ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដល់​ម៉្លឹង​ផង… បា.ញ់​ជាង​១០​គ្រាប់​សម្លា.ប់​ឡាន​ខ្លួន​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់​បាន​ចេញពី​ហាង​ផឹកស៊ី​ស្រវឹងស្រា ស្រប​ពេល​ខឹង​ម្តាយ​ដែល​ទៅ​តាម​ដល់​ហាង ស្រាប់តែ​ក៏​ដក​កាំភ្លើង​បាញ់​រះ​អស់​មួយ​បង់ ហើយ​រត់​ចោល​រថយន្ត​ឡើង​ជិះ​កង់​បី​គេចខ្លួន​ទៅ​បាត់​ផ្អើល​អស់​បុគ្គលិក​ក្នុង​ហាង​រត់​ជាន់​ជើង​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​នគរបាល​ម្នាក់​បាន​ចេញពី​ហាង​ផឹកស៊ី​ស្រវឹងស្រា ស្រប​ពេល​ខឹង​ម្តាយ​ដែល​ទៅ​តាម​ដល់​ហាង ស្រាប់តែ​ក៏​ដក​កាំភ្លើង​បាញ់​រះ​អស់​មួយ​បង់ ហើយ​រត់​ចោល​រថយន្ត​ឡើង​ជិះ​កង់​បី​គេចខ្លួន​ទៅ​បាត់​ផ្អើល​អស់​បុគ្គលិក​ក្នុង​ហាង​រត់​ជាន់​ជើង​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មុខ​ហាង​ពិភព​រាត្រី ផ្លូវ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា ជន​ដែល​បាញ់បោះ​សេរី​នោះ​ឈ្មោះ ឌិន វណ្ណ​ណូ​រ៉ា ភេទ​ប្រុស ជា​មន្ត្រី​នគរបាល មាន​តួនាទី​ជា​នាយការិយាល័យ​ភស្តុ​ភា អគ្គ​នាយ​យក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 3913 ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា មុន​មានការ​ភ្ញាក់ផ្អើល គឺ​ជន​បង្ក​នោះ​បាន​ចូល​ទៅ​ញ៉ាំ​អាហារ​នៅ​ក្នុង​ហាង​ពិភព​រាត្រី​តែ​ម្នាក់ឯង​ទេ លុះ​ផឹកស៊ី​ស្រវឹង​តែ​មិន​បាន​ឈ្លោះប្រកែក​នៅ​ក្នុង​ហាង​ទេ គ្រាន់តែ​ដឹង​ថា ឃើញ​ម្តាយ​ទៅ​តាម​ដល់​ហាង​ធ្វើ​ឲ្យ​បុរស​ខាងលើ​ខឹង​ក៏​ដើរ​ចេញ​មក​ក្រៅ​ហាង​ឡើង​រថយន្ត​បើក​ថយក្រោយ​យ៉ាង​លឿន​ទៅ​កណ្តាលផ្លូវ រួច​ឈប់​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ពេញ​ផ្លូវ។

សាក្សី​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ចេញពី​ក្នុង​រថយន្ត​ទាំង​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង ដើរមក​ឈរ​ពីមុខ​រថយន្ត ហើយ​ដក​កាំភ្លើង​បាញ់​ទម្លាយ​កញ្ចក់​ខាង​មុខ​រថយន្ត​របស់​ខ្លួន​អស់​មួយ​បង់​ជាង​១០​គ្រាប់ លាន់​ស្នូរ​ដូច​រន្ទះ​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​ហាង​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់​រត់​ជាន់​ជើង​គ្នា ចំណែក​ជន​បង្ក​បាញ់បោះ​សេរី​ហើយ ក៏ ឡើង​ជិះ​ម៉ូតូ​កង់​បី​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​គេចខ្លួន​បាត់​ស្រមោល បន្សល់​រថយន្ត​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​ថៅកែ​ហាង​ប្រាប់​ឲ្យ​សន្តិសុខ​រុញ​ចេញពី​កន្លែង​កើតហេតុ ។ បន្ទាប់​មក​ស្រាប់តែ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​ស្ទូច​ឱ្យមក​ស្ទូច​រថយន្ត​យក​ទៅ​ផ្ទះ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​មក​ដល់​ប្រាប់​ឲ្យ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​បាញ់បោះ​សេរី ។

បន្ទាប់​ពី​កើតហេតុ​ថៅកែ​ហាង​កើតហេតុ​ខាងលើ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ទាំងអស់ ហើយ​ជុំវិញ​ករណី​ខាង​លើ​នេះ ប្រជាពលរដ្ឋ​កំពុង​តែ​តាមដាន​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ថា តើ​ពួក​គាត់​មាន​វិធានការ​បែប​ណា​ចំពោះ​ជន​ដែល​បាញ់បោះ​សេរី ហាក់ដូចជា​មិន​ញញើត​នឹង​ច្បាប់​ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ