ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យ​សត្វ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ដល់​សត្វ​ពាហនៈ​ចំនួន​3.685​ក្បាល​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មន្ត្រី​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បាន​ចុះ​ចាក់​វ៉ាក់​សាំង​ដល់​សត្វ​គោ​ក្របី​ចំនួន​៣.៦៨៥​ក្បាល​នៅ​ឃុំ​ទឹក​ជោរ ស្រុក​ព្រះ​នេត្រ​ព្រះ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ។​លោក​ ហ៊ុយ​ ទូច ប្រធាន​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាលខេត្ត​ថ្លែង​ថា ដោយ​មាន​ការ​ណែនាំ​ពី​ប្រធាន​នាយក​ដ្ឋាន​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ ក៏​ដូច​ជា​ការ​ណែនាំ​ពី​ប្រធាន​មន្ទីរ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មន្ត្រី​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បាន​ចុះ​ចាក់​វ៉ាក់​សាំង​ដល់​សត្វ​គោ​ក្របី​ចំនួន​៣.៦៨៥​ក្បាល​នៅ​ឃុំ​ទឹក​ជោរ ស្រុក​ព្រះ​នេត្រ​ព្រះ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ។​លោក​ ហ៊ុយ​ ទូច ប្រធាន​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាលខេត្ត​ថ្លែង​ថា ដោយ​មាន​ការ​ណែនាំ​ពី​ប្រធាន​នាយក​ដ្ឋាន​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ ក៏​ដូច​ជា​ការ​ណែនាំ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​ឱ្យ​មន្ត្រី​ការិយាល័យ​ផលិត​កម្ម​និង​បសុ​ព្យាបាល​ខេត្ត​ចុះ​ផ្សព្វ​ផ្សាយ​ និងចាក់​វ៉ាក់​សាំង​ដល់​គោក្របី​របស់​ប្រជា​កសិករ​នៅ​ឃុំទឹក​ជោរ ស្រុក​ព្រះ​នេត្រ​ព្រះ​ ព្រោះថា​ពេល​នេះ​រដូវ​វស្សា​ចូល​មក​ដល់​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ​ គោ​ក្របី​នឹង​អាច​កើត​មាន​ជំងឺ​ឆ្លង​ដូច​ជា ជំងឺ​សា​​ទឹក​ និង​ជំងឺ​អុត​ក្តាមជា​ដើម​ ទើប​តម្រូវ​ឱ្យ​មាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជា​មុន ។​

លោក​ ហ៊ុយ ទូច បាន​បន្ត​ថា នៅ​ខេត្ត​បន្ទាយ​​​មាន​ជ័យ​ គោ​ក្របី​ដែលប្រជាកសិករ​ចិញ្ចឹម​មាន​ជាង​១០.០០០​ក្បាល​ គឺចិញ្ចឹម​សម្រាប់​​លក់​ មិន​មែន​ទុកសម្រាប់​អូសទាញ​ធ្វើ​ស្រែ​ចម្ការ​ទេ​ ព្រោះ​ថា​បច្ចុប្បន្ន​ជា​ទូ​ទៅ​ប្រជា​កសិករ​ធ្វើ​ស្រែ​ដោយ​ប្រើ​គ្រឿង​យន្ត​ដូចជា​គោយន្ត​ និងត្រាក់​ទ័រជា​ដើម​ ​ហើយ​ការ​ចិញ្ចឹម​គោ​ក្របី​ដោយ​លក្ខណៈ​បច្ចេក​ទេស​ និង​ជាពូជ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ ព្រម​ទាំង​មាន​ការ​ណែ​នាំ​ពី​មន្ត្រី​ជំនាញ​ផង​ ។​

លោក​ប្រធាន​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បាន​សំណូមពរ​ដល់​ប្រជា​កសិរក​ទាំង​អស់​ បើ​សត្វ​មាន​ជំងឺគឺត្រូវ​រាយ​ការណ៍​ជូន​ភ្នាក់​ងារ​ពេទ្យ​សត្វ​ភូមិ​ជាបន្ទាន់​ ព្រោះ​ជំងឺ​នេះ​អាច​ឆ្លង​ដល់​មនុស្ស​បង្កគ្រោះ​ថ្នាក់​​បាន​ ៕​