ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​ចម្រុះ​ដើរ​ល្បាត​រួម​គ្នា​តាម​បន្ទាត់​ព្រំ​ដែន​ ប្រទះ​ឃើញ​រទេះ​ឈើ​គ្រញូង​នៅ​ក្បែរ​បង្គោល​ព្រំ​ដែន​32​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ឈើ​គ្រញូង​ចំនួន​២៣ដុំ​ មាន​មុខ​កាត់​មូល​និង​ជ្រុង​ ត្រូវ​បាន​សមត្ថ​កិច្ចចម្រុះ​មួយ​ក្រុម​ចុះ​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​នៅ​ខ្សែ​បន្ទាត់​ព្រំដេន​ចំណុច​បង្គោល​សីមាព្រំដែន​លេខ​៣២ ក្នុង​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ទល់​មុខ​ភូមិ​រុំ​សៃ​ ឃុំ​ទ័ព​ស្តេច​ ស្រុក​តាប​ប្រាយ៉ា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។ ការ​ចុះ​ធ្វើ​កំណត់​ហេតុ​នេះ​គឺ​បន្ទាប់​ពី​នគរ​បាល​ការ​ពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ឈើ​គ្រញូង​ចំនួន​២៣ដុំ​ មាន​មុខ​កាត់​មូល​និង​ជ្រុង​ ត្រូវ​បាន​សមត្ថ​កិច្ចចម្រុះ​មួយ​ក្រុម​ចុះ​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​នៅ​ខ្សែ​បន្ទាត់​ព្រំដេន​ចំណុច​បង្គោល​សីមាព្រំដែន​លេខ​៣២ ក្នុង​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ទល់​មុខ​ភូមិ​រុំ​សៃ​ ឃុំ​ទ័ព​ស្តេច​ ស្រុក​តាប​ប្រាយ៉ា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។ ការ​ចុះ​ធ្វើ​កំណត់​ហេតុ​នេះ​គឺ​បន្ទាប់​ពី​នគរ​បាល​ការ​ពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ កម្លាំង​ស៊ើប​ការណ៍​ទ័ព​ជើង​គោក​ និង​កម្លាំង​ប្រតិបត្តិ​ការ​សឹក​រង​ខេត្តដែល​ប្រចាំការ​នៅ​ចំណុច​នោះ​ ចុះ​​ល្បាត​រួមគ្នា​ប្រទះ​ឃើញ​ ខណៈ​ឈ្មួញ​យក​មក​លាក់​ទុក​ដើម្បី​នាំ​ឆ្លង​ដែន ។​

នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​មាន​រទេះ​សម្រាប់​រុញ​ឈើ​គ្រញូង​មួយ​ចំនួន​ផងដែរ​ ដែល​សង្ស័យ​កម្មករ​អូស​រទេះ​ដឹក​ឈើ​នោះ​ដឹង​ខ្លួន​មុន​ថា សមត្ថ​កិច្ច​ចុះ​ល្បាត​ ក៏រត់​ចោល​ទាំង​រទេះ​និង​ឈើ​គ្រញូង​តែ​ម្តង ។​ លោ​ក​ ប្រាក់​ សាំ​ មេ​បញ្ជា ការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨០៧ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ឈើ​គ្រញូងទាំង​២៣​ដុំ​នេះ​ត្រូវ​បាន​កង​កម្លាំង​ចម្រុះ​ប្រទះ​ឃើញ​នៅ​ពេល​​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នា​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១៦​ មិថុនា។​ ​ក្រោយ​ពី​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​រួច​ ក៏​ទទួល​បទបញ្ជាពី​លោក​ស្នង​ការ​-ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន​ពិសេស​ការ​សម្រប​សម្រួល​បញ្ជាពី​លោក ផាន់​ ភីរម្យ​ ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ឱ្យ​បញ្ជូន​ឈើ​គ្រញូងទាំង​នេះ​មក​ទីបញ្ជាការ​វរៈ​ដើម្បី​សហ​ការ​ជាមួយស្ថាប័ន​ជំនាញធ្វើ​ការ​ថ្លឹង និង​វាស់​វែង ។​

លោក​មេបញ្ជាការ​រូប​នេះ​បន្ត​ថា​ ក្រោយ​ពី​ការ​ថ្លឹង និង​វាស់​វែង​រួច​ ឈើ​គ្រញូងទាំង​នេះ​នឹង​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាលព្រៃ​ឈើ​យក​ទៅ​បន្ត​តាម​នីតិវិធី ។​ ទោះ​បីជា​បែបណា​ មក​ទល់​ម៉ោង​៣​រសៀល​ថ្ងៃដដែល​នោះ លោក​ ប្រាក់​ សាំ មិន ទាន់​ប្រាប់​លម្អិតថា​ ឈើ​គ្រញូង​ទាំង​២៣​ដុំ​នោះ​មាន​ទម្ងន់​ប៉ុន្មាន​គីឡូ​ក្រាម​ ឬ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប​នៅ​ឡើយ​ទេ​ ដោយ​លោក​ប្រាប់​ថា​កំពុង​ធ្វើការ​នៅ​ឡើយ ។​ តាមប្រភព​ព័ត៌​មាន​ប្រាប់​ថា​ បញ្ហា​ទប់​ស្កាត់​ការ​លួច​កាប់​និង​ធ្វើ​ជំនួញ​ឈើ​គ្រញូង​ សមត្ថ​កិច្ច​មាន​ការ​លំបាក​ខ្លាំងណាស់ ព្រោះ​អ្នក​រក​ស៊ី​ឈើ​គ្រញូង​ប្រើ​ប្រាស់​រថយន្ត​សុទ្ធតែ​ទំនើបៗ​ ហើយ​មាន​ពេល​ខ្លះ​ឈ្មួញ​មាន​ទាំង​អាវុធ​ទៀត​ផង​ ម្យ៉ាង​គេ​សង្ស័យ​ថា​ មានអ្នក​មានអំណាច​នៅ​ពី​ក្រោយ​ខ្នង​ក៏​ថា​បាន​ ៕​