ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃ​ណាស់​! ផ្សារ​សែន​មនោ​រម្យ​… ទំនិញ​ពិនិត្យ​ឃើញ​គ្មាន​សារធាតុ​គីមី​ទេ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទូទៅ​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ លោក ចាន់ វាសនា…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទូទៅ​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេ​ត្ដម​ណ្ឌ​គិរី សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ

ព្រមទាំង​កម្លាំង​នរ​គ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​អប់រំ​ណែនាំ​ដល់​អាជីវករ ក៏​ដូច​ជា​ពលរដ្ឋ​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​គុណភាព​ទំនិញ​ណា​ដែល​គួរ​ប្រើ​ប្រាស់ ឬ​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ចៀសវាង​បរិភោគ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ លោក ចាន់ វាសនា បានឱ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ គោល​បំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ផ្ដោត​ទៅ​លើក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់​។

លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​លើ​ចំណីអាហារ ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់​ប៉ូ​រ៉ា​ក់ លើ​មុខទំនិញ​ដូច​ជា សរសៃ​គុយទាវ សរសៃ​មី​លឿង លត​ឆា លត​ស្វិត ត្រីងៀត សាច់ក្រក ងៀត​ក្របី ងៀត​ត្រី​កញ្ចុះ ប្រហិត​សាច់​គោ ជា​លទ្ធផល​ពុំ​មាន​សា​ធាតុគីមី​ហាមឃាត់ និង​ធ្វើ​តេស្ត​សារធាតុ​គីមី លើកមុខ​ទំនិញ ទឹក​ត្រាំ​សណ្ដែកបណ្តុះ ស្ពៃខៀវ ស្ពៃក្តោប ស្ពៃបូកគោ សាឡា​ត់ ផ្កា​ខាត់​ណា ត្រសក់ ស្ពៃ​តឿ ខ្ញី​ហាន់ ផ្លែ​ប៉ោម ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​នោះ​ទេ និង​បាន​ធ្វើ​តេស​រក​ជាតិ​អ៊ីយ៉ូត​នៅ​ក្នុង​អំបិល ជា​លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​កាំកុងត្រូល​ខេត្ត បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់ ឱ្យ​បាន​យល់​ដឹង​ពី​រូបភាព ជា​បឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​។

បន្ទាប់​មក មន្ត្រី​កាំ​កុង​ត្រួ​ល​ខេត្ត បាន​ចុះ​អង្កេត​តំលៃ​ប្រេង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ទ​នៈ នៅ​ក្រុង​សែន​មនោ​រម្យ និង​បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំងអស់ ត្រូវ​លក់​តាម​តម្លៃ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ