ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិ​​យោ​គិន​បា​រាំង​​​ផលិត​​​ទឹក​រ៉ែ​​ធម្ម​​ជាតិ​​​ អូ គូ​លែន​ (eau Kulen)

11 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​​ទៅ​លើ​​ទឹក​រ៉ែ​ធម្ម​ជាតិ ​ឥឡូវ​នេះ​ទឹក​រ៉ែ​​​ធម្ម​ជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ប្រទេស​កម្ពុជា​បាន​កើត​ចេញ​​ជា​រូប​រាង​ហើយ ​គឺ​ទឹក​​រ៉ែ​ធម្ម​ជាតិ​អូ​ គូលែន ​ដែល​​កើតចេញ​​​ពី​​ប្រភព​ទឹក​​ធម្ម​ជាតិ​​​ដែលស្ថិត​នៅ​យ៉ាង​​ជ្រៅ​ក្រោម​ភ្នំ​គូលែន ក្នុង​ខេត្ត​សៀម​រាប ​។ ក្រុម​ហ៊ុន​គូឡា​រ៉ា ​វ៉​ធើរ ​គឺជា​ក្រុម​ហ៊ុនដែល​​បាន​សិក្សា​លើ​គម្រោង​នេះ ​ហើយ​ត្រូវ​​បាន​បង្កើត​ឡើ​ងដោយ​វិនិយោគ​ិន​មក

​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​​ទៅ​លើ​​ទឹក​រ៉ែ​ធម្ម​ជាតិ ​ឥឡូវ​នេះ​ទឹក​រ៉ែ​​​ធម្ម​ជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ប្រទេស​កម្ពុជា​បាន​កើត​ចេញ​​ជា​រូប​រាង​ហើយ ​គឺ​ទឹក​​រ៉ែ​ធម្ម​ជាតិ​អូ​ គូលែន ​ដែល​​កើតចេញ​​​ពី​​ប្រភព​ទឹក​​ធម្ម​ជាតិ​​​ដែលស្ថិត​នៅ​យ៉ាង​​ជ្រៅ​ក្រោម​ភ្នំ​គូលែន ក្នុង​ខេត្ត​សៀម​រាប ​។ ក្រុម​ហ៊ុន​គូឡា​រ៉ា ​វ៉​ធើរ ​គឺជា​ក្រុម​ហ៊ុនដែល​​បាន​សិក្សា​លើ​គម្រោង​នេះ ​ហើយ​ត្រូវ​​បាន​បង្កើត​ឡើ​ងដោយ​វិនិយោគ​ិន​មកពី​​ប្រទេស​បារាំង​ដោយ​លោក​ប៊ើ​ណាត ​ហ្វរ​រ៉េ (Bernard Forey)​ ដែល​លោក​មាន​​បទ​ពិសោធន៍​ជា​យូរ​ឆ្នាំ​លើ​វិស័យ​ទឹក​រ៉ែ​ធម្ម​ជាតិ និង​ទទួល​បាន​ជោគ​ជ័យ​​លើ​ទឹករ៉ែ​នា​ពេល​កន្លង​​​ទៅ​​រួច​មក​ហើយ​ រួម​មាន​នៅ​ក្នុង​​ប្រទេស​វៀតណាម​ ដែល​លោក​ជា​អ្នក​​រក​​ឃើញ​​ទឹក​រ៉ែ​មាន​ឈ្មោះ​​ថា« La Vie» និង​ផលិត​ផល​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ដូច​ជា​ Palm Spring , Koala Spring and Cotton Wood Valley ។

ទឹក​រ៉ែ​ធម្ម​ជាតិ​ អូ គូលែន ​កើតចេញ​​ពី​​ប្រភព​ទឹក​ធម្ម​ជាតិ​ និង​មាន​​សារ​ធាតុ​រ៉ែ​ធម្ម​ជាតិ​ដ៏​ល្អ​បំផុត​ ​ហើយ​​សារ​ធាតុ​កាល់​ស្យូម និង​ម៉ា​ញេ៉​ស្យូម​ដ៏​ច្រើន​​វិសេស​ក៏​មាន​នៅ​ក្នុងនោះ​ផងដែរ ​។ ​ដើម្បីដឹងថា​តើ​សារ​ធាតុ​រ៉ែ​ប៉ុន្មាន​ដែល​​មាន​នៅ​ក្នុង​ទឹកសម្រាប់​ជំនួយ​ដល​់​សុខ​ភាព​របស់​យើង​ ដូច្នេះ​យើ​ង​អាច​ធ្វើ​ការ​ប្រៀបធៀប​សារ​ធាតុ​រ៉ែ​ជាមួយ​នឹងកា​រ​ណែនាំ​ដោយ​អង្គ​ការសុខ​​ភាព​ពិ​ភពលោក​ហៅ​កាត់​ថា ​«WHO» ។ អូ គូលែន ​គឺជា​​ទឹក​រ៉ែ​ធម្ម​ជាតិ​ដែល​បាន​ផលិត​ឡើង​ដំបូងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វារួម​ផ្សំ​នូវ​សមា​ស​ធាតុ​ជាច្រើន​ជាមួយ​អត្ត​សញ្ញាណ​វប្ប​ធម៌​​និង​ប្រវត្តិ​សាស្ត្រ ។

អូ គូលែន​ ​កើត​ចេញ​​ពី​​​ទឹក​រ៉ែ​ធម្មជាតិ​ដែល​មាន​​ជម្រៅ​យ៉ាងជ្រៅ​ក្រោម​ភ្នំ​គូលែន​ដ៏​ល្បី​ល្បាញ​ ហើយ​ជា​ភ្នំ​ដ៏​ស័ក្តិសិទ្ធ​បំផុត​និង​ជា​ប្រភព​កំណើត​នៃ​ទឹក​ដី​អាណាចក្រ​ខ្មែរ ។ ​តំបន់​ការ​ពារ​នេះ​ផ្តល់​នូវ​ភាព​បរិសុទ្ធ​ល្អ ធម្មជាតិ ​និង​បរិមាណ​សមាស​ធាតុ​រ៉ែ​មាន​ក្នុង​ទឹក​ដែល​បាន​កប់​ក្នុង​ប្រភព​​ទឹក​​​ក្រោម​​ស្រទាប់​​ដី​យ៉ាង​ជ្រៅ ។ ​អូ​ គូលែន ​​ត្រូវ​បាន​ផលិត​ឡើងដោយ​ផ្ទាល់​នៅ​ប្រភពដើម​ក្នុងស្លាក​សញ្ញា​ថ្មី​មួយ​ដែល​បញ្ជាក់​​​យ៉ាង​​ត្រឹម​ត្រូវ​​ក្រោម​បទ​ដ្ឋាន​នៃ​ការ​ចម្រោះ​ទឹក​និង​ការ​ច្រក​ដប​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាង​ជើង​ឆៀង​​ខាង​កើត​ទី​ក្រុង​សៀម​រាប​អង្គរ ។

អូ គូ​លែន ​ផលិត​​ឡើង​ក្រោមស្តង់​ដា​អន្តរ​ជាតិ​ដោ​​យ​ក្រុម​ជំនាញ​មក​ពី​ប្រទេស​បារាំង​ដ៏​ល្អ​បំផុត​ ជា​មួយ​​ការ​ហូរ​ច្រោះ​តាម​ថ្ម​និង​មិន​មាន​ការ​ប្រើ​ប្រាស់​នូវ​សារធាតុ​​គីមី​ផ្សេង​ៗ ។ ព្រោះ​យើង​ចង់​រក្សា​នូវ​រស​ជាតិ​​ធម្ម​ជាតិ​​ដើម្បី​ជា​​អត្ថ​ប្រយោជន៍​សម្រាប់​ជំនួយ​ដល់​សុខ​ភាព​​ដែល​ផ្តល់​ដោយ​ទឹក​រ៉ែ​ធម្ម​ជាតិ​ដ៏​បរិសុទ្ធ​នេះ ​។ ដំណើរ​ការនៃការ​ផលិត​គោរព​ទៅ​តាម​លក្ខ​ខណ្ឌ​នានា-អង្គ​ការ​សុខ​ភាព​ពិភ​ពលោក​(WHO) សម្រាប់​ការទទួល​​ទាន​ទឹក

-ការ​ណែ​នាំ​ពី​ទ្វី​ប​អឺរ៉ុប
-លក្ខខណ្ឌ​ផ្សេង​ៗ​ចំពោះ​ទឹក​រ៉ែ​ធម្ម​ជាតិ
ទឹក​រ៉ែ​ធម្ម​​ជាតិ​អូ គូ​លែន មាន​សារ​ធាតុ​រ៉ែ​ដូច​ជា​ កាល់​ស្យូម ​ប៊ីកា​បូណាត ​ម៉ាញេ៉​ស្យូម ​ប៉ូតា​ស្យូម សូដ្យូម ​និង​សារធាតុ​សំខាន់​ៗ​ជាច្រើន​ទៀត​ ។ ការ​ពិសាទឹក​រ៉ែ​ធម្ម​ជាតិ​​ ​​អាច​ជួយ​ឱ្យ​រាង​កាយ​របស់​យើង​​​រឹង​មាំ ។

​មនុស្ស​ចាស់​សម័យ​មុន​តែ​ង​ដំណាល​​​ថា​ អ្នក​ដែល​មានជំងឺ​​បើ​បាន​ពិសា​​ទឹក​ភ្នំ​គូលែន​នឹង​អាច​ជា​សះ​ស្បើយ​ ​​បច្ចុប្បន្ន​​ទឹក​រ៉ែ​ភ្នំ​គូលែន ​បាន​ផលិត​ឡើងមក​ហើយ​ និង​បាន​​កំពុង​តែ​​បាន​ធ្វើ​ចរាចរណ៍​លក់​ទៅ​លើ​ទី​ផ្សារ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​ហើយដែល​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន គូឡារ៉ា វ៉​ធើរ​នៅ​ភូមិ​​​ត្បែង​ខាង​​កើត ឃុំ​​ត្បែង​​ ស្រុក​​បន្ទាយ​ស្រី ​ខេត្ត​សៀម​រាប ​ជា​រោង​ចក្រ​ផលិត​​ទឹក​រ៉ែ​ធម្ម​ជាតិ​តែ​មួយ​គត់​របស់​កម្ពុជា​គ្មាន​ពីរ​ដែល​បាន​ទទួល​​ស្គាល់​​​​​ដោយ​​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​ (WHO) ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា ​ទឹក​រ៉ែ​អូ​ គូ​លែន​ត្រូវ​បាន​ស្រាវ​ជ្រាវ​រក​​ឃើញ​នៅ​ឆ្នាំ​២០១០ ហើ​យ​ទើប​តែ​ចេញ​លក់​នៅ​ខេត្ត​សៀម​រាប​រយៈ​ពេល​២​ខែ​មុន​នេះ​ប៉ុណ្ណោះ ៕