ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ដ៏អស្ចារ្យ​របស់​ផ្លែ​ផ្ញៀវ​ ដែល​អ្ន​ក​មិន​ទាន់​ដឹង

5 ឆ្នាំ មុន

ផ្លែ​ផ្ញៀវ គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​អាច​ទទួលទាន​បាន​ទាំង​ឆៅ និង​ទាំង​សម្បក​តែ​ម្ដង ។ មនុស្ស​ភាគច្រើន​យក​ផ្លែ​ផ្ញៀវ​មក​ទទួលទាន​លេង ដោយ​មិន​បាន​ចាប់អារម្មណ៍​ដឹង​ថា ផ្លែ​ឈើ​នេះ​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព​របស់​ពួក​គេ​ឡើយ ។ ១….

ផ្លែ​ផ្ញៀវ គឺជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​អាច​ទទួលទាន​បាន​ទាំង​ឆៅ និង​ទាំង​សម្បក​តែ​ម្ដង ។ មនុស្ស​ភាគច្រើន​យក​ផ្លែ​ផ្ញៀវ​មក​ទទួលទាន​លេង ដោយ​មិន​បាន​ចាប់អារម្មណ៍​ដឹង​ថា ផ្លែ​ឈើ​នេះ​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព​របស់​ពួក​គេ​ឡើយ ។

១. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ  ៖ សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ផ្ញៀវ គឺ​វីតាមីន C ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ប្រសើរ​ឡើង ។ ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ គឺ​សំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺ​ផ្សេង​ៗ ។ ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ ក៏​ជួយ​អ្នក​ឲ្យ​ចៀស​ឆ្ងាយ​ពី​មេរោគ​ឆ្លង​ដូច​ជា ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ ជាដើម​ផង​ដែរ ។

២.​ជួយ​ឲ្យ​ស្បែក​រឹង​មាំ​ស្រស់​ស្អាត ៖ វីតាមីន​C គឺ​មិន​ត្រឹមតែ​សំខាន់ ដើម្បី​រក្សា​បាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ល្អ​រឹង​មាំ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ដែរ ។ នេះ​ក៏​ព្រោះតែ​វីតាមីន C ជួយ​ព្យាបាល​ជួសជុល​ស្បែក​ដែល​ខូចខាត ក៏​ដូច​ជា​សំយោគ​កូ​ឡា​ជែ​ន​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មិន​ងាយ​ចាស់ ឬ​ឆាប់​ជ្រីវជ្រួញ​ទៀត​ផង ។

៣. ពង្រឹង​សុខភាព​អញ្ចាញធ្មេញ ៖ លើស​ពី​នេះ​ទៅ​ទៀត វីតាមីន C ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ផ្ញៀវ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​អញ្ចាញធ្មេញ​រឹង​មាំ ។

៤. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​ជាតិ​ដែក ៖ កង្វះ​ជាតិ​ដែក​ក្នុង​រាង​កាយ ឬ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​មួយ​ទាក់ទង​នឹង​ឈាម ។ កង្វះ​នៃ​គ្រាប់​ឈាមក្រហម​នឹង​បង្អាក់​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ ហើយ​បង្ក​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ ។ ទោះជា​យ៉ាងណា ផ្លែ​ផ្ញៀវ គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ហើយ​នេះ​មាន​ន័យ​ថា អ្នក​គួរ​រួម​បញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក ឬ​កង្វះ​គ្រាប់​ឈាមក្រហម​ក្នុង​រាង​កាយ ។

៥. កាត់​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ ៖ នេះ​គឺជា​មូលហេតុ​មួយទៀត​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ផ្លែ​ផ្ញៀវ គឺ​ល្អ​សម្រាប់​សុខភាព​ឈាម​របស់​អ្នក ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ផ្លែ​ឈើ​នេះ គឺ​ល្អ​ដូច​ទៅ​នឹង​ផ្លែ​ចេក​ដែរ​ក្នុង​ការ​បង្ការ​ការ​ឡើង​ខ្ពស់​នៃ​សម្ពាធ​ឈាម ក៏​ដូច​ជា​កាត់​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ ។ ផ្លែ​ផ្ញៀវ ក៏​ជួយ​រក្សា​កម្រិត​ធម្មតា​នៃ​សម្ពាធ​ឈាម​ដែល​ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ពី​បញ្ហា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ផង​ដែរ ។

៦.​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ៖ សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយទៀត​ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ផ្ញៀវ គឺ​កាល់ស្យូម ។ ភាគ​ច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា កាល់ស្យូម គឺជា​សារធាតុ​ចាំបាច់​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាព​រឹងមាំ​។ ដូច្នេះ​ការ​ទទួលទាន​ផ្លែ​ផ្ញៀវ​ជា​ប្រចាំ រួម​ផ្សំ​ជាមួយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​ចៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង​ប្រកបដោយ​ប្រសិទ្ធភាព ។

៧.​សម្រួល​ដល់​ការ​រំលាយ​អាហារ ៖ ការ​ទទួលទាន​ផ្លែ​ផ្ញៀវ​ជា​ប្រចាំ ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ ដោយសារ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ខ្ពស់​ដែល​ជំរុញ​ការ​ផលិត​ទឹក​ក្រពះ​រំលាយ​អាហារ ។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​សរសៃ ក៏​ជួយ​សម្រួល​ដល់​ចលនា​នៃ​ពោះវៀន​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន និង​ជំងឺ​ឫសដូងបាត​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ