹង​​​​ស្ទើរ​រាល់​ថ្ងៃ​​ និចេះ​តែរក​រឿង​​ក្នុង​គ្រួសារ​​​​ សូម្បី​​​តែ​កូន​​​​ប្រុស​​រូបនេះ​​​ក៏​ត្រូវ​បាន​​ឪពុក​ចុង​​ដេញ​វាយ​ផង​ដែរ ។ ​ហេតុ​ការណ៍​នេះ ទំនង​​​មិន​អាច​ទ្រាំ​​​​បានទើប​​​​​កូន​ប្រុស​​ឈ្មោះ​ ចាន់នី​ ​បាន​យក​​ភ្លើង​​​ទៅ​ដុត​ផ្ទះ​​នៅ​ជ្រុង​​ខាង​ត្បូង​​​​​ឆៀង​​​ខាង​កើត​ ​បង្ក​​ឱ្យ​ឆេះ​​​​ហុយផ្សែង​​ខ្មួល​ខ្មាញ់​​​​ទៅ​លើ​​​អាកាស​​​​ ។ ភ្លាមៗ​នោះ​ ​ប្រជា​​ពលរដ្ឋ​​​នៅ​ក្បែរ​នោះបាន​ឃើញ​​​​​​នាំ​គ្នា​​​រត់​​មក​ជួយ​ពន្លត់​​​ទាន់​ពេល​វេលា​​ ដោយ​គ្រាន់​​តែឆេះអស់បន្តិច​បន្តួច​ប៉ុណ្ណោះ ។​​

លោក ​​ស រិទ្ធី ​​បាន​បញ្ជាក់​​​ថា ក្រោយ​​​ពី​ហេតុ​​​ការណ៍​​នេះ​​កើត​ឡើង​​កម្លាំង​សមត្ថកិច្ច​​​​​បានចុះទៅ​​​​​ឃាត់ខ្លួន​​​​​​កូន​ម្ចាស់​​ផ្ទះ​​នាំ​ទៅ​​​ប៉ុស្តិ៍​​​ ប៉ុន្តែ​ត្រូវ​​​បាន​ម្តាយ​​មក​​​សុំ​អង្វរ​​​​​​​​យក​ទៅ​វិញ គ្រាន់​តែ​​​​ណែនាំ​និង​អប់រំ​​​​បាន​ហើយ ។​​​ ជា​មួយ​​​នោះដែរ បាន​សុំ​គោល​ការ​ណ៍​​ លោក​​វរ​សេនីយ៍​ត្រី​​ ឯម ​កុសល​ ​អធិការ​​នគរ​បាល​​ស្រុក​មេ​មត់ នា​ថ្ងៃទី​១៧ មិថុនា ​​នោះ​​​ឈ្មោះ ចាន់នី ​​​​ត្រូវ​បាន​​​ឱ្យ​វិល​​ត្រឡប់​​មក​ផ្ទះ​​វិញ ​។ សមត្ថកិច្ច​​ក៏​បាន​​ណែ​នាំ​ឪពុកចុងកុំ​​ឱ្យ​​​ផឹក​​​​​ស្រវឹង​​រក​រឿង​​​ប្រពន្ធ​កូន​​​បន្ត​​​ទៅទៀត​​ ៕