ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ «ផ្សារ​វត្ត​កៀន​ស្វាយ​ក្រៅ»

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ពិធីសម្ពោធផ្សារ​វត្ត​កៀន​ស្វាយ​ក្រៅដែល​ជា​រមណីយដ្ឋាន​​ធម្មជាតិ​ និង​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែទៀតក្នុងឃុំ​ភូមិធំ​​ កាល​ពីវេលាម៉ោង​៨ និង​៣០នាទីព្រឹកថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​ក្នុង​​ឃុំភូមិធំ ស្រុក​កៀនស្វាយ ក្រោម​អធិបតីភាពលោកឧត្តម​​សេ​នីយ៍​បណ្ឌិត​ឌុល គឿន ទី​ប្រឹក្សា​ផ្ទាល់​​របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ អនុ​ប្រធានទី១​គណៈ​អចិន្ត្រៃយ៍ គណៈពង្រឹង​មូល​

ខេត្តកណ្តាល ៖ ពិធីសម្ពោធផ្សារ​វត្ត​កៀន​ស្វាយ​ក្រៅដែល​ជា​រមណីយដ្ឋាន​​ធម្មជាតិ​ និង​ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែទៀតក្នុងឃុំ​ភូមិធំ​​ កាល​ពីវេលាម៉ោង​៨ និង​៣០នាទីព្រឹកថ្ងៃទី​១៧ មិថុនា ២០១៣ ស្ថិត​ក្នុង​​ឃុំភូមិធំ ស្រុក​កៀនស្វាយ ក្រោម​អធិបតីភាពលោកឧត្តម​​សេ​នីយ៍​បណ្ឌិត​ឌុល គឿន ទី​ប្រឹក្សា​ផ្ទាល់​​របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ អនុ​ប្រធានទី១​គណៈ​អចិន្ត្រៃយ៍ គណៈពង្រឹង​មូល​ដ្ឋាន​ខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ចុះ​ជួយ​ស្រុក​កៀនស្វាយ ​។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​អញ្ជើញ​ចូលរួម​អម​ដំណើរ​​ពី​សំណាក់​​លោកឧកញ៉ា​ លោក​ជំទាវ ដែល​ជា​ក្រុម​ការងារ​គណៈ​ពង្រឹង​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​មូល​​ដ្ឋាន​ថ្នាក់​ខេត្ត​-ស្រុក​-ឃុំ​ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​​​ភូមិធំចំនួន​៤៦០០នាក់​ផងដែរ។

ផ្សារ​វត្ត​កៀន​ស្វាយ​​ក្រៅមានទំហំ​២៨៥០ម៉ែត្រការ៉េ ​ប្រវែង​១៩០ម៉ែត្រ និង​ជួល​ជុលផ្លូវបេតុង​ក្នុង​ឃុំ​ភូមិ​ធំ​ ដែល​​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​៧៥​ម៉ឺ​​ន​ដុល្លារ ដែល​ជា​​មរតក​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ក្រោម​ការ​ផ្តួច​ផ្តើម​​​ពី​សំណាក់លោក​បណ្ឌិត​ឌុល គឿន ​និង​លោក​ម៉ក់ ពេជ្ជ​រិទ្ធ ​ដែល​ជា​​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ភូមិ​ធំ​ ។ នៅ​ក្នុង​នោះ​ ក៏​មាន​ការ​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ក្នុងម្នាក់ៗ​ទទួល​បាន​ក្រណាត់១ដុំ, ក្រមា១ និង​ថវិកា​​១ម៉ឺន​រៀល ៕