ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​ប្រធាន​គយ​កំពង់​ចាម ​មិន​​បាន​ចូល​ខ្លួន​តាម​ដីកា​កោះ​ របស់​ព្រះ​រាជ​អាជ្ញា​សា​លា​ដំបូង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹងថា​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៤​ មិថុនា​ ជា​ថ្ងៃ​កំណត់​ឱ្យ​លោក​ ឃុន​ ដូរ៉េ​ កូន​ប្រុស​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋា​ករ​ខេត្ត​កំពង់​ចាម​ចូល​បំភ្លឺ​លើ​ពាក្យ​បណ្តឹង​មួយ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រើ​អំពើ​ហិង្សា​លើ​អតីត​សង្សារ​ ដែល​សំណុំ​រឿង​នោះ​មាន​៣​បទ​ល្មើស​គឺ​ ១-ហិង្សា​ដោយ​ចេតនា​ ២-ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​ ៣-អំពើ​លួច​ ។

រាជធានីភ្នំពេញ​ ៖​ ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹងថា​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៤​ មិថុនា​ ជា​ថ្ងៃ​កំណត់​ឱ្យ​លោក​ ឃុន​ ដូរ៉េ​ កូន​ប្រុស​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋា​ករ​ខេត្ត​កំពង់​ចាម​ចូល​បំភ្លឺ​លើ​ពាក្យ​បណ្តឹង​មួយ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រើ​អំពើ​ហិង្សា​លើ​អតីត​សង្សារ​ ដែល​សំណុំ​រឿង​នោះ​មាន​៣​បទ​ល្មើស​គឺ​ ១-ហិង្សា​ដោយ​ចេតនា​ ២-ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​ ៣-អំពើ​លួច​ ។ ប៉ុន្តែ​ការ​កំណត់​ឱ្យ​ចូល​ខ្លួន​ពី​សំណាក់​ស្ថាប័ន​អយ្យ​ការ​ដែល​មាន​លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​កាន់​សំណុំ​រឿង​នេះ​គឺ​ លោក​ ឃុន​ ដូរ៉េ​ មិន​បាន​ចូល​ខ្លួន​ទេ​ ។

មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ទៀត​ថា​ លោក​ស្រី​ ស៊ឺ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ បាន​ចេញ​ដីកា​កោះ​ឱ្យ​លោក​ ឃុន​ ដូរ៉េ​ ចូល​ខ្លួន​ទៅ​បំភ្លឺ​លើ​ពាក្យ​បណ្តឹង​របស់​អតីត​សង្សារ​កាល​ពី​ថ្ងៃ​ទី​១៣​ មិថុនា​ តែ​សាមី​ខ្លួន​បាន​សុំ​ពន្យារ​ពេល​ចូល​ទៅ​ថ្ងៃ​ទី​១៤​ មិថុនា​ វេលា​ម៉ោង​៩ព្រឹក​ ។ លុះ​ដល់​ថ្ងៃ​និង​ពេល​វេលា​កំណត់​ គេ​បាន​ឃើញ​លោក​មេធាវី​ទៅ​មើល​ផ្លូវ​មុន​ ហើយ​ឮថា​ លោក​មេធាវី​នោះ​បាន​ទូរ​ស័ព្ទ​ប្រាប់​ទៅ​កូន​ក្តី​ គឺ​លោក​ ឃុន​ ដូរ៉េ​ ថា​ មាន​អ្នក​កាសែត​ច្រើន​នៅ​ចាំ​ស្វាគមន៍​ ។ អាចចាត់​ទុក​ថា​ ពេល​ទទួល​បាន​ព័ត៌​មាន​នោះ​ លោក​ ឃុន​ ដូរ៉េ​ លែង​ហ៊ាន​ចូល​តុលា​ការ​តែ​ម្តង​ ឬ​អាច​រក​ពេល​ក្រោយ​ទៀត​ជា​យុទ្ធ​សាស្ត្រ​បង្វែង​ដាន​ចំពោះ​អ្នក​កាសែត​ ។

មន្ត្រី​សាលា​ដំបូង​បាន​បន្ត​ថា​ ការ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​ព្រះ​រាជ​អាជ្ញា​ដោយ​សំអាង​លើ​ហេតុ​ផល​ពីនេះ​ពី​នោះ​យ៉ាង​ដូច្នេះ​ គឺ​បុគ្គល​រូប​នេះ​តំណាង​អយ្យ​ការ​នឹង​មិន​រួញ​រា​បញ្ជូន​សំណុំ​រឿង​ដាក់​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ ដើម្បី​ចាត់​ការ​បន្ត​ ឡើយ​ ដោយ​មិន​ត្រូវ​ទុក​ ឬ​ពន្យារ​ពេល​លើ​សំណុំ​រឿង​នេះ​ទេ​ ចៀស​វាង​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ភាគី​ដើម​បណ្តឹង​ ។ គួរ​រំលឹក​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា​កន្លង​មក​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ចាត់​បញ្ជូន​សំណុំ​រឿង​កូន​ប្រុស​លោក​ប្រធាន​សាខា​គយ​ខេត្ត​កំពង់​ចាម​រូប​នេះ​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជា​ផ្លូវ​ការ​ ។

តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ ជៀប​ អូឡែន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​បើក​បរ​រថយន្ត​ និង​ឈ្មោះ​ ជា​ គឹម​ឡាយ​ (ត្រូវ​ជា​កូន​ស្រី) ស្នាក់​នៅ​ផ្ទះ​លេខ​២០២​ មហា​វិថី​ម៉ៅសេទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​ប្រហែល​១០​យប់​ ថ្ងៃ​ទី​២៨​ មេសា​ កូន​ស្រី​ឈ្មោះ​ ជា​ គឹម​ឡាយ​ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​ ឈ្មោះ​ ឃុន ដូរ៉េ​ បាន​វាយ​ធ្វើ​បាប​ និង​ចាប់​នាង​ដាក់​ក្នុង​រថយន្ត​រ៉ង់​រ៉ូវែរ​ ។ ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​ លោក​និង​ក្រុម​គ្រួសារ​បាន​ម្នី​ម្នា​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ក៏​ឃើញ​ជន​សង្ស័យ​ ឈ្មោះ​ ឃុន ដូរ៉េ​ នៅ​ទីនោះ​មែន​រួម​ជាមួយ​បក្ស​ពួក​ច្រើន​នាក់​ទៀត​​ ដែល​ខ្លះ​នៅ​អង្គុយ​ក្នុង​រថយន្ត​ម៉ាក​ហ្វដ​១គ្រឿង​ និង​ខ្លះ​ចេញ​មក​ឈរ​ខាង​ក្រៅ​កំពុង​គំរាម​កូន​ស្រី​លោក​ ។

ពាក្យ​បណ្តឹង​បន្ត​ថា​ ពេល​នោះ​កូន​ប្រុស​របស់​លោក​ឈ្មោះ​ ឡែន​ ង៉ែត​ ក៏​ទៅ​ដល់​ដែរ​ ហើយ​លោក​បាន​សួរ​ទៅ​ឈ្មោះ​ ឃុន​ ដូរ៉េ​ ថា​ ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​នាង​ ជា គឹម​ឡាយ​ កូន​ស្រី​របស់​លោក​ ? គ្រាន់​តែ​សួរ​ប៉ុណ្ណឹង​ ស្រាប់​តែ​ឈ្មោះ​ ឃុន ដូរ៉េ និង​បក្ស​ពួក​បាន​ស្ទុះ​មក​ចាប់​លោក​ និង​កូន​ប្រុស​វាយ​ដំ​ បណ្តាល​ឱ្យ​របួស​ដៃ​ និង​ក្បាល​ ។ លុះ​ពេល​ឃើញ​លោក​ និង​កូន​ទ្រុឌ​ទ្រោម​ ឈ្មោះ​ ឃុន ដូរ៉េ​ បាន​លូក​ហោប៉ៅ​ខោ​លោក​យក​អស់​ប្រាក់​ចំនួន​១.៦០០​ដុល្លារ​ ថែម​ទាំង​យក​ដុំថ្ម​វាយ​កម្ទេច​កញ្ចក់​រថយន្ត​កូន​ប្រុស​លោក​ទៀត​ រួច​នាំ​គ្នា​គេច​ខ្លួន​បាត់​ ។ ប៉ុន្តែ​​ទោះជា​យ៉ាងណា​ មនុស្ស​ទាំងអស់​នោះ​ និង​រថយន្ត​ត្រូវបានកត់ចំណាំ​អស់​ហើយ ដូច​ជា​​​រថយន្ត​ម៉ាក​រ៉ង់​រ៉ូ​វែរ​របស់​ឈ្មោះ​ ឃុន ដូរ៉េ ​ពណ៌​ស ពាក់​ស្លាក​លេខ​​ភ្នំពេញ​​ 2T-3277 និង​រថយន្ត​ម៉ាក​ហ្វដ​ពណ៌​ស ​ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2W-3277 ។

លោក​ ជៀប ​អូឡែន ​បាន​​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​​ទៀ​​ត​ថា ​កូនស្រី​លោក​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ឈ្មោះ​ ឃុន ​ដូរ៉េ ​ជាង​៥ឆ្នាំ​ហើយ ​តែ​ក្រោយ​មក​ឈ្មោះ​ ឃុន ដូរ៉េ ​បាន​ទៅ​​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ​ដែល​ធ្វើ​​ឱ្យ​កូន​ស្រី​លោក​​មាន​តែការ​ឈឺ​ចាប់ ។ ម្យ៉ាង​ទៀត​ឈ្មោះ​ ឃុន ដូរ៉េ ​​តែង​តែ​គំរាម​កំហែង​មិន​ឱ្យកូន​ស្រី​លោក​រៀប​ការ​ជា​មួយ​ប្រុស​​ដទៃ​ឡើយ ។ ​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​បន្ត​ថា ឈ្មោះ​ ឃុន​ ដូរ៉េ​ ធ្លាប់​មាន​ទំនាស់​ជា​មួយ​នាង​ ជា​ គឹម​ឡាយ​ ២​លើក​មក​ហើយ​ ដែល​លើក​ទី​១​-សំ​ណុំ​រឿង​ នៅ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ និង​លើក​ទី​២​-សំ​ណុំ​រឿង​នៅ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប៉ុន្តែ​សំណុំ​រឿង​ទាំង​២​នេះ​ត្រូវ​បាន​សម្រុះ​សម្រួល​បញ្ចប់​អស់​ហើយ​ ដោយ​មាន​កិច្ច​សន្យា​ទាំង​សង​ខាង​ ។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា​ បាន​ជា​ការិយា​ល័យ​ជំនាញ​បង្ខំ​ចិត្ត​បញ្ជូន​សំ​ណុំ​រឿង​នេះ​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ​ មូល​ហេតុ​មក​ពី​អស់​សមត្ថ​ភាព​និង​កោះ​ហៅ​ និង​ស្វែង​រក​ឈ្មោះ​ ឃុន​ ដូ​រ៉េ​ ដើម្បី​សាក​សួរ​ ឬ​មក​សម្រុះ​សម្រួល​គ្នា​ជា​មួយ​ដើម​បណ្តឹង​ ដូច្នេះ​ទុក​ពេល​ឱ្យ​សមត្ថ​កិច្ច​តុលា​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​ ៕