ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​​ប្លែកៗ​​លើ​​ពិភព​លោក​​​​គួរ​​ឱ្យ​​ចាប់អារម្មណ៍

12 ឆ្នាំ មុន

១​- ឈុត​​​ហាម​ជក់​បារី​​ ៖
គ្រូ​​បង្រៀន​ និង​​សិស្ស​​​នៅ​កូរ៉េ​​ខាង​ត្បូង​​ដើរ​​ឃោសនា​​បំផុស​​បំផុល​​តាម​​ដង​ផ្លូវ​​ដ៏​សំខាន់​​ក្នុង​ទីក្រុង​​សេ​អ៊ូល នៃ​ទិវា​​បុណ្យ​ឈប់​​​ជក់​បារី​នៅ​លើ​ពិភព​លោក ។

១​- ឈុត​​​ហាម​ជក់​បារី​​ ៖
គ្រូ​​បង្រៀន​ និង​​សិស្ស​​​នៅ​កូរ៉េ​​ខាង​ត្បូង​​ដើរ​​ឃោសនា​​បំផុស​​បំផុល​​តាម​​ដង​ផ្លូវ​​ដ៏​សំខាន់​​ក្នុង​ទីក្រុង​​សេ​អ៊ូល នៃ​ទិវា​​បុណ្យ​ឈប់​​​ជក់​បារី​នៅ​លើ​ពិភព​លោក ។

២​- អ្នក​ទស្សនា​​ថត​រូប​ក្នុង​ពិព័រណ៍​សិល្បៈ​​អន្តរ​ជាតិ ៖
ទស្សនិក​ជន​​​​​ម្នាក់​បាន​ថត​រូប​​​ត្រង់​​បញ្ជរ​រូប​សិល្បៈ​​អង់​គ្លេស​​នៅ​ក្នុង​​ពិធី​​តាំង​ពិព័រណ៍​​សិល្បៈ​​អន្តរ​ជាតិ​​លើក​ទី​៥៥ ក្នុង​​​ទីក្រុង​វ៉េ​នីស ប្រទេស​អីុ​តាលី ។

៣​- ស្រោម​មុខ​​មនុស្ស ៖
ស្រោម​មុខ​​​​ស្នា​ដៃ​របស់​​វិចិត្រ​ករ​​ជន​ជាតិ​​អូស្ត្រាលី​​ដាក់​តាំង​​បង្ហាញ​​នៅ​មជ្ឈ​មណ្ឌល​​សិល្បៈ​​សម័យ​ចម្រុះ​​របស់​មូល​និធិ​«​ខា​ធៀ​» នៅទីក្រុង​​ប៉ារីស ប្រទេស​បារាំង ។

៤​- ស្លៀក​ឈុត​​ពីង​ពាង ៖
បុរស​​ជន​ជាតិ​​អេ​ស្ប៉ាញ​​​ស្លៀក​ឈុត​​ពីង​ពាង​​​ឈរ​​បង្ហាញ​ជា​ថ្នូរ​​នឹង​ប្រាក់​​ពី​​ទស្សនិក​ជន​​នៅ​លើ​ចិញ្ចើម​​ផ្លូវ​​ ក្នុង​ទីក្រុង​​ម៉ា​ឌ្រីត​ ប្រទេស​​អេស្ប៉ាញ​។

៥​- កុមារ​​លើក​រូប​សំណាក​​បារី​​ជា​រង្វង់​មូល ៖
សិស្ស​​នៅ​ក្នុង​​សាលា​បឋម​សិក្សា​ហាន​តុន​​ តំបន់​ហ៊ឺ​ប៉ើយ ប្រទេស​ចិន លើក​បង្ហាញ​​រូប​សំណាក​​បារី​​រាង​ជា​រង្វង់​​មូល​​ឃោសនា​នៅ​ក្នុង​​​ទិវា​​ឈប់​ជក់​បារី​ពិភព​លោក​ កាលពី​ថ្ងៃ​ទី​​៣១ ឧសភា ២០១៣ ។

៦​-​ ឆ្កែ​​សំដិល​​ខ្លួន​ក្រោម​​អាកាស​​ធាតុ​ក្តៅ ៖
ខណៈ​​​ពេល​​អាកាស​ធាតុ​​ឡើង​​កម្តៅ​​ ឆ្កែ​​មួយ​ក្បាល​​​​បង្ហាញ​​ខ្លួន​នៅ​​​ចំពោះ​​មុខ​ជាង​ថត​​ ក្នុង​ទីក្រុង​​ប៊ែរ​ឡាំង​ ប្រទេស​​អាល្លឺ​ម៉ង់ ។

៧​- ​ប្រកួត​កា​ច់​មេ​ជើង​ ៖
ល្បែង​​កាច់​ដៃ​​ដើម្បី​​បង្ហាញ​​ពី​សមត្ថ​​ភាព​​ ប៉ុន្តែ​​​ជា​រឿង​​ច​ម្លែក​​មួយ​​គឺ​គេ​​ប្រកួត​​កាច់​មេ​​​ជើង​ ដណ្តើម​​ជើង​​ឯក​​ពិភព​លោក​​ក្នុង​ទីក្រុង​​អេច​ប៊ន ប្រទេស​​អង់​គ្លេស ។

៨​- តោ​ប្រជ្រៀត​​គ្នា​ ៖
តោ​​៥​ក្បាល​​របស់​ក្រុម​​សៀក​​ក្នុង​ប្រទេស​​អ៊ុយ​ក្រែន​​​ប្រជ្រៀត​​គ្នា​បង្ហាញ​​មុខ​​ដល់​ទស្សនិក​ជន​​នៅ​ទីក្រុង​​គៀរ៍ ។

៩​- ស្រា​បៀរ​​ក្លាយ​ជា​ចា​ហួយ ៖
ក្រុម​ហ៊ុន​​ផលិត​ល្បែង​ក្មេង​​លេង​​«​ថូ​មី​» បាន​ផលិត​ឧបករណ៍​​ធ្វើ​ឱ្យ​​ស្រា​បៀរ​ក្លាយ​ជា​ចា​ហួយ​ ដោយ​ប្រើ​កម្លាំង​​រញ្ជួយ​​នៃ​រលក​​សំឡេង​​​មាន​កម្លាំង​​រំញោច​​ខ្ពស់ នៅ​ក្នុង​​ពិធី​​តាំង​ពិព័រណ៍​​​មួយ​នៅ​​ទីក្រុង​​តូ​ក្យូ​ ប្រទេស​ជប៉ុន ។

១០​- រន្ទះ​បាញ់​​លើ​​កំពូល​​អគារ​​ខ្ពស់​​នៅ​​សហ​រដ្ឋ​អាមេរិក​​ ៖
រន្ទះ​បាញ់​​នៅ​លើ​កំពូល​​អគារ​​វីល​​លីស ថាវ​វើ ​ក្នុង​តំបន់​​ដោន​​ថោន​ ក្រុង​ស៊ី​​កា​​​ហ្គោ សហ​រដ្ឋ​អាមេ​រិក ។ បច្ចុប្បន្ន​​​អាកាស​ធាតុ​​មាន​បម្រែ​បម្រួល​​ខ្ពស់​​ជា​ ហេតុ​​ធ្វើ​ឱ្យ​​បណ្តា​ប្រទេស​​នានា​​ជួប​​នឹង​ឧប្បត្តិហេតុ​​​ធម្ម​ជាតិ​​ជា​ញឹក​ញាប់ ៕