ហ៊ីយ៉ាន់ដាយសង្ស័យអ្នកបើកបរងងុយដេកបុករថយន្តកូរ៉េចតស្ងៀមពីក្រោយស្លាប់៤នាក់
ខេត្តកណ្តាល៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម៌ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយបើកបុកពីក្រោយរថយន្តកូរ៉េចតស្ងៀមពេញទំហឹង បណ្តាលឲ្យអ្នកជិះក្នុងររថយន្តកៀបជាប់ក្នុងកាប៊ីនតែម្តង ។ គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៥ មិថុនា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។
ចែករំលែកព័តមាននេះ