ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ដ្ឋាន​​ស្ថាបនា​​ផ្លូវ​​ក្រាល​​បេតុង​​៤ខ្សែ​​នៅ​សង្កាត់​ស្វាយ​ប៉ាក

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ផ្លូវ​ក្រាល​​បេតុ​ង​៤ខ្សែ​ ប្រវែង​៦៥៥​ម៉ែត្រនៅ​សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ប្ញស្សី​កែវ​ បាន​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ នាវេលាម៉ោង​៨ព្រឹក​ថ្ងៃទី១៧ មិថុនា ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ ។ចូល​រួ​ម​នាឱកាស​នោះ​មាន​មន្ត្រី​ជុំ​​វិញ​ខណ្ឌ​ និង​ប្រជាពល​រដ្ឋ​ជាច្រើន​កុះករ ។

លោក​ឃ្លាំង​ ហួត​បាន​មាន​ប្រសាស៍​ផ្តាំ​ផ្ញើ​ការ​សួរ​សុ​ខទុក្ខ​ពី​សំ​ណាក់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ និ​ងលោកអភិបាល​រាជធានី​ភ្នំពេញ​ ដែល​ជានិច្ច​កាលលោក​តែង​តែ​ជំ​រុញ​ឲ្យអាជ្ញាធរ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការអភិ​វឌ្ឍ​ហេដ្ឋារចនា​សម្ព័ន​មាន​ផ្លូវ លូ​ ប្រឡាយ​ទឹក​ជាដើម ។ ផ្លូវ​បេតុ​ង​ដែល​បើក​ការដ្ឋាន​ស្ថាបនា​នេះ​ ជាគំ​រោង​អភិ​វឌ្ឍ​ន៍​របស់​សង្កាត់​ ចំ​ណា​យ​ថវិកា​អស់​ជាង​៩៧លានរៀល ។