ចាប់ឈើគ្រញូង២៣ដុំនៅបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឈើគ្រញូងមានមុខជ្រុង, មុខមូល កំណាត់ប្រវែង២ម៉ែត្រចំនួន២៣ដុំត្រូវបានកម្លាំងចម្រុះមានប៉ូលិសព្រំដែនគោក៨០៧ឌឺបេ យោធាជើងគោកប្រចាំទិសបន្ទាយមានជ័យ ប៉ូលិសរដ្ឋបាល និងកម្លាំងអាវុធហត្ថបង្ក្រាបបាននាវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ មិថុនា ២០១៣ នេះ នៅភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ចំណុចបង្គោលឡាក់លេខ៣២ ទល់មុខភូមិរំសៃ ខេត្តស្រះកែវ ប្រទេសថៃ ។
ចែករំលែកព័តមាននេះ