ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុលទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ របួស​ធ្ងន់​ស្រាស៣នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ម៉ូតូ​សេ១២៥ ស៊េរី​ ២០០៨ ពណ៌ខ្មៅ​ មួយ​គ្រឿង​ជិះ​​គ្នា​៣នាក់​ ស្រី២​នាក់​ ដោយ​ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុលទៅ​បុក​ពី​ក្រោយ​ម៉ូតូវី​វ៉ា​ ស៊េរី​ ២០០៤ ពណ៌ខ្មៅ បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​២នាក់​ កាលពី​វេលាម៉ោង​៩ និង​១៥នាទី​ យប់​ថ្ងៃទី​១៦ មិថុនា​ ២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

 ប្រភពព័ត៌​មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា ម៉ូតូ​​វីវ៉ា​ បើក​​ពី​កើតទៅ​លិច​តាមផ្លូវលេខ​៧០ បត់​ឆ្វេង​ចូល​តាម​ផ្លូវ​លំ ស្រាប់តែ​ម៉ុតូ​សេ​១២៥ ជិះ​លឿនពេក​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅ​បុក​ពី​ក្រោយ​ម៉ូ​តូវី​វ៉ាដួល​​​បណ្ដាល​​ឱ្យ​​អ្នក​បើក​ម៉ូតូ​សេ១២៥ របួស​ធ្ងន់​ និង​​ស្រី​២នាក់​របួស​ស្រាល​ ចំណែក​អ្នក​បើក​ម៉ូតូ​​វីវ៉ា​មិនមាន​រង​របួស​ទេ។ ក្រោយ​​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​គេបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​គ្លីនិក​ ហើយ​ម៉ូតូ​ទាំង​២គ្រឿង​​​ត្រូវ​សមត្ថកិច្ច​យកទៅ​​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​ខណ្ឌ​ដូន​ពេញ៕