ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹម​ សីហា គម្រោង​រៀប​ការជាមួយ​គង់ ច័ន្ទ​ស្រី​មុំ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ កន្លង​មក​បណ្ដាសារព័ត៌មាន​ជាច្រើន​​បាន​ចុះ​ផ្សព្វ​ផ្សាយ​ជាបន្តបន្ទាប់​អំពី​រឿង​ តារា​សម្ដែង​សិច​ស៊ី​វ័យ​ក្មេង​ គង់​ ច័ន្ទ​ស្រី​មុំ​ បាន​បង្ហោះ​រូប​ភាព​ជាច្រើន​ បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ កៀក​កើយ​​ជាមួយ​ប្រុស​ៗ​នៅក្នុង​ក្លិប​។ រូបភាព​ដែលគេបានឃើញ​នៅលើ​គេ​ហ​ទំព័រ ហ្វេបុក ហើយត្រូវ​បាន​មហាជន​អ្នក​ប្រើ​ប្រាស់

រាជធានីភ្នំពេញ​៖​ កន្លង​មក​បណ្ដាសារព័ត៌មាន​ជាច្រើន​​បាន​ចុះ​ផ្សព្វ​ផ្សាយ​ជាបន្តបន្ទាប់​អំពី​រឿង​ តារា​សម្ដែង​សិច​ស៊ី​វ័យ​ក្មេង​ គង់​ ច័ន្ទ​ស្រី​មុំ​ បាន​បង្ហោះ​រូប​ភាព​ជាច្រើន​ បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ កៀក​កើយ​​ជាមួយ​ប្រុស​ៗ​នៅក្នុង​ក្លិប​។ រូបភាព​ដែលគេបានឃើញ​នៅលើ​គេ​ហ​ទំព័រ ហ្វេបុក ហើយត្រូវ​បាន​មហាជន​អ្នក​ប្រើ​ប្រាស់​ Share តៗ​​គ្នា​នោះ​​ បង្ហាញ​ឱ្យ​ឃើញ​ថា​គង់​ ច័ន្ទ​ស្រី​មុំ​ បាន​បណ្ដោយ​ខ្លួន​ឱ្យ​ប្រុស​ៗ​ឱបតាម​ចិត្ត​ ហើយ​បុរស​ដែលបាន​ឱប​ថើប​ស្រីស្រស់​គង់ ច័ន្ទស្រីមុំ ជាមួយ​អ្នក​ផ្សេង​ គេមិនដឹងថា​ អ្នក​ណាជាអ្នក​បង្ហោះ​រូប​ភាព​ទាំង​នោះទេ​ ដោយ​ឡែក​លោក​ គឹម​ សីហា ដែល​ជា​សង្សារសំណព្វ​ក៏មិនឃើញ​មានប្រតិ​កម្មអ្វីដែរ។

 កន្លង​មក​គូ​ស្នេហ៍​តារា​ទាំង​២ដួង​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​កំពុ​ង​ស្ថិត​នៅក្នុង​ភាព​រង្គោះ​រង្គើ​ដែល​អាច​ឈាន​ទៅ​​រក​ផ្លូ​វ​បំបែកទៀត​ផង​ ព្រោះ​មួយ​រយៈ​ធំ​មក​នេះគេមិន​ដែលឃើញ​ តារា​សម្ដែង​សិចស៊ី​រូប​នេះបណ្ដើរ​សង្សារ​របស់ខ្លួន​ចូលរួម​កម្ម​វិធី​ផ្សេងៗ ដូច​កាល​ពី​ផ្ដើម​ស្នេហ៍​គ្រាដំបូង​ឡើយ។ ចំណែក​លោក​គឹម សីហា តែង​តែ​ចេញ​​មុខ​បដិសេធ​ចំពោះ​ព័ត៌មាន​ការបាក់​បែក​នេះជារឿយៗ ទោះ​ជា​យ៉ាង​​ណា​គេគ្រប់​គ្នា​នៅ​តែ​សន្និ​ដ្ឋាន​ថា គូ​ស្នេហ៍​​ទាំង​២​នាក់​នេះ អាចនិង​ឈាន​ទៅ​ដល់​ផ្លូវ​បំបែក​នៅថ្ងៃ​ណា​មួយ​មិនខាន​នោះទេ៕