ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាលស្រុក​​ឈូក​​ចាប់​ឃាត់​ខ្លួន​ជ​​ន​សង្ស័យ​ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ១១ឆ្នាំ

12 ឆ្នាំ មុន

ខេត្ត​កំពត​៖​ នគរ​បាល​ស្រុក​ឈូក​បាន​​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ដែល​ពាក់​ព័ន្ធការចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១១ឆ្នាំ​ កាលពី​វេលាម៉ោង​​៨យប់​ថ្ងៃទី​១៥ មិថុនា​ ២០១៣ នៅភូមិ​ត្រពាំង​​រន្ធ​ ឃុំ​តាកែន​ ស្រុកឈូក។

 ប្រពព័ត៌មាន​​បាន​ឱ្យដឹង​ថា​ ជន​សង្ស័យ​បាន​ចាប់​រំលោភ​ក្មេង​ស្រី​ ខណៈទៅមើល​វីដេអូ ក្នុង​ភូមិ​ត្រពាំង​រន្ធ កាល​​ពី​យប់​ថ្ងៃទី​១៥ ហើយ​ជន​សង្ស័យ​ត្រូវ​នគរ​បាល​ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃទី​១៦ មិថុនា ២០១៣ ។ ជនសង្ស័យ​មាន​ឈ្មោះ​កែន ឡុង​ ភេទប្រុស​ អាយុ​១៤ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ ចំណែក​ឯ​ក្មេង​ស្រី​​រង​គ្រោះ​​មាន​អាយុ​១១ឆ្នាំ នាង​មាន​របួស​ទ្វារមាស​យ៉ាង​ធ្ងន់​ធ្ងរ ត្រូវ​ឪពុក​ម្ដាយ​បញ្ជូ​ន​ទៅ​សង្គ្រោះ​នៅរាជធានី​ភ្នំពេញ​៕