ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កូនខ្ចី​ម្នាក់​ជិះ​ម៉ូតូឌុប​ទៅ​ទិញ​បាយ ជួប​គ្រោះថ្នាក់​ចរាចរ​ដួល​បោក​ក្បាល​សន្លប់​ឈឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​មន្ទីរពេទ្យ ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ហូប​បាយ ស្រាប់តែ ជួប​គ្រោះថ្នាក់​ចរាចរ គឺ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​នោះ​ដួល​បោក​សន្លប់ ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ បុរស​ម្នាក់​ក៏​សន្លប់​មួយភាំង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​មន្ទីរពេទ្យ ហៅ​ម៉ូតូឌុប​ជិះ​ទៅ​ហូប​បាយ ស្រាប់តែ ជួប​គ្រោះថ្នាក់​ចរាចរ គឺ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​នោះ​ដួល​បោក​សន្លប់ ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ បុរស​ម្នាក់​ក៏​សន្លប់​មួយភាំង​ដែរ​។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី ថ្ងៃត្រង់​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ជាប់​នឹង​របង​ពេទ្យ​ជប៉ុន ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​កូនខ្ចី​រង​គ្រោះ​ហៅ​ជិះ​ម៉ូតូឌុប​មួយ​គ្រឿង​ដើម្បី​ជិះ​ចេញ​ទៅ​រក​ទិញ​បាយ​ហូប​។ លុះ​ពេល​ដែល​រូប​គាត់ បាន​ជិះ​ម៉ូតូឌុប​មួយ​គ្រឿង​នោះ​ចេញ​មក​ដល់​ខាងក្រៅ​ប​ន្ទីរ​ពេទ្យ​ជប៉ុន បាន​បន្តិច មក​ដល់​ខាង​មុខ​ក៏​ស្រាប់ តែ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ ស្គូ​ពី​ពណ៌​ក្រហម​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-1826 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បញ្ច្រាសទិស​គ្នា​មក​បុក​ពេញទំហឹង​។

បណ្តាល​ឲ្យបុរស​ដែល​ជិះ​ម៉ូតូ ស្គូ​ពី​នោះ​សន្លប់​មួយសន្ទុះ រីឯ​ស្ត្រី​កូនខ្ចី​នោះ​បាន​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ សន្លប់​បាត់​មាត់ ឈឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ភ្លាម​ៗ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ធ្វើការ​វាស់វែង និង​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​រក្សា​ទុក​បណ្តោះអាសន្ន រង់ចាំ​ភាគី ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ