ពិតជារឿងមួយគួរឱ្យចង់សើច ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ដោយហេតុថា នៅទីក្រុងប៉េកាំង, ទីក្រុង Guangzhou, ទីក្រុង Shenzheu ប្រទេសចិនឯណោះវិញ មានបង្កើតថ្នាក់បង្រៀនអំពីការរួមភេទដោយឥតគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋរបស់គេយល់ដឹងពីសុខភាពផ្លូវភេទ រំដោះខ្លួនចេញពីតម្រេកផ្លូវភេទ និងេស្ត្រសផ្លូវភេទ ជាពិសេសអំពីតម្រូវការរួមភេទ ពោលគឺពួកគេរួមភេទមិនដល់ចំណុចកំពូល ឬមិនយល់អំពីការរួមភេទនាំឱ្យមានផលវិបាកផ្សេងៗ ដូច្នេះសាលារៀននេះអាចប្រាប់ពីរបៀបនាំគូស្នេហ៍ឱ្យយល់ពីចំណុចកំពូល និងផលវិបាកផ្សេងៗ ។
បើយោងទៅតាមបណ្តាញផ្សព្វផ្សាយពីប្រទេសចិន បាននិយាយថា ក្នុងប្រទេសចិន ទីក្រុងភាគច្រើនបានដាក់បន្ថែម និងបង្កើតថ្នាក់បង្រៀនរួមភេទនេះឡើងក្នុងគោលបំណងនាំយកអារម្មណ៍អ្នកស្ពឹកស្រពន់ផ្នែកផ្លូវភេទឱ្យយល់ពីភាពរស់រវើករបស់វា និងអប់រំអ្នកមានចំណង់ផ្លូវភេទឱ្យយល់ពីតម្លៃនៃការរួមភេទ ចេះគ្រប់គ្រងអារម្មណ៍ ចេះរំងាប់អារម្មណ៍ រំដោះការរួមភេទ និងប្រើប្រាស់ការរួមភេទឱ្យមានសារប្រយោជន៍។ ចំណែកឯស្ត្រីវិញថ្នាក់បង្រៀនរួមភេទនេះមានប្រយោជន៍ត្រង់ថា អាចរំដោះខ្លួនពួកគេចេញពីអាពាហ៍ពិពាហ៍បាន… ពោលគឺមិនចាំបាច់ទាល់តែមានអាពាហ៍ពិពាហ៍ ឬមានប្តី ទើបស្គាល់ ឬយល់ដឹងពីការរួមភេទនោះទេ… ពួកនារីៗអាចយល់ដឹងពីការរួមភេទដ៏ស៊ីជម្រៅតាមរយៈថ្នាក់បង្រៀនដ៏កម្រនេះ ។
តើអ្នកយល់យ៉ាងណាដែរ ចំពោះមុខវិជ្ជានេះ? មនុស្សជាច្រើនបាននិយាយថា មុខវិជ្ជានេះ ខុសពីក្រមសីលធម៌ ប្រពៃណី និងការណែនាំពីផ្លូវភេទខ្លះដែលធ្លាប់តែមានលក្ខណៈបិទបាំងច្រើន (មិនសំដៅទៅលើភាពស្រើបស្រាលអាសអាភាស) ព្រោះថា នៅបណ្តាប្រទេសជឿនលឿន ជាពិសេសសហដ្ឋអាមេរិកមានបង្រៀនត្រឹមតែអប់រំផ្លូវភេទ ឬសុខភាពផ្លូវភេទតែប៉ុណ្ណោះ… ប៉ុន្តែនៅប្រទេស គឺស្តែងឱ្យឃើញនូវភាពស្រើបស្រាលតែម្តង៕
ចែករំលែកព័តមាននេះ