ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​វៀត​ណាម​៣​នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ស្វាយ​ប៉ាក​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​វៀត​ណាម​៣​នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ដាក់​ពន្ធ​នា​គារ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៤ មិថុនា ២០១៣នេះ បន្ទាប់​ពី​ជន​ទាំង​៣​នាក់​នេះ​​ត្រូវ​សមត្ថ​កិច្ច​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជ​ធានី​ភ្នំពេញ​ស​ហ​ការ​ជាមួយ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ឆ្មក់​ចាប់​​បានកាល​ពី​ថ្ងៃ​ទី​១១ មិថុនា ២០១៣

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​វៀត​ណាម​៣​នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ដាក់​ពន្ធ​នា​គារ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៤ មិថុនា ២០១៣នេះ បន្ទាប់​ពី​ជន​ទាំង​៣​នាក់​នេះ​​ត្រូវ​សមត្ថ​កិច្ច​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជ​ធានី​ភ្នំពេញ​ស​ហ​ការ​ជាមួយ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ឆ្មក់​ចាប់​​បានកាល​ពី​ថ្ងៃ​ទី​១១ មិថុនា ២០១៣​ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​​​នៅ​ផ្ទះ​ជួល​​មួ​យ​កន្លែងក្នុង​ផ្លូវ​លំ​ ស្ថិត​ក្នុង​ភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ​ ។

ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាបនោះ​​សមត្ថ​កិច្ច​ដក​ហូត​បាន​​វត្ថុ​តាង​ ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​ថ្នាំ​​មេតំ​ហ្វេ​តា​មីន​ (ម៉ា​ទឹក​កក​) ២​កញ្ចប់​ទម្ងន់​១៩.៤២​ក្រាម​ ថ្នាំ​គ្រាប់​ពណ៌​ផ្កា​ឈូក​១០​គ្រាប់​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង​ ក្រាម​ពណ៌​ស​ថ្លា​(ម៉ា​ទឹក​កក​)៩​កញ្ចប់​តូច​ និង​ឧប​ករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។

ជន​ជាតិ​វៀត​ណាម​ទាំង​៣​នាក់​ ១-ឈ្មោះ​ង្វៀង ធីគុក ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ , ២-ឈ្មោះ​ង្វៀង ធី​គីវ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ និង​៣​-ឈ្មោះ​ដាំង​ ធី​មី​ទៀក ភេទ​ស្រី អាយុ​​២៦​ឆ្នាំ ជន​ទាំង​៣​នាក់​នេះ​ស្នាក់​នៅ​ផ្ទះ​ជួល​កន្លែង​ចាប់​ខ្លួន​៕