ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី២នៃ​សម័យ​ប្រជុំពេញ​អង្គលើកទី៣៧​នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ កម្ពុជា​នឹងតំាងពិព័រណ៏​រូបថត​បេតិកភណ្ឌ​ធម្មជាតិ​និង​មនុស្ស

12 ឆ្នាំ មុន

ថ្ងៃនេះ​គឺជាថ្ងៃទី០២​ហើយ​ នៃសម័យប្រជុំ​ពេញអង្គ​លើកទី៣៧​ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដែលបានបា្ររព្ឋ​ធ្វើក្នុងរាជធានី​ភ្នំពេញ​ ។ តាមកម្ម​វិធី​នៅយប់​ថ្ងៃទី​១៧​ មិថុនា​២០១៣នេះ​ នឹងមានការសម្ពោធ​ពិព័រណ៏រូបថត​របស់កម្ពុជា​ បេតិកភណ្ឌ​ធម្មជាតិ​ និង មនុស្ស​ នៅជាន់ទី១​ សាលរំដួល​ក្នុងវិមានសន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្រ្តី​ ។

ថ្ងៃនេះ​គឺជាថ្ងៃទី០២​ហើយ​ នៃសម័យប្រជុំ​ពេញអង្គ​លើកទី៣៧​ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដែលបានបា្ររព្ឋ​ធ្វើក្នុងរាជធានី​ភ្នំពេញ​ ។ តាមកម្ម​វិធី​នៅយប់​ថ្ងៃទី​១៧​ មិថុនា​២០១៣នេះ​ នឹងមានការសម្ពោធ​ពិព័រណ៏រូបថត​របស់កម្ពុជា​ បេតិកភណ្ឌ​ធម្មជាតិ​ និង មនុស្ស​ នៅជាន់ទី១​ សាលរំដួល​ក្នុងវិមានសន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្រ្តី​ ។

កាលពីយប់​ថ្ងៃម្សិលមិញ​ពិធីបើកសម័យ​ប្រជុំបានបា្ររព្ឋ​ធ្វើនៅវិមានសន្តិភាព​​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ។

ក្នុងសុន្ទរកថា​បើករបស់លោក​ឧបនាយក​រដ្ឋមន្រ្តី ​សុខ អាន​ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​និង ជាប្រធាន​សម័យប្រជុំពេញ​អង្គលើកទី៣៧ ​នៃគណៈ​កម្មា​ធិការ​បេតិកភណ្ឌ​ពិភពលោក​កាលពីថ្ងៃទី១៦មិថុនា​ម្សិលមិញនេះដែរ​បានបង្ហាញថា​ រហូតមកដល់​ពេលនេះ​ ចំនួនរដ្ឋភាគី​នៃអនុសញ្ញាបេតិកភណ្ឌ​ពិភពលោក បានឈាន​ដល់​១៩០ប្រទេស​ ។ ដោយសារអង្គការ​យូណេស្កូ​មានសមាជិក១៩៥​ប្រទេសនេះ មានន័យថា​អនុសញ្ញាបេតិកភណ្ឌ​ពិភពលោកនេះ​ ស្ទើរតែក្លាយ​ជាលិខិតូបករណ៏​​គតិយុត្តិ​សកល​ទៅ​ហើយនាពេល​ឥឡូវនេះ​ ។ ដូច្នេះបេសកកម្ម​របស់គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ គឺជាបេសកកម្ម​សកល​ ។ អំណាចរបស់​គណៈកម្មាធិការ​​មាន​លក្ខណៈ​​ទូលំ​ទូលាយ ​ចម្រុះនិងមានសារៈសំខាន់​យ៉ាងខ្លំាងសម្រាប់​ផ្នែកវប្បធម៌​ធម្មជាតិ​ និងសង្គម ។

សុន្ទរកថារបស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ​សុខ អាន ​ក៏បានបន្ថែម​ទៀតថា​ គណៈកម្មាធិការ​មានកាតព្វកិច្ច​ក្នុងការធ្វើសេចក្តី​សម្រេចចិត្ត​ចុងក្រោយ​ ដោយផ្អែកលើ​​លក្ខណៈ​វិនិច្ឆ័យដែល​បានកំណត់ ​ថាតើគួរចុះបញ្ជី ​ឬ មិនចុះបញ្ជី​សម្បត្តិណាមួយ​ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក​ ។ គណៈកម្មាធិការ​ក៏មានកាតព្វកិច្ចផងដែរ​​ក្នុងការ​សិក្សា​លើ​ស្ថានភាព​អភិរក្ស​នៃសម្បត្តិបេតិកភណ្ឌ​ដែលបានចុះបញ្ជីហើយ​ ដែលជួនកាលអាចត្រូវ​ប្រកាសថា ​ជាសម្បត្តិបេតិកភណ្ឌកំពុងរងគ្រោះថ្នាក់។ ក្នុងករណី​ដែលសម្បត្តិ​បេតិកភណ្ឌ​មានការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ និង ជាក់លាក់​ណាមួយ​ និងនៅពេលដែលលែង​មានភាពគ្រោះថ្នាក់​ សម្បត្តិបេតិកភណ្ឌ​នោះ នឹងត្រូវដក​ចេញពីបញ្ជី​បេតិកភណ្ឌ​​កំពុងរងគ្រោះថ្នាក់​ ។

គួរបញ្ជាក់ថា​ គណៈប្រតិភូ​ដែលមកចូលរួម​ក្នុសម័យប្រជុំលើកទី​៣៧ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកនេះ​មានប្រមាណ១៣០០នាក់​ មកពីជាង​១២០ប្រទេស ហើយកម្ពុជា​ជាប្រទេសទី៤​ ក្នុងតំបន់អាស៊ី ដែលមានមោទនភាព​បានធ្វើជាម្ចាស់ផ្ទះ​រៀបចំសម័យប្រជុំ​នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ២០១៣​នេះ៕