ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​មាន​សាហា​យ​ប្តី​រករឿង​ផ្អើល​ទាំង​រំលង​អធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​ប្រពន្ធ​ខ្លួន និង​សាហា​យ​ស្មន់​យក​មក​ដោះស្រាយ​តាម​ច្បាប់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ស្ថិត​ផ្ទះ​ជួល…

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​ប្រពន្ធ​ខ្លួន និង​សាហា​យ​ស្មន់​យក​មក​ដោះស្រាយ​តាម​ច្បាប់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ស្ថិត​ផ្ទះ​ជួល ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​ខាងលើ​មានឈ្មោះ នី សា​វឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ពីងពុង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ខេត្តកណ្ដាល ។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ទឹម សុ​ណា​រ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ដោយឡែក​បុរស​ជា​សាហា​យ​ឈ្មោះ ហ៊ា​ប គូក អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ អំពិល​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ព័ត៌មាន​ពី​បុរស​ជា​ប្តី​និយាយ​ថា គាត់​មាន​ប្រពន្ធ​២​លើក​មក​ហើយ ដោយ​លើក​ដំបូង​គាត់​បានការ​ត្រឹមត្រូវ ហើយ​ពុំ​បាន​ទំនាក់ទំនង និង​ប៉ះពាល់​នារី​ជា​ប្រពន្ធដើម​បន្តិច​នោះ​ឡើយ ដោយ​ប្រពន្ធ​គាត់​ទី​១​រត់​ទៅ​នៅ​ជាមួយ​ប្រុស​បាត់ ។ លុះ​បាន​ប្រពន្ធ​ក្រោយ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​បាន​ប្រមាណ​១៦​ឆ្នាំ​ហើយ នឹង​មានកូន​៣​នាក់​ផង​ដែរ ព្រមទាំង​បាន​ចុះ​អា​តា​សី​វិល​រួច​ទៅ​ហើយ​តែ​ប្រពន្ធ​គាត់ ហែក​ចោល​បាត់​ទៅ ។

មុន​ពេល​កើតហេតុ ប្រមាណ​ជាង​២​ខែ​មុន ប្រពន្ធ​និយាយ​រឿង​ប្រាប់​ប្តី​ថា រូប​គាត់​មាន​ទំនាក់ទំនង​ជាមួយ បុរស​ខាងលើ តាម facebook បាន​សុំ​រស់នៅ​ជាមួយ តែ​ប្តី​មិន​ព្រម លុះ​ប្រពន្ធ​គាត់​នៅ​តែ​អង្វរករ​ច្រើន​ដង​ពេក ហើយ​ថែម​ប្រាប់​ការ​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​គ្នា​បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ ។ ពេល​នោះ​ប្រពន្ធ​របស់​គាត់​ចេះ​តែ​អង្វរ​សុំ​រស់នៅ​ទំនាក់​ទំនងជា​បងប្អូន​ទេ ដោយ​អោយ​នៅ​ខាង​មុខ​ផ្ទះ ព្រោះ​បុរស​ជា​សាហា​យ​បាក់ចិត្ត​ស្រលាញ់​ពេក ។ រហូត​ប្តី​បាន​អោយមក​រស់នៅ​ជាមួយ​បាន​២​ថ្ងៃ ២​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​គាត់ បែរជា​ទៅ​ដេក​ជាមួយ​សាហា​យ​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទោះបី​ដឹង​ប្រពន្ធ​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ផ្សេង​ក៏​ដោយនៅ​តែ​ចិត្ត​មិន​ដាច់​អាណិតកូន​នៅ​សិក្សា ដំបូង​ឡើយ ថា​ទាមទារ​សំណង​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ដើម្បី​សង​ជំងឺផ្លូវចិត្ត តែ​ចុង​ក្រោយ​គាត់​នឹង​ដក​ពាក្យបណ្ដឹង​វិញ គ្រាន់តែ​ឲ្យ​បុរស​ជា​សាហា​យ​បែក​ចេញពី​គ្រួសារ​របស់​គាត់ ព្រមទាំង​អោយ​ប្រពន្ធ​របស់​គាត់ ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ សមត្ថកិច្ច​ជួយ​ដឹង​លឺ ។

ក្រោយ​ពេល​កើតហេតុ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ បាន​បញ្ចូល ស្ដ្រី​ជា​ប្រពន្ធ​នឹង សាហា​យ ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ដក​ពាក្យបណ្ដឹង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ