ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​បើក​​បរ​​រថ​​យន្ត​​ដឹក​​ដី ​ចាប់​​នាង​.គ​​កូន​​ម្ចាស់​​យាន​​ដ្ឋាន​ រំលោភ​​នៅ​​ក្នុង​​បន្ទប់​​ទឹក

12 ឆ្នាំ មុន

ខេត្ត​កំពត ​៖ បុរស​ជា​អ្នក​បើក​បរ ​រថយន្ត​ម្នាក់​បាន​ចាប់​កូន​ស្រី​​ម្ចាស់​យាន​ដ្ឋាន​ដែល​ជាមនុស្ស​គ រំលោភ​សេព​​សន្ថ​វៈក្នុង​​បន្ទប់​ទឹក​រហូត​​បាន​សម្រេច​ ខណៈ​នាង​ចូល​ងូត​ទឹក​​​នៅ​ចម្ងាយ​ដប់​ម៉ែត្រ​​ខាង​ក្រៅ​ផ្ទះ ​​ហើយ​ត្រូវ​ឪពុក​នារី​រងគ្រោះ​ដាក់​ពាក្យ​​បណ្តឹង​មក​កាន់​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​នគរ​បាល​ក្រុងកំពត ​កាលពី​ថ្ងៃ​ទី​១១ មិថុនា ​។

ខេត្ត​កំពត ​៖ បុរស​ជា​អ្នក​បើក​បរ ​រថយន្ត​ម្នាក់​បាន​ចាប់​កូន​ស្រី​​ម្ចាស់​យាន​ដ្ឋាន​ដែល​ជាមនុស្ស​គ រំលោភ​សេព​​សន្ថ​វៈក្នុង​​បន្ទប់​ទឹក​រហូត​​បាន​សម្រេច​ ខណៈ​នាង​ចូល​ងូត​ទឹក​​​នៅ​ចម្ងាយ​ដប់​ម៉ែត្រ​​ខាង​ក្រៅ​ផ្ទះ ​​ហើយ​ត្រូវ​ឪពុក​នារី​រងគ្រោះ​ដាក់​ពាក្យ​​បណ្តឹង​មក​កាន់​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​នគរ​បាល​ក្រុងកំពត ​កាលពី​ថ្ងៃ​ទី​១១ មិថុនា ​។ ​ក្រោយ​ពី​​មាន​ពាក្យ​បណ្តឹង​ពី​ឪពុក​ស្ត្រី​រងគ្រោះ​ សមត្ថកិច្ច​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ក្រុង​បាន​ចុះ​ស្រាវ​ជ្រាវ​កន្លែងកើតហេតុ​​ រួច​បាន​នាំខ្លួន​ជន​ជាប់ចោទ​​ទៅ​កាន់​​អធិការ​ដ្ឋាន​​ក្រុង​ដើម្បី​​​ចាត់​ការ​​តាម​ច្បាប់ ។

ឈ្មោះ​​ស៊ិន ​វាសនា​​ ហៅ​ញ៉ាញ់ ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​​បាន​សារ​ភាព​​ប្រាប់​សមត្ថកិច្ច​ថា ​ស្ត្រី​គ​​ម្នាក់​នេះ​​កន្លង​មក​ ខ្លួន​ធ្លាប់​មាន​ទំនាក់​ទំនង​​ក្នុង​ន័យ​​ស្នេហា​​ជាមួយ​នាង​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ ​​តាម​រយៈ​ការ​ខូច​រថយន្ត​ ហើយ​ចូល​មក​ជួស​ជុល​ក្នុង​យាន​ដ្ឋាន​របស់​ឪពុក​នាង ​ហើយ​ខ្លួន​បាន​ខ្ច​ី​លុយ​​នារី​​រងគ្រោះ​​បាន​​ចំនួន​បី​លើក​ តែ​បាន​សង​វិញ​រួច​អស់​ទៅហើយ ។ ​ជន​​ជាប​់ចោទ​សារ​ភាព​​បន្ត​ថា ​នៅ​ក្នុង​រយៈ​ពេល​ដែល​រូបគេ​និង​នារី​គ​ទំនាក់​ទំនង​នឹង​គ្នា​នោះ ​រូបគេ​​បាន​​រួម​ភេទ​ជាមួយ​​គ្នា​ចំនួ​ន​ពីរ​​លើក​រួច​មក​ហើយ ​ប៉ុន្តែ​គ្រាន់​តែ​​ឱ្យ​​​នាង​បៀម​ប្រដាប់​ភេទ​​​​ប៉ុណ្ណោះ​​ ។ លុះ​នៅ​ថ្ងៃទី​១១ មិថុនា ​វេលា​ម៉ោង​​៨​​ព្រឹក​ពេល​​រូបគេ​កំពុង​មើល​ជាង​ជួស​ជុល​រថយន្ត​ដូចសព្វ​ដង ​ឃើញ​នារី​​គ​ដើរ​ចូល​​ក្នុង​បន្ទ​ប់​ទឹក​ខាង​ក្រោយ​ផ្ទះ ​រូបគេ​ក៏​បាន​លប​ចូល​តាម​ពី​ក្រោយ​​រួច​ចាប់រំលោភ​នាង​​​រហូត​បាន​ស​ម្រេច​តែម្តង ​។ ​

​យោ​​ង​តាម​ចម្លើយ​​សារ​ភាព​​របស់​ជន​​ជាប់​ចោទ​​ទាំង​នៅ​​អធិការ​ដ្ឋាន​​ក្រុង​រហូត​ដល​់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ជន​ជាប់​ចោទ​ឈ្មោះ​ស៊ិន វាសនា ​ហៅ​ញាញ់ ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី​១៤ មិថុនា ​​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។ ជន​សង្ស័យ​​ឈ្មោះ​ស៊ិន ​វាសនា ​ហៅ​ញ៉ាញ់ ជាអ្នក​បើក​រថយន្ត​ដឹក​ដី​និង​ថ្ម​​ឱ្យ​ក្រុម​ហ៊ុន​ស៊ឹម ​វុឌ្ឍី អភិវឌ្ឍន៍​មាន​ទី​លំនៅ​​ក្នុង​ភូមិ​បរិ​វាស​​ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ៕