ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប៉េអឹម និង​ព្រះ​រាជ​អាជ្ញារង​ចុះ​ចាប់បនល្បែងដុះស្លែ​មួយកន្លែង​​នៅ​ក្រុងសៀមរាប

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដោយ​បានបញ្ជា​ពី​ព្រះ​រាជ​អាជ្ញា​រង កម្លាំង​ប៉េអឹម​ក្រុង​សៀម​រាបចំនួន​១០នាក់ រួមជាមួយលោក​​សំរិទ្ធ សុខុន ​​ព្រះ​រាជ​អាជ្ញា​រង បាន​ចុះ​​ចាប់​បនល្បែង​មួយ​កន្លែង​ដែល​​លេង​លួច​លាក់ជាយូរមកហើយ​ កាលពីវេលាម៉ោង​១រសៀល​ថ្ងៃទី​១៦ មិថុនា ២០១៣ ​ស្ថិត​នៅ​ចំណុច​ភូមិចំបក់​ហែ ឃុំពួក ស្រុកពួក ខេត្ត​សៀមរាប ។​​

ការ​ចុះ​ចាប់នោះ​ឃាត់​ខ្លួន​បានម្ចាស់​ផ្ទះ​ឈ្មោះ​ពៅ ភេទប្រុស អាយុ​៤៣ឆ្នាំ ព្រម​ទាំង​អ្នក​លេង​ល្បែង​ប្រុស-ស្រី​​ចំនួន​១០នាក់​ ​ដក​ហូត​​​បាន​​វត្ថុតាង និង​ម៉ូតូ​ចំនួន​៦គ្រឿង​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កង​រាជ​អាវុធហត្ថ​ក្រុងសៀមរាប ដើម្បី​ដោះ​ស្រាយ​តាមផ្លូវច្បាប់ ។

បើតាមប្រភព​បាន​ឱ្យ​ដឹងថា អ្នកលេង​ល្បែង​៤នាក់ ក្នុង​ចំណោម​១០នាក់ ត្រូវបាន​អនុសេនីយ៍ឯក​លោក​ខោ ស៊ុន​ពិរម្យ ​មេ​បញ្ជាការ​​ស្តីទី​​កង​រាជអាវុធហត្ថ​ក្រុង​​​ រួម​ជាមួយ​និង​មេ​ធាវី​បាយ័នដោះស្រាយ​បាន​ចេញពី​ការ​ឃុំ​ឃាំង​ឱ្យត្រឡប់មកផ្ទះ​វិញ​ហើយ នៅ​សល់​តែ​អ្នក​លេង​ចំនួន​៦នាក់​កំពុង​ស្រែក​សុំ​រកយុត្តិ​ធម៌ ៕​