ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃ្លាំង​ ហួត​អញ្ជើញ​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៤ខ្សែ និង​ដាក់​ប្រព័ន្ធលូ​២ខ្សែនៅ​សង្កាត់​ច្រាំង​​ចំ​រេះ​ទី​​១

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ​នៅ​សង្កាត់​ច្រាំង​ចំ​រេះ​ទី​១ ខណ្ឌ​ប្ញស្សី​កែវ​ មាន​​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ផ្លូវ​ក្រាល​​បេតុ​ង​៤ខ្សែ​ ប្រវែង២៩៣ម៉ែត្រ និង​ដាក់​ប្រព័ន្ធលូ​​២ខ្សែ ប្រវែង​៣៦៧,៥ម៉ែត្រ នាវេលាម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី១៧ មិថុនា នៅ​ចំណត​រថយន្ត​គីឡូ​ម៉ែត្រ​លេខ​៩ ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ ។

ចូល​រួ​ម​នាឱកាស​នោះ​មាន​លោក​អភិបាលរង​ខណ្ឌ​​ ​​មន្ត្រី​ជុំ​​វិញ​ខណ្ឌ​ កងម្លាំង​ប្រដាប់​អាវុធ​​និង​ប្រជាពល​រដ្ឋ​​​​ជាច្រើន​កុះករ ។ ផ្លូវ​បេតុ​ង​ដែល​បើក​ការដ្ឋាន​ស្ថាបនា​នេះ​ ជាគំ​រោង​អភិ​វឌ្ឍ​ន៍​របស់​សង្កាត់​ ចំ​ណា​យ​ថវិកា​អស់​ជាង​៩៦លានរៀល ក្នុង​នោះថវិកាបដិភាគ​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ជាង​៩លានរៀល​​។