ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​​នាយក​ដ្ឋាន​​​ការ​ពារ​ផ្លូវ​​ច្បាប់​នៃ​ក្រសួង​​កិច្ច​ការ​នារី​​នាំអំណោយ​​ទៅជូនស្ត្រីម្តាយ​ក្មេករង​គ្រោះ​ និង​ស្ត្រី​ជាប្រពន្ធ​ចុង​លោក​កឹម សុខា​ នៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ​​លោក​​ស្រី​​កេត ម៉ារ៉ាឌី ​ប្រធាន​​​​នាយក​ដ្ឋាន​ការពារ​​ផ្លូវ​ច្បាប់នៃ​​ក្រសួង​កិច្ច​ការ​នារី​ និង​​លោក​ស្រី​ទេស ច័ន្ទសារឿន ប្រធាន​​មន្ទីរ​កិច្ច​ការ​នារី​រាជ​​ធានីភ្នំពេញ រួម​ទាំង​​មន្ត្រី​រាជការ​​របស់​មន្ទីរនៅ​វេលា​ម៉ោង​១១ និង១៥នាទីព្រឹក​ថ្ងៃទី​១៥ មិថុនា ២០១៣ ​​បាន​ចុះ​​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីសួរ​សុខ​ទុក្ខ និង​ផ្តល់អំណោយ​ជូន​ស្ត្រីជាម្តាយ​ឈ្មោះ​សម ផល្លា អាយុ​៦២ឆ្នាំ ​​និង​ស្ត្រី​​ឈ្មោះ​

​រាជធានីភ្នំពេញ​ ៖ ​​លោក​​ស្រី​​កេត ម៉ារ៉ាឌី ​ប្រធាន​​​​នាយក​ដ្ឋាន​ការពារ​​ផ្លូវ​ច្បាប់នៃ​​ក្រសួង​កិច្ច​ការ​នារី​ និង​​លោក​ស្រី​ទេស ច័ន្ទសារឿន ប្រធាន​​មន្ទីរ​កិច្ច​ការ​នារី​រាជ​​ធានីភ្នំពេញ រួម​ទាំង​​មន្ត្រី​រាជការ​​របស់​មន្ទីរនៅ​វេលា​ម៉ោង​១១ និង១៥នាទីព្រឹក​ថ្ងៃទី​១៥ មិថុនា ២០១៣ ​​បាន​ចុះ​​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីសួរ​សុខ​ទុក្ខ និង​ផ្តល់អំណោយ​ជូន​ស្ត្រីជាម្តាយ​ឈ្មោះ​សម ផល្លា អាយុ​៦២ឆ្នាំ ​​និង​ស្ត្រី​​ឈ្មោះ​កែវ សុផាន់ណារី ​អាយុ​៤១​ឆ្នាំ ដែល​ជា​ប្រពន្ធ​ចុង​របស់​លោក​កឹម សុខា ​​​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​​កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ កន្លងមក​ នៅភូមិ​ទី៨ សង្កាត់​កំពង់លាវ ក្រុង​ព្រែវែង​ ។

អំណោយ​ទាំងនោះ​មាន​ ​ផ្លែ​ឈើ​គ្រប់មុខ​២​កន្ត្រក និង​ថវិកា​ចំនួន​២លាន​រៀល ។ លោក​ស្រី​​កេត ម៉ារ៉ាឌី បាននិយាយថា ដោយ​មាន​ការ​អាណិត​អាសូរ និង​ជាស្ត្រី​ដូច​គ្នា ដូច្នេះ​លោក​ស្រី​បាន​នាំ​អំណោយទាំងនោះជូនតែម្តង ។ លោក​ស្រីបន្ត​ថា កុំអោយពួកគាត់​អស់​សង្ឃឹម ច្បាប់​នឹង​ជួយ​ដោះស្រាយជូនពួកគាត់​បាន។ ស្ត្រី​រងគ្រោះ​ទាំង២បាន​លើក​ដៃ​សំពះ​អរគុណចំពោះ​សប្បុរ​សជន​ទាំងអស់​ដែល​បាន​ជួយ​ផ្តល់ជា​អំណោយ និង​ការ​គាំទ្រ​ចំពោះ​ពួកគាត់​៕​​