ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង បុក​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ ត្រូវ​កម្លាំង​នគរបាល​ចរាចរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដឹក​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ ត្រូវ​កម្លាំង​នគរបាល​ចរាចរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដឹក​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៨ វេលា​ម៉ោង​៤ និង​៣០​នាទី នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦D ក្រៅ​ទីប្រជុំជន ត្រង់​ចំណុច​ផ្លូវ​កោង មុខ​ផ្ទះ​ឈ្មោះ ឌុ​ច រុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​ពាម​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ជឹ​ម ចិន្តា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្ដួច ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង (​មាន​ពាក់មួក​សុវត្ថិភាព​)​។ មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្មាស រី​វ៉ូ ១១០ ពណ៌​ក្រហម ស៊េ​រ​រី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បាត់ដំបង ១E-៧៥៦៨ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងជើង ទៅ​ទិស​ខាងត្បូង ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក្នុង​ស្ថានភាព​ផ្លូវ​កោង​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៥៤០៧ បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ក្នុង​ទិស​ដៅ​ផ្ទុយ​ទិស​គ្នា ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង កើត​មាន​គ្រោះថ្នាក់​តែ​ម្តង​។

អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​កើតហេតុ បាន​បើកទ្វារ​រ​រថយន្ត​រត់គេច​ខ្លួន​បាត់ ស្រមោល បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ លោក​អធិការ​បាន​បញ្ជាក់​ថា​៖ មូលហេតុ​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់ កន្លែង​កើតហេតុ​ជា​ផ្លូវ​កោង អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ បច្ចុប្បន្ន​ម៉ូតូ និង​រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ