ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្នះ​រង្វាន់​ទី​2​ទឹក​ប្រាក់​1​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ពី​ Cellcard

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​សប្តាហ៍​មុន​ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ទី​១​ ទឹក​ប្រាក់​១​លាន​រៀល​រៀងរាល់​ខែ​ពេញ​មួយ​ជីវិត​ និងបាន​ផ្តល់​ឱ្យ​គាត់​រួច​ហើយ​ ។ ឥឡូវ​នេះ​ ក្រុម​ហ៊ុនបាន​រក​ឃើញ​អ្នក​ឈ្នះ​ប្រចាំ​សប្តាហ៍​ទី​២​ហើយ​ ដែល​គាត់​ទទួល​បាន​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ដូចគ្នា ។​ អ្នក​ឈ្នះ​ទី​២​ ពីក្រុម​ហ៊ុន​ទូរ​ស័ព្ទ​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​សប្តាហ៍​មុន​ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ទី​១​ ទឹក​ប្រាក់​១​លាន​រៀល​រៀងរាល់​ខែ​ពេញ​មួយ​ជីវិត​ និងបាន​ផ្តល់​ឱ្យ​គាត់​រួច​ហើយ​ ។ ឥឡូវ​នេះ​ ក្រុម​ហ៊ុនបាន​រក​ឃើញ​អ្នក​ឈ្នះ​ប្រចាំ​សប្តាហ៍​ទី​២​ហើយ​ ដែល​គាត់​ទទួល​បាន​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ដូចគ្នា ។​ អ្នក​ឈ្នះ​ទី​២​ ពីក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត Cellcard ត្រូវ​បាន​ទៅ​លើ​អតិថិជន​ឈ្មោះ​ ជា​ ឡាយទី​ ភេទ​ប្រុស​ មុខ​របរ​លក់​សាច់​កាប់​ រស់​នៅ​ភូមិ​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ មិថុនា​ ២០១៣​ តំណាង​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ Cellcard បាន​នាំ​យក​រង្វាន់​នេះ​ទៅ​ប្រគល់​ជូន​អតិថិជន​ដល់​ផ្ទះ​ផង​ដែរ។​ លោក ជា​ ឡាយទី​ ដែលជា​អតិថិជន​ដ៏​មាន​សំណាង​ពី​ក្រុម​ហ៊ុន​ Cellcard បាន​មាន​ប្រសាសន៍​ថា​ លោក​ពិត​ជាសប្បាយ​រីក​រាយ​ណាស់​ដែលបាន​ឈ្នះ​រង្វាន់​១​លាន​រៀល​ជា​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ពី​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ Cellcard នេះ​ ។ ដំបូង​ឡើយ​លោក​មិន​ជឿ​ថា​ រង្វាន់​ពិត​ជា​មាន​មែន​នោះ​ទេ​ ដោយ​គិតថា​គ្រាន់​តែ​ជា​ការ​កុហក​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​នេះ​លោក​ពិត​ជា​ជឿ​ជាក់​១០០%​ ថាពិត​ជា​រង្វាន់​ពិត​ប្រាកដ​មែន​ គឺ​១​លាន​រៀល​រៀងរាល់​ខែ​ពេញ​មួយ​ជីវិត ។​

លោក​ ជា ឡាយទី បន្ត​ថា​ លោក​មិន​ដឹង​ថា​យក​ពាក្យ​អ្វី​មក​បញ្ជាក់​ពី​អារម្មណ៍​ដ៏​រំភើប​របស់​លោក​បាន​ទេ​ ។ ទឹក​ប្រាក់​១​លាន​រៀល​ជា​រៀង​រាល់​ខែ​ពេញម​ួយ​ជីវិត​ ពិត​ជា​ទឹក​ប្រាក់​ដ៏​អស្ចារ្យ​មែន​ ប្រៀប​ដូចជាលោក​ទទួល​បាន​ប្រាក់​បៀវត្ស​មួយ​ជីវិត​អុីចឹង ហើយ​ប្រាក់​រង្វាន់​ដែល​ឈ្នះ​នេះ​លោក​នឹង​យក​ទៅ​ពង្រីក​អាជីវកម្ម​ក្នុង​មុខ​របរ​របស់​លោក​ឱ្យ​កាន់​តែ​ធំ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវ​ភាព​ឱ្យ​កាន់​តែ​ធូរ​ធារ​ជាង​នេះ​ទៀត ។​ លោក​បន្ថែម​ថា​ បើ​អតិថិជន​របស់​ Cellcard ចង់​ឈ្នះ​រង្វាន់​ដូចជារូប​លោក​ គ្រាន់​តែ​បញ្ចូលទឹក​ប្រាក់​ក្នុងទូរ​ស័ព្ទ​ដៃ​ឱ្យបាន​ច្រើន​ក្នុង​ខែ​មិថុនា​នេះ​ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​១​លាន​រៀល​ជារៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ជាក់​ជា​ពុំ​ខាន ។​

អ្នក​ឈ្នះបន្ទាប់​អាចជា​លោក​អ្នក ដូច្នេះ​សូមធ្វើ​ការ​បញ្ចូលទឹក​ប្រាក់​ចាប់​ពី​១​ដុល្លារ​ឡើង​ទៅ​ក្នុង​ខែ​មិថុនា​នេះ​ ។ បញ្ចូលទឹក​ប្រាក់​១​ដុល្លារ​ ស្មើ​នឹង​ការ​បញ្ចូល​ម្តង​ទៅ​ក្នុង​កម្មវិធី​ចាប់​រង្វាន់ ហើយ​បញ្ចូលទឹក​ប្រាក់​កាន់​តែ​ច្រើន​ ឱកាសឈ្នះ​កាន់​តែ​ច្រើន​ ។ អតិថិជន​២​រូប​ទៀត​នឹង​ឈ្នះ​រង្វាន់​ពី​កម្ម​វិធី​នេះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​រង្វាន់​ទឹក​ប្រាក់​១​លាន​រៀល​ជារៀង​រាល់​ខែ​ពេញ​មួយ​ជីវិត៕​