ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​និងថ្នាំញៀន​នៅបន្ទាត់​ព្រំ​ដែន​ស្រុក​ថ្មពួក

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ​នគរបាល​ការពារ​ព្រំ​ដែន​គោក​វរ​សេនាតូច​៨០៧ សហការ​ជាមួយនគរ​បាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​​​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​​ បាន​បង្ក្រាប​ទី​តាំង​ចែក​ចាយ​គ្រឿងញៀ.ន​​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្តបន្ទាប់​​ក្នុង​រយៈ​ពេល​២ថ្ងៃ កាល​ពី​ថ្ងៃទី​១៤-១៥ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ​ដង​រែក ឃុំ​បន្ទាយ​ឆ្មារ ស្រុកថ្មពួក ។

ខេត្ត​បន្ទាយមានជ័យ ៖ ​នគរបាល​ការពារ​ព្រំ​ដែន​គោក​វរ​សេនាតូច​៨០៧ សហការ​ជាមួយនគរ​បាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​​​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​​ បាន​បង្ក្រាប​ទី​តាំង​ចែក​ចាយ​គ្រឿងញៀន​​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្តបន្ទាប់​​ក្នុង​រយៈ​ពេល​២ថ្ងៃ កាល​ពី​ថ្ងៃទី​១៤-១៥ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ​ដង​រែក ឃុំ​បន្ទាយ​ឆ្មារ ស្រុកថ្មពួក ។

ជន​សង្ស័យ​​ដែលសមត្ថកិច្ច​ឃាត់​ខ្លួន​១-ឈ្មោះ​ប៊ុន ព្រែក ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅភូមិ​សាមគ្គី​ ឃុំ​គោករមៀត ស្រុកថ្ម​ពួក ​២-ឈ្មោះ​អេង សុភាព ភេទស្រី អាយុ​៣៩​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ក្នុងការបង្ក្រាប​មុខ​សញ្ញា​សង្ស័យ​ទាំង​២​ខាងលើ សមត្ថ​កិ្ច​ចម្រុះ​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន WY ពណ៌​ផ្កាឈូក​ចំនួន​២១៣គ្រាប់ និង​ពណ៌​បៃតង​២​គ្រាប់ ​សរុប​២១៥គ្រាប់ និងឧបករណ៍​សេព​​មួយចំនួន ព្រម​ទាំង​ដកហូត​ម៉ូតូ​ម៉ាកវ៉េវ ស៊េរីឆ្នាំ​២០០៤មួយគ្រឿង​ និងទូរស័ព្ទ​៤គ្រឿងទៀត ។