ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីងអើយមីង…ឃើញទេ​លទ្ធផលទង្វើ​ខ្លួន​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ត្រី​ជា​មេខ្យល់​មុខសញ្ញា​ជួញដូរ​មនុស្ស​ឱ្យ​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​​ខុសច្បាប់​ម្នាក់​ ត្រូវ​បាន​តុលារ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោម​បទចោទ​ពីបទ​លក់ដូរ​ សម្រាប់​នាំ​ឆ្លង​ដែន​ត្រូវ​​បាន​កម្លាំង​នគរបាល​ខេត្តក្រចេះ​ស្រាវជ្រាវ ពន្លាត​ដែនដី​ចាប់ខ្លួន​បាន​នៅ​ខេត្ត​ត្បូងឃ្មុំ​ ។ ស្ត្រី​មុខសញ្ញា​ជា​មេខ្យល់​ខាងលើ ​ឈ្មោះ…

ខេត្តក្រចេះ​ ៖ ស្ត្រី​ជា​មេខ្យល់​មុខសញ្ញា​ជួញដូរ​មនុស្ស​ឱ្យ​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​​ខុសច្បាប់​ម្នាក់​ ត្រូវ​បាន​តុលារ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោម​បទចោទ​ពីបទ​លក់ដូរ​ សម្រាប់​នាំ​ឆ្លង​ដែន​ត្រូវ​​បាន​កម្លាំង​នគរបាល​ខេត្តក្រចេះ​ស្រាវជ្រាវ ពន្លាត​ដែនដី​ចាប់ខ្លួន​បាន​នៅ​ខេត្ត​ត្បូងឃ្មុំ​ ។

ស្ត្រី​មុខសញ្ញា​ជា​មេខ្យល់​ខាងលើ ​ឈ្មោះ កង ជី​ម អាយុ​៥០​ឆ្នាំ រស់នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ ​​លោកញឹ​ល ប៊ុ​ន​លី សម្រេច ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ។

ស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អ​នី​ត​ជន​លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ត្រូវ​បាន​ស្ត្រី​សង្ស័យ​​និង​បក្សពួក​បាន​​បោក​បញ្ឆោត​លក់​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​យកប្តី​ តែ​ដោយ​ខុស​ច្បាប់​ កាលពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​ជិត​២​ពាន់​ដុល្លារ​ក្រោម​លេស​ថា នាំ​ទៅ​រក​ការងារ​ធ្វើ​ ដើម្បី​រក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ ។

លោកស្រី​​ស្នងការ​រង​បាន​សម្រង​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កូនស្រី​គាត់​​បាន​ទៅ​ដល់​ប្រទេស​ចិន​ក៏​បាត់​ការ​ទំនាក់ទំនង​ ។ ព្រោះ​នាង​ត្រូវ​បានបង្ខំ​ឲ្យ​យកប្តី​ដោយ​ខុសច្បាប់​និង​ត្រូវ​បាន​បង្ខាំង​ទុក មិន​ឱ្យ​មានការ​ទំនាក់ទំនង​មក​ស្រុក​ខ្មែរបាន​នោះ​ទេ​ ។ តែ​ក្រោយមក ​នាង​បាន​លួច​ទំនាក់​ទ​ន​ង​មក​ស្ត្រី​ជា​ម្តាយ ទើបដឹង​ថា​ នាង​បាន​ចាញ់​បោ​​កគេ​ ដោយ​ត្រូវ​មេខ្យល់​បង្ខំ​ឲ្យ​មក​យកប្តី​នៅ​ប្រទេស​ចិន​ ។

លោក​ស្ត្រី​ស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​ជួយ​អន្តរា​គមន៍​កូនស្រី​​​គាត់​ តាម​រយៈ​អង្គការ​ពាក់​ព័​ន្ឋ​នានា ក៏​ដូច​ជា​មក​កា​រិ​យាល័យ​នគរបាល​ជំនាញ ​។ ក្រោយ​ការ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ ស្រាវជ្រាវ​និង​ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​ស្ត្រី​ជា​មុខ​សញ្ញា​មេខ្យល់​រូប​នេះ​បាន​។ ដោយ​លោកស្រី​អះអាង​ថា ចំពោះ​នារី​រង​គ្រោះ ដែល​ត្រូវ​បាន​ក្រុម​មេខ្យល់​បោក​នាង​យក ទៅ​លក់​នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ កំពុង​តែ​ទំនាក់ទំនង​គ្នា​ដើម្បី​នាំ​នាង
​ត្រឡប់ មក​ស្រុក​កំណើត​វិញ​ ។

អត្ថបទសរសេរ ដោយ