ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​មុខ​សាលា​ខេត្ដ​តែង​តែ​លិច​ទឹក​ជា​និច្ច​

12 ឆ្នាំ មុន

ខេត្ដតាកែវ ៖​ ខណៈ​ពេល​ដែល​ភ្លៀង​បង្អុរ​ធ្លាក់​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ​ នៅ​បរិវេណ​សាលា​ខេត្ដ​ តែង​តែ​មាន​ទឹក​ជន់​លិច​មិន​ដែល​ខាន​ឡើយ​ ហើយ​អាជ្ញាធរ​ហាក់​បី​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​​ ។​ មន្ដ្រី​សាលា​ខេត្ដ​មួយ​រូប​និយាយ​ថា​ សម្រាប់​ខេត្ដ​តាកែវ​ពាក្យ​ស្លោក​ «ទីក្រុង​ស្អាត​ រមណីយ​ដ្ឋាន​​ស្អាត​»​ នៅ​មាន​សភាព​ស្មុគស្មាញ​ ព្រោះ​បើ​ក្រឡេក​មក​មើល​នៅ​តាម​មុខផ្ទះ​ ឬ​ហាង​លក់​គ្រឿង​ស៊ីផឹក​

ខេត្ដតាកែវ ៖​ ខណៈ​ពេល​ដែល​ភ្លៀង​បង្អុរ​ធ្លាក់​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ​ នៅ​បរិវេណ​សាលា​ខេត្ដ​ តែង​តែ​មាន​ទឹក​ជន់​លិច​មិន​ដែល​ខាន​ឡើយ​ ហើយ​អាជ្ញាធរ​ហាក់​បី​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​​ ។​ មន្ដ្រី​សាលា​ខេត្ដ​មួយ​រូប​និយាយ​ថា​ សម្រាប់​ខេត្ដ​តាកែវ​ពាក្យ​ស្លោក​ «ទីក្រុង​ស្អាត​ រមណីយ​ដ្ឋាន​​ស្អាត​»​ នៅ​មាន​សភាព​ស្មុគស្មាញ​ ព្រោះ​បើ​ក្រឡេក​មក​មើល​នៅ​តាម​មុខផ្ទះ​ ឬ​ហាង​លក់​គ្រឿង​ស៊ីផឹក​វិញ​ មាន​គំនរ​សំរាម​ស្អុយ​រលួយ​ទាល់​តែ​៥​ទៅ​៧​ថ្ងៃ​ ទើប​មាន​រថយន្ដ​ដឹក​យក​ទៅ​ចោល​ម្ដង​ ។​

មន្ដ្រី​ដដែល​បាន​បន្ដ​ថា​ បើ​ទោះ​ជា​អ្នក​ទទួល​បន្ទុក​ប្រមូល​សំរាម​គេ​ទុក​គរ​ចោល​រហូត​ស្អុយ​រលួយ​ ទើប​មក​ប្រមូល​ម្ដង​បែបណា​ក៏​ដោយ​ ក៏​អាជ្ញាធរមិន​ខ្វល់​ដែរ​ ។​ ដោយ​ឡែក​សូម្បី​តែ​កន្លែង​ដែល​លោក​អភិបាល​ខេត្ដ​ ចេញ​-ចូល​ធ្វើ​ការ​ងារ​ព្រឹក​-ល្ងាច​ ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​ តែង​តែ​លិច​នៅ​មុខ​សាលា​ខេត្ដ​ជា​និច្ច​ អត់​ដែល​ខាន​ម្ដង​ណា​ឡើយ​ ហើយ​បើ​មាន​ភ្លៀង​ខ្លាំង​​ អាច​លិច​ពី​២​ទៅ​៣​ថ្ងៃ​ ទើប​ស្រក​​​ ។​ បញ្ហា​នេះ​កើត​មាន​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ហើយ​ ព្រោះ​អត់​មាន​ប្រព័ន្ធ​លូ​បញ្ចៀស​ទឹក​មិន​ឱ្យ​លិច​បាន​ ហើយ​ កន្លែង​ដែល​មាន​ទឹក​លិច​នោះ​ គឺ​នៅ​ពី​ខាង​ត្បូង​ និង​ខាង​ជើង​ច្រក​ចូល​សាលា​ខេត្ដ ។​

ទាក់​ទិន​នឹង​បញ្ហា​ខាង​លើ​នេះ​ លោក​ ស្រី​ បេន​ អភិបាល​ខេត្ដ​តាកែវ​ បាន​ប្រាប់​កោះ​សន្ដិភាព​តាម​ទូរស័ព្ទ​ថា​ អ្វីៗ​នឹង​ល្អ​ស្អាត​ក្រោយ​ពេល​បោះ​ឆ្នោត​ ហើយ​ទឹក​នៅ​មុខ​សាលា​ខេត្ដ​ ដែល​ភ្លៀង​មក​លិច​ ព្រោះ​កន្លែង​នោះ​ជា​ទំនាប​ ហើយ​ក្រោយ​ពេល​បោះ​ឆ្នោត​រួច​ ខេត្ដ​នឹង​រៀប​ចំ​កែ​លម្អ​ឱ្យ​មាន​សោភ័ណភាព​ឡើង​វិញ​ ។​ ចំពោះ​បញ្ហា​សំរាម​វិញ​​ លោក​អភិបាល​ខេត្ដ​ បាន​អំពាវនាវ​ស្វែង​រក​ក្រុមហ៊ុន​ច្បាស់​លាស់​ក្នុង​ការ​ប្រមូល​សំរាម​នេះ​ ដោយ​មិន​ទុក​ដូច​សព្វថ្ងៃ​នេះ​ទេ​ ៕​