ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សមាគម​នារី​ខណ្ឌសែន​សុខ​​នាំអំណោយ​​ទៅជូនស្ត្រីម្តាយ​ក្មេករង​គ្រោះ​ និង​ស្ត្រី​ជាប្រពន្ធ​ចុង​លោក​កឹម សុខា​ នៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ​​លោក​​ស្រី​​ហេង​ ថុល ​អនុ​ប្រធានសមាគម​នារីខណ្ឌសែន​សុខ​ ជួ​ស​មុខ​ឱ្យ​លោកស្រី​មួង​ សុខសត្យា ​ប្រធាន​​សមា​គម​នារី​​ ដែលជាភរិយា​លោក​អភិបាល​ខណ្ឌ​សែនសុខ​ ព្រម​ទាំង​​មាន​ការ​ចូលរួម​ពី​លោកជំទាវ​​ឃុន បុញ្ញ​សិរី​, លោកស្រី​ក្រហម ផានី​ និង​លោក​ស្រី​ឈាន​ សុខេង ដែល​ពួក​គេ​ជា​សមាជិក​កិត្តិយស​ កាលពីវេលា​ម៉ោង​៤ និង៣០នាទីរសៀល​ថ្ងៃទី​១៧ មិថុនា

​រាជធានីភ្នំពេញ​ ៖ ​​លោក​​ស្រី​​ហេង​ ថុល ​អនុ​ប្រធានសមាគម​នារីខណ្ឌសែន​សុខ​ ជួ​ស​មុខ​ឱ្យ​លោកស្រី​មួង​ សុខសត្យា ​ប្រធាន​​សមា​គម​នារី​​ ដែលជាភរិយា​លោក​អភិបាល​ខណ្ឌ​សែនសុខ​ ព្រម​ទាំង​​មាន​ការ​ចូលរួម​ពី​លោកជំទាវ​​ឃុន បុញ្ញ​សិរី​, លោកស្រី​ក្រហម ផានី​ និង​លោក​ស្រី​ឈាន​ សុខេង ដែល​ពួក​គេ​ជា​សមាជិក​កិត្តិយស​ កាលពីវេលា​ម៉ោង​៤ និង៣០នាទីរសៀល​ថ្ងៃទី​១៧ មិថុនា ២០១៣ ​​បាន​ចុះ​​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីសួរ​សុខ​ទុក្ខ និង​ផ្តល់អំណោយ​ជូន​ស្ត្រីជាម្តាយ​ឈ្មោះ​សម ផល្លា អាយុ​៦២ឆ្នាំ ​​និង​ស្ត្រី​​ឈ្មោះ​កែវ សុផាន់ណារី ​អាយុ​៤១​ឆ្នាំ ដែល​ជា​ប្រពន្ធ​ចុង​របស់​លោក​កឹម សុខា ​​​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​​កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ កន្លងមក​ នៅភូមិ​ទី៨ សង្កាត់​កំពង់លាវ ក្រុង​ព្រែវែង​ ។

លោក​ស្រី​​​​ហេង​ ថុល បាននិយាយថា ដោយ​មាន​ការ​អាណិត​​អាសូរ និង​ជាស្ត្រី​ដូច​គ្នាពីលោកស្រី​មួង​ សុខសត្យា ​ប្រធាន​​សមា​គម​នារី​​ ដែលជាភរិយា​លោក​អភិបាល​ខណ្ឌ​សែនសុខ​ ​បាន​ឱ្យនាំ​​អំណោយ​​​ជាថវិកា​ចំនួន​​១លាន​រៀលរបស់​សមាគម​នារី​ជូន​អ្នក​ទាំង​២។ ​ស្ត្រី​រងគ្រោះ​ទាំង២បាន​លើក​ដៃ​សំពះ​អរគុណចំពោះ​សប្បុរ​សជន​ទាំងអស់​ដែល​ បាន​ជួយ​ផ្តល់ជា​អំណោយ និង​ការ​គាំទ្រ​ចំពោះ​ពួកគាត់​៕​​