ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​តស៊ូ​រស់​​នៅ​​ជា​មួយ​គ្នា​​​​គ្រប់​​កាលៈ​​ទេសៈ​​​ជា​ជ្រុង​​មួយ​​នៃ​​សុភ​មង្គល​

12 ឆ្នាំ មុន

លោកហ៊ួ ខួច អាយុ​៤១ឆ្នាំ ​មាន​ភរិយា​​ឈ្មោះយេន ហាក់​លី អាយុ​៣៨ឆ្នាំ ​ជាអាជីវករ​នៅផ្សារ​ទួល​សង្កែថ្មី (ផ្សារ​សាំហាន់) បាន​ចូល​រួម​ចែករំលែក​បទ​ពិសោធន៍​ ឬរំលឹក​នូវកត្តា​សំខាន់ៗ​ខ្លះៗ​ដែល​មាន​ប្រសិទ្ធ​ភាព​ជួយ​ឱ្យការ​រស់​នៅ​មាន​ការចុះ​សម្រុង​​គ្នា និងប្រកប​ដោយ​សេច​ក្តី​សុខ តាម​រយៈ​មហា​គ្រួសារ​ដល់​​ប្រិយ​មិត្ត​អ្នក​អាន និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​ទូទៅ​ដែល​ចង់ស្វែង​​យល់ថា

លោកហ៊ួ ខួច អាយុ​៤១ឆ្នាំ ​មាន​ភរិយា​​ឈ្មោះយេន ហាក់​លី អាយុ​៣៨ឆ្នាំ ​ជាអាជីវករ​នៅផ្សារ​ទួល​សង្កែថ្មី (ផ្សារ​សាំហាន់) បាន​ចូល​រួម​ចែករំលែក​បទ​ពិសោធន៍​ ឬរំលឹក​នូវកត្តា​សំខាន់ៗ​ខ្លះៗ​ដែល​មាន​ប្រសិទ្ធ​ភាព​ជួយ​ឱ្យការ​រស់​នៅ​មាន​ការចុះ​សម្រុង​​គ្នា និងប្រកប​ដោយ​សេច​ក្តី​សុខ តាម​រយៈ​មហា​គ្រួសារ​ដល់​​ប្រិយ​មិត្ត​អ្នក​អាន និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​​ទូទៅ​ដែល​ចង់ស្វែង​​យល់ថា តើ​​​​គ្រួសារ​​អ្នក​ដទៃ​​អាច​រស់​នៅ​​ប្រកប​ដោយ​សុភមង្គល​​តាម​វិធី​ណាខ្លះ? ​ហើយ​គ្រួសារ​​យ​ើង​ខ្វះចំណុច​ណា? ទើប​មិន​សូវ​ទទួល​​បាន​ភាព​រីក​រាយ​ដូចគេ ។

​​លោក​ហ៊ួ ខួច បាន​មានប្រសាសន៍ថា ខ្ញុំ​ និង​​ភរិយា​រៀបការ៥ឆ្នាំ​ហើយ​​ក៏​កំពុង​​មាន​កូន​​ទី២ដែរ ។ ​លោកបន្ត​​​​ទៀត​ថា យើង​ធ្លាប់ដឹង​ធ្លាប់​ឮ​រួច​មក​​ហើយ​ថា គ្រួសារ​​មួយ​អាចមាន​​សុភមង្គល​​ទៅ​បាន​​ លុះ​ត្រា​តែ​មាន​ការ​យល់​ចិត្ត​គ្នា​ឱ្យបាន​ស៊ី​ជម្រៅ​ជាទី​បំផុត ។ ប៉ុន្តែ​ដោយ​ឡែកមួយ​ទៀត​​ខ្ញុំ​បាន​សង្កេត​​ឃើញថា ការ​តស៊ូ​​រស់​នៅជាមួយគ្នា​​គ្រប់​កាលៈ​ទេសៈ​ក៏ជា​ចំណែក​​មួយដ៏សំខាន់​ក្នុង​​ការ​លើក​តម្កើង​​ភាពស្និទ្ធ​ស្នាល  ក៏​ដូចជា​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ឱ្យ​កាន់​តែ​​មាន​ភាព​ល្អប្រសើរ​ឡើង ​​ហើយ​នឹងនាំ​​មក​នូវ​សុភមង្គល​ដ៏​ត្រចេះ​ត្រចង់​​ ទោះ​ជាគ្រួសារ​នោះ​កើត​ឡើង​​​ដោយ​ចិត្ត​នឹងចិត្ត ឬ​ការរៀប​ចំពី​អាណា​ព្យា​បាល​​ក្តី ។ ព្រោះការ​រួមសុខ​រួម​ទុក្ខ​​បានរំលេចនូវលក្ខណៈ​ពិសេស​​នៃ​បុគ្គល​​ម្នាក់ៗ​​ឱ្យ​ផុសឡើង​​ជាបន្ត​បន្ទាប់​  និង​ជ្រាប​ចូល​ទៅ​ក្នុង​បេះដូង​នៃបុគ្គល​ដទៃ​​​នៅក្នុងគ្រួសារ បង្កើត​បាន​ជាទំនុក​ចិត្ត​យ៉ាង​​មុត​មាំ​ចំពោះ​គ្នា​ ។

លោក​ខួច បញ្ជាក់ថា ​ការ​តស៊ូ​រស់​នៅ​ជា​មួយ​គ្នា គឺ​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពី​​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​​​​ទៅ​មក​គ្រប់​ពេល​វេលា ។ ​កត្តា​ទាំង​នេះ​​បាន​ជួយជំរុញ​ឱ្យ​ជីវិត​គ្រួសារ​​រឹត​តែ​មានន័យ​ ហើយ​បញ្ជាក់យ៉ាង​ច្បាស់ថា គ្មាន​ឧបសគ្គណា​មួយ​មក​ជ្រៀត​ជ្រែក ឬ​ធ្វើ​​ឱ្យ​ភាគីណា​ម្នាក់​​អាចបោះ​បង់​គ្នា​បាន​ឡើយ ។ លទ្ធ​ផល​នៃការ​រួម​គ្នា​ឆ្លង​កាត់​ និង​ជម្នះ​ឧបសគ្គ​​ជាច្រើន​​កន្លង​មកបាន​ធ្វើឱ្យ​​ការ​​យល់​ចិត្ត​កើត​​ឡើង​ដោយ​ឯក​ឯង​ ហើយ​រឹត​តែ​មាន​ជំនឿ​ថា  គ្មាន​អ្វី​អាច​​បំបែក​​សម្ព័ន្ធ​ភាព​ប្តី-ប្រពន្ធ​  ឬ​គ្រួសារ​​​នេះបាន​ឡើយ បើ​​ទោះ​ជា​មាន​បញ្ហា​​កើត​ឡើង​ក៏គង់​នឹង​ដោះស្រាយ​​បាន​ដោយ​ងាយ  ពីព្រោះ​​តែ​ពួកគេ (ប្តី-ប្រពន្ធ) ចាក់​គ្រឹះ​​នៅ​ជា​មួយគ្នា​យ៉ាង​ជ្រៅ៕