ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ចំនួន​10​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​មហា​ជន​

11 ឆ្នាំ មុន

១-ដេញ​ថ្លៃ​ស្រា​ ៖
ស្រា​ឆ្ងាញ់​របស់​មេ​ដឹក​នាំ​បារាំង​ បាន​តាំង​បង្ហាញ​ដើម្បី​ដេញ​ថ្លៃ​ ។ គ្រឿង​ស្រវឹង​មាន​អាយុ​កាល​ចំណាស់​នោះ​ អាច​លក់​បាន​ក្នុង​តម្លៃ​ពី​២.២០០​ទៅ​២.៥០០​អឺរ៉ូ​ ខណៈ​គ្រឿង​ស្រវឹង​ទើប​ផលិត​ថ្មី​លក់​បាន​ត្រឹម​តែ​១៥​អឺរ៉ូ​ប៉ុណ្ណោះ ។
២-បុរស​សក់​ស្អាត​ ៈ

១-ដេញ​ថ្លៃ​ស្រា​ ៖
ស្រា​ឆ្ងាញ់​របស់​មេ​ដឹក​នាំ​បារាំង​ បាន​តាំង​បង្ហាញ​ដើម្បី​ដេញ​ថ្លៃ​ ។ គ្រឿង​ស្រវឹង​មាន​អាយុ​កាល​ចំណាស់​នោះ​ អាច​លក់​បាន​ក្នុង​តម្លៃ​ពី​២.២០០​ទៅ​២.៥០០​អឺរ៉ូ​ ខណៈ​គ្រឿង​ស្រវឹង​ទើប​ផលិត​ថ្មី​លក់​បាន​ត្រឹម​តែ​១៥​អឺរ៉ូ​ប៉ុណ្ណោះ ។
២-បុរស​សក់​ស្អាត​ ៈ
បុរស​សក់​វែង​នៅ​ក្រុង​ញូវ​យ៉ក​ អាយុ​៣០​ឆ្នាំ​ ម្នាក់​បាន​ទុក​សក់​វែង​ប្រហែល​៦៨,៥៨​សង្ទី​ម៉ែត្រ​ និង​សម្រេច​ចិត្ត​កាត់​សក់​លក់​ដោយ​រំពឹង​ថា​ បាន​ថ្លៃ​ខ្ពស់​ ព្រោះ​សក់​មាន​លក្ខណៈ​ធម្មជាតិ​ គ្មាន​ការ​លាប​ថ្នាំ​ ឬ​អ៊ុត​ឡើយ​ ។
៣-ទិវា​កុមារ​អន្តរ​ជាតិ​ ៈ
ក្មេង​ស្រី​ម្នាក់​ឱប​តុក្កតា​ដំរី​មាន​ដង​ខ្លួន​ធំ​ប៉ុន​ដំរី​ពិត​ ដែល​តាំង​បង្ហាញ​នៅ​ឯ​សារមន្ទីរ​ ក្នុង​ទីក្រុង​វូហា​ តំបន់​ហ៊ឺ​ប៉ើយ​ នៅ​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១​ មិថុនា​ ២០១៣។
៤-បង្ហាញ​ក្បាច់​គុន​នៅ​ចំពោះ​មុខ​មហា​ជន ៈ
បុរស​ជន​ជាតិ​ប្រេស៊ីល​ បង្ហាញ​ក្បាច់​ស្នៀត​វិជ្ជា​គុន​មួយ​ហៅ​ថា​ «កាប៉ូ​អេរ៉ា» នៅ​កណ្តាល​ទីលាន​សាធារណៈ​ផ្លា​ហ្សា​មេយ័រ​ ក្នុង​ទីក្រុង​ប៉ាល​ម៉ា​ ដឺ​ម៉ាល​យ័រ​កា​ ប្រទេស​ប្រស៊ីល​ ។ នោះ​ជា​វិជ្ជា​គុន​ដ៏​ពិសេស​មួយ​របស់​ជន​ជាតិ​ប្រេស៊ីល​ ដើម្បី​ការ​ពារ​ខ្លួន​ ។
៥-កង់​ហ្គូរូភឿក​ ៈ​
កូន​កង់​ហ្គូរូ​ភឿក​មួយ​ក្បាល​បង្ហាញ​មុខ​ពី​ក្នុង​ថង់​ពោះ​របស់​មេ​ នៅ​ឯ​ឧទ្យាន​សត្វ​ក្រុង​ឌុយ​ប៊ើក​ ភាគ​ខាង​លិច​ប្រទេស​លីម៉ង ។ កង់​ហ្គូរូ​ជា​សត្វ​មួយ​ប្រភេទ​មាន​ជម្រក​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រា​លី​ និង​ជា​និមិត្ត​រូប​របស់​ប្រទេស​នេះ​ ។
៦-ឆ្មា​សម្លឹង​មើល​ភ្លើង​ ៈ​
ឆ្មា​មួយ​ក្បាល​អង្គុយ​មើល​តំណក់​ទឹក​ភ្លៀង​នៅ​មាត់​បង្អួច​ ។ ឆ្មា​នោះ​ហាក់​ដូច​ជា​មាន​ការ​ចាប់​អារម្មណ៍​លើ​ភ្លៀង​នៅ​ទីក្រុង​ប៊ែរ​ឡាំង​ ប្រទេស​អាល្លឺម៉ង់​ ។
៧-នាវា​បុក​ត្រីបាឡែន​ ៈ​
ត្រី​បាឡែន​មួយ​ក្បាល​បាន​ងាប់​ ក្រោយ​ពី​ត្រូវ​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​បុក​ នៅ​ឯ​ឈូង​សមុទ្រ​ឡុង​ប៊ិក​ កាល​ពី​ឆ្នាំ​២០០៨​ ។ បច្ចុប្បន្ន​ សហ​រដ្ឋ​អាមរិក​ ចាប់​ផ្តើម​ប្រើ​ផ្លូវ​នាវា​ជា​ថ្មី​ ដោយ​កាត់​ចូល​ច្រក​ក្នុង​ឈូង​សមុទ្រ​សាន​តា​បាបា​រ៉ា​ ដើម្បី​គេច​ពី​ចំណុច​ដែល​ត្រី​បាឡែន​ប្រមូល​ផ្តុំ​គ្នា​ ។
៨-ស្រា.ស​របស់​ចិន​ក្លាយ​ជា​ទីពេញ​និយម​ ៈ
ដប​ស្រា​.ស​របស់​ចិន​ មាន​ស្លាក​យីហោ​ «ប៉ៃជីវ» បាន​ដាក់​លក់​ក្នុង​ហាង​ភេសជ្ជៈ​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ។ ស្រា.ស​ «ប៉ៃជីវ»​ ជា​ស្រា​មួយ​ប្រភេទ​មាន​ក្លិន​ឆួល​ ដោយ​បរិមាណ​អាល់​កុល​មាន​កម្រិត​៥៥​ដឺក្រេ​ បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​ទី​ពេញ​និយម​របស់​ជន​ជាតិ​ចិន​ និង​ជន​បរទេស​ ខណៈ​ពេល​ហាង​បិត​ស្រា​កំពុង​ស្វែង​រក​ទីផ្សារ​សម្រាប់​នាំ​ចេញ​ ។
៩-ស្ត្រី​ហ្វាំង​ឡង់​កម្សាន្ត​នៅ​មាត់​សមុទ្រ​ ៈ​
ស្ត្រី​ជន​ជាតិ​ហ្វាំង​ឡង់​នាំ​គ្នា​លេង​ទឹក​រំសាយ​កម្តៅ​ នៅ​ឯ​មាត់​សមុទ្រ​ក្នុង​ទីក្រុង​ហេល​ស៊ីន​គី​ ព្រោះ​សីតុណ្ហ​ភាព​បាន​កើន​ខ្ពស់​ជាង​៣០​អង្សា​សេ​ ខណៈ​ពេល​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ កំពុង​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​ត្រជាក់​ ធ្លាក់​ភ្លៀង​ខ្លាំង​ និង​មាន​គ្រោះ​ទឹក​ជំនន់​ ។
១០-រូប​ថត​ប្រវត្តិ​សាស្ត្រ​ ៈ​
បុរស​ម្នាក់​ឈរ​នៅ​ពីមុខ​រថក្រោះ​ នៅ​លើ​ដង​ផ្លូវ​សន្តិភាព​ ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​៥​ មិថុនា​ ១៩៨៩​ ឬ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​នៅ​ឯ​ទីលាន​ធៀន​អាន​  មេន ៕