រាជធានីភ្នំពេញ ៖ ឥឡូវនេះ ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះប្រចាំសបា្តហ៍ទី២ហើយ ដែលគាត់ទទួលបានទឹកប្រាក់ចំនួន១លានរៀលរៀងរាល់ខែពេញមួយជីវិតដូចគ្នា ។ អ្នកឈ្នះទី២ពីក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard ត្រូវបានទៅលើអតិថិជនដែលមានឈ្មោះជា ឡាយទី ភេទប្រុស ជាអ្នកលក់សាច់កាប់ សព្វថ្ងៃរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយនៅព្រឹកថ្ងៃទី១៧ មិថុនា ២០១៣ នេះ តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard ក៏បាននាំយករង្វាន់នេះទៅប្រគល់ជូនអតិថិជនដល់ផ្ទះផងដែរ ។
លោកជា ឡាយទី ដែលជាអតិថិជនដ៏មានសំណាងពីក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះរង្វាន់១លានរៀលរៀងរាល់ខែពេញមួយជីវិតពីក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard នេះ ។ ដំបូងឡើយលោកមិនជឿថា រង្វាន់នេះពិតជាមានមែននោះទេ ដោយគិតថា គ្រាន់តែជាការកុហកតែប៉ុណ្ណោះ តែនៅពេលនេះលោកពិតជាជឿជាក់១០០% ថា ពិតជារង្វាន់ពិតប្រាកដមែនហើយ គឺ១លានរៀលរៀងរាល់ខែពេញមួយជីវិត ។
សូមបញ្ជាក់ថា កាលពីសបា្តហ៍មុន ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១នៅកម្ពុជាបានរកឃើញអ្នកឈ្នះរង្វាន់ទី១ ទឹកប្រាក់១លានរៀលរៀងរាល់ខែពេញមួយជីវិត និងបានផ្តល់ឱ្យគាត់រួចហើយ ។
ចែករំលែកព័តមាននេះ