ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ជា ខេង​ ស៊ុយ​ សែម​ ដឹក​នាំប្រតិ​ភូ​សួរ​សុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ឃុំ​តាលោ

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​៖ លោកជំ​ទាវ​ជា ខេង​ ភរិយា​លោក​​ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ កាល​ពី​រសៀល​ថ្ងៃទី​១៥ មិថុនា​ ២០១៣ បាន​ដឹកនាំ​​ប្រតិភូ​មួយ​ក្រុម​​រួមមាន​លោក​ជំទាវ ទីន រិន លោក​ជំទាវ​កញ៉ាយិន ផាន្នី​ លោក​ជំទាវឧកញ៉ា​ ភាព​ ហៀក​ លោក​ជំទាវ​ឧញ៉ា​ អ៊ឹង​ ស៊ីស្រ៊ន និង​លោក​ជំទាវឧ​កញ៉ា វិញ ហួរ​

ខេត្ត​ពោធិ៍​សាត់​៖ លោកជំ​ទាវ​ជា ខេង​ ភរិយា​លោក​​ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ កាល​ពី​រសៀល​ថ្ងៃទី​១៥ មិថុនា​ ២០១៣ បាន​ដឹកនាំ​​ប្រតិភូ​មួយ​ក្រុម​​រួមមាន​លោក​ជំទាវ ទីន រិន លោក​ជំទាវ​កញ៉ាយិន ផាន្នី​ លោក​ជំទាវឧកញ៉ា​ ភាព​ ហៀក​ លោក​ជំទាវ​ឧញ៉ា​ អ៊ឹង​ ស៊ីស្រ៊ន និង​លោក​ជំទាវឧ​កញ៉ា វិញ ហួរ​ បាន​ចុះ​សំណេះ​សំណាល​សួរ​ទុក្ខ​បង​ប្អូន​​ប្រជាពល​រដ្ឋ​ចំនួន​១.០០០នាក់​ មក​ពី​ភូមិ​ចំនួន៦ ក្នុង​ឃុំ​តាលោ​ ស្រុក​បាកាន​។​

 ពិធី​ធ្វើ​នេះ​ឡើង​នៅក្នុង​វត្ត​ព្រៃ​រោង​ ដោ​យ​មានការចូលរួម​ពី​លោក​អភិបាល​ស្រុក​ អធិការ​នគរបាល​ និង​មេឃុំ​ មេភូមិ​ជាច្រើន​រូប​ទៀត​។

 លោក​ជំទាវ​ជា ខេង​ ស៊ុយ​ សែម​ បានសម្ដែង​ទឹកចិត្ត​រំភើប​រីក​រាយ​ជាពន់​ពេក ដោយ​ឃើញ​បង​ប្អូនប្រ​ជា​ពល​រដ្ឋ​ទាំង​ស្រី​ទាំង​ប្រុស​ ទាំង​ចាស់​ទាំង​ក្មេង​ ទោះ​បី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ណាក៏​ដោយ​ ក៏​មិនជិនណាយ​ ឬ​ធុញ​ទ្រាន់​អ្វី​ឡើយ​ ​បាន​តស៊ូ​ជាមួយ​គ្នា​រហូត​ចប់​ចុង​ចប់​ដើម​ក្នុង​កម្ម​វិធី​​។ ​លោក​ជំទាវ​ថ្លែង​បន្ត​ថា ពី​មុន​នៅឃុំ​តា​លោ​​នេះ​ផ្លូវ​ឆ្ងាយ​ពិបាក​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​ ប៉ុន្តែ​ឥឡូវ​នេះ​មានផ្លូវ​កៅស៊ូ​ ហើយប្រជា​ពល​រដ្ឋ​មាន​ជី​វភាព​ធូរ​ធារ​ច្រើន៕