ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​ដឹក​ឈើ​អារ​និង​ប្រណីត ​កក្រើក​រាល់​យប់​លើ​ផ្លូវ​ជាតិ​51​ សង្ស័យ​មន្ត្រី​ខិល​ខូច​ឃុប​ឃិត

12 ឆ្នាំ មុន

ខេត្ដ​កំពង់ស្ពឺ ៖​ រថយន្ដ​តូច​ធំ​ និង​គោយន្ដ​ជា​ច្រើន​គ្រឿង​ បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​អារ​ និង​ឈើប្រណីត​ចេញ​ពី​ស្រុក​ឱរ៉ាល់​ ក្នុង​ខេត្ដ​កំពង់​ស្ពឺ​ ឆ្ពោះ​ទៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​ស្រុក​ថ្ពង​ និង​ស្រុក​ឧដុង្គ​យ៉ាង​គគ្រឹក​គគ្រេង​ ។​ ផ្លូវ​ទាំង​នោះ​មាន​ស្ថាប័ន​គ្រប់​ជំនាញ​ ជា​ពិសេស​មន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ​ក៏​ប្រចាំ​ការ​នៅ​ទី​នោះ​ ប៉ុន្ដែ​បទ​ល្មើស​នាំ​ឈើ​ចេញ​នៅ​តែ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​ ។​

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ចំពោះ​ការ​ដឹក​ជញ្ជូន​ឈើ​អារ​ និង​ឈើ​ប្រណីត​នេះ​ធ្វើ​ឡើង​នៅ​លើ​ដង​ផ្លូវ​លេខ​៥១​​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​ច្រើន​កន្លែង​​ ដែល​តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា​ រថយន្ដ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​លើ​ផ្លូវ​លេខ​៥១​​ ឱរ៉ាល់​-ថ្ពង​ និង​ស្រុក​ឧដុង្គ​នេះ​មាន​ច្រើន​ប្រភេទ​ដូច​ជា​ រថយន្ដ​កាមរី​ ឡង់​គ្រីស្ស័រ​ និង​រថយន្ដ​កូរ៉េ​ជា​ដើម​ ។​ បើ​តាម​សេចក្ដី​រាយការណ៍​​ គឺ​ការ​ចរាចរណ៍​ឈើ​ភាគ​ច្រើន​នៅ​ពេល​យប់​ ដោយ​​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ទាក់​ទង​ជាមួយ​មន្ដ្រី​ជំនាញ​រួច​អស់​ហើយ​ ទើប​ចរាចរណ៍​ឈើ​ចេញ​ទៅ​កាន់​គោល​ដៅ​ដែល​គេ​គ្រោង​ទុក​ ។​

ទោះ​បី​ជា​បែប​ណា​ ពុំ​មាន​រថយន្ដ​របស់​ឈ្មួញ​ណា​មួយ​គេច​ផុតពី​សមត្ថកិច្ច​បាន​ឡើយ​ បើ​ហ៊ាន​បើក​រត់​ប្រាកដ​ជា​ត្រូវ​រង​ការ​ដេញ​តាម​ក្របួច​យក​ស្នា​ដៃ​មិន​ខាន​ ។​ ជាក់ស្ដែង​ដូច​នៅ​យប់​ថ្ងៃ​ទី​ ១១-​១២​-​១៣-​១៤​ មិថុនា​កន្លង​មក​ មាន​រថយន្ដ​កាមរី​គូទហើម​មួយ​គ្រឿង​របស់​ឈ្មួញ​ម្នាក់​នៅ​ស្ពាន​ដែក​ស្រុក​ឱរ៉ាល់​ បាន​ដឹក​ឈើ​ក្រញូង​ពេញ​ដែល​ធ្លាប់​បង់​លុយ​ឱ្យ​មន្ដ្រី​ខិលខូច​មួយ​ចំនួន​​ ប៉ុន្ដែ​បែប​ចង់​ស៊ី​ដាច់​គេច​មិន​បង់​ ក៏​ត្រូវ​រថយន្ដ​របស់​មន្ដ្រី​ជំនាញ​ដេញ​តាម​ស្ទាក់​រហូត​ដល់​ម្ចាស់​ឈើ​គ្រញូង​នោះ​ ដឹង​ខ្លួន​ក៏​ចូល​មក​ចរចា​តែ​ម្ដង​ ទើប​ហ៊ាន​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​ ។​

ការ​ចរចា​ឈើ​អារ​ និង​ឈើ​ដុល​យក្ស​(គ្រឿង​សិប្បកម្ម​)​វិញ​ គឺ​មាន​ឈ្មោះ​ សឿង​​ និង​ឈ្មោះ​ រុន​ ជា​អ្នក​រត់​ការ​បង់​លុយ​ឱ្យ​មន្ដ្រី​ជំនាញ​ ។​ ចំពោះ​​​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជា​ពលរដ្ឋ​រិះ​គន់​ថា​ មន្ដ្រី​ជំនាញ​ និង​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទំនង​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ ទើប​អាច​ដំណើរ​ការ​បាន​ ។​ ទាក់​ទិន​នឹង​ករណី​ខាង​លើ​នេះ​ នៅ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ណា​មួយ​បាន​ទេ​ ពី​លោក​នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ទទួល​ខុស​ត្រូវ​តំបន់​ខាង​លើ​ ៕​