រថយន្តដឹកកុងតឺន័រអ្នកបើកបួងចង្កូតខ្លាំងពេកក្រឡាប់បះជើងចង្គ្រាង បង្កការកកស្ទះចរាចរនៅគល់ស្ពានស្ទឹងមានជ័យ
រាជធានីភ្នំពេញ៖ រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយដោយសារអ្នកបើកបរបួងចង្កូតខ្លាំងពេកបានក្រឡាប់ចាក់ទូកុងតឺន័រចោល នៅតាមផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បង្កឲ្យមានការកកស្ទះចរាចរណែនណាន់តាន់តាប់ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៧ មិថុនា ២០១៣ ។ ទោះបីយ៉ាងណាហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ។
ចែករំលែកព័តមាននេះ